គ្រូបង្វឹក​វៀតណាមលោក Park Hang-Soe ​ចាត់​ទុក​អារ៉ាប់រួមជាក្រុមខ្លាំងមួយ

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo ចាត់ទុកក្រុមអារ៉ាប់រួមគឺជាក្រុមខ្លាំងមួយ។ លោក​និយាយ​បែប​នេះមុន​ក្រុម​ទាំង​ពីរ​ជួបគ្នានៅ​ថ្ងៃ​ពុធខាងមុខ​នេះ។

91794799 95C0 458E 8C25 022DA58E2D99

ជម្រើសជាតិវៀតណាម និងអេមីរ៉ាតអារ៉ាប់រួមនឹងប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខ ១ ក្នុងពូល G ដើម្បីឆ្លងទៅវគ្គជម្រុះជុំទី ៣ និងទទួលកៅអីស្វ័យប្រវត្តិពានរង្វាន់អាស៊ីឆ្នាំ ២០២៣ ក្នុងនាមកំពូលតារាង។ យោងតាមលោក Park Hang-seo អារ៉ាប់រួមមានគុណប្រយោជន៍ពីចំណុចជាច្រើន ប៉ុន្តែក្រុមរបស់លោកនឹងផ្តល់ការប្រកួតប្រជែងដល់ក្រុមរបស់លោក Bert van Marwijk ។

A4CC5E54 7DA1 4BC4 B2E2 5B8B4F946611

“ ខ្ញុំបានឃើញពួកគេ (UAE) ប្រកួតជាមួយម៉ាឡេស៊ីនៅពេលថ្ងៃ។ ពួកគេជាក្រុមខ្លាំង និងជាគូប្រជែងរបស់ពួកយើង។ ទោះបីយើងកំពុងឈរកំពូលតារាងក៏ដោយក៏អារ៉ាប់រួមមានគុណប្រយោជន៍ខាងកាយសម្បទា និងជំនាញ។ ទោះយ៉ាងណាយើងនឹងរកវិធីវាយបកយកឈ្នះពួកគេ” ។

E3oUxrYUYAAFtNc

បច្ចុប្បន្នជម្រើសជាតិវៀតណាមកំពុងឈរកំពូលតារាងក្នុងពូល G ដែលមាន ១៧ ពិន្ទុលើសក្រុមអារ៉ាប់រួម ២ ពិន្ទុដែល​ឈរ​លេខ២ ។ថៃ និងម៉ាឡេស៊ីស្ថិតនៅលេខ ៣ និងលេខ ៤ រៀងគ្នាមាន ៩ ពិន្ទុ ខណៈប្រទេសឥណ្ឌូនេស៊ីនៅតែឈរនៅបាតតារាងមាន ១ ពិន្ទុ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN