មនុស្សស្រីកើតឆ្នាំទាំង៣នេះ មានឥទ្ធិពលខ្លាំងណាស់ សំខាន់គឺញ្ញាណទី៦ខ្លាំង ដូច្នេះកុំចង់បោកប្រាស់ ឬកុហកនាងឱ្យសោះ

យោងតាមក្បួនហោរាបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមឆ្នាំទាំង១២ ស្ត្រីដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នាងកើតមកជាមួយនឹងអំណាច ឥទ្ធិពលដ៏ខ្លាំង អ្វីដែលសំខាន់នោះគឺ ញ្ញាណទី៦របស់នាងមិនធម្មតាទេ អាចដឹងរឿងមុនជានិច្ច ជាពិសេសគឺ មើលមនុស្សធ្លុះ ដូច្នេះគ្មានអ្នកណាអាចកុហកបោកប្រាស់បានងាយៗនោះឡើយ។

១. អ្នកកើតឆ្នាំ ខាល

Screen Shot 2021 06 14 At 4.16.32 PM

ចំពោះអ្នកដែលកើតក្នុងឆ្នាំខាលនេះ គឺជាមនុស្សស្រីដែលមានបុគ្គលិកលក្ខណៈរឹងមាំ និងស្វាហាប់ណាស់។ សញ្ញានៃឆ្នាំនេះ គឺជាភេទស្រីក៏ពិតមែន ប៉ុន្តែវាមិនទាបជាងបុរសនោះឡើយ ទាំងទេពកោសល្យ និងភាពក្លាហានទេ។ ដូច្នេះបើអ្នកណាប៉ះខ្លាត្រូវត្រៀមខ្លួនទទួលយកផលវិបាកវិញផង។

មនុស្សនេះស្រឡាញ់ និងស្អប់ បែងចែកច្បាស់ណាស់ ហើយនៅពេលដែលគាត់ស្រឡាញ់ គាត់និយាយថាគាត់ស្រឡាញ់ ហើយនៅពេលគាត់ឈប់ស្រឡាញ់ គាត់ត្រូវតែសម្រេចចិត្តយ៉ាងដាច់អហង្កា។ ដូច្នេះ ប្រសិនបើដៃគូហ៊ានតែមានបំណងបោកបញ្ឆោត និងធ្វើឱ្យនាងឈឺចាប់ ច្បាស់ណាស់ថា អ្វីដែលអ្នកបានធ្វើនោះ នឹងត្រូវត្រឡប់ទៅរកអ្នកវិញជាមិនខាន។

លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំនេះ មិនងាយចុះចាញ់បញ្ហានៅក្នុងជីវិត ឬការធ្វើបាបពីនរណាម្នាក់ឡើយ។ ដូច្នេះសូមប្រយ័ត្ននៅពេលអ្នកបោកបញ្ឆោតនាង ឬមានបំណងចង់ប្រកួតប្រជែងនឹងមនុស្សស្រីដែលកើតឆ្នាំនេះ អ្នកក៏ត្រូវតែត្រៀមនូវការតតាំងឱ្យខ្លាំងផងដែរ។

២. ស្ត្រីកើតក្នុងឆ្នាំ ច

Screen Shot 2021 06 14 At 4.16.37 PM

អ្នកដែលកើតក្នុងឆ្នាំ ច គឺជាមនុស្សដែលមានភាពក្លាហាន ដែលមិនងាយនឹងចុះចាញ់អ្វីដោយងាយឡើយ។ មនុស្សនេះក៏មានចរិតឈ្លានពាន ហើយតែងតែជឿជាក់លើខ្លួនឯងខ្ពស់ផងដែរ។ ដូច្នេះក្នុងជីវិតការងារក៏ដូចជាកិច្ចការស្នេហា សម្រាប់បុគ្គលដែលកើតឆ្នាំច តែងតែគិតថាគាត់សមនឹងទទួលបានលេខ ១ ដូច្នេះបើមាននរណាម្នាក់អាចសាងទំនាក់ទំនងជាមួយមនុស្សដែលកើតឆ្នាំនេះ ប្រាកដជាទទួលបានជីវិតដ៏សម្បូរបែប និងមានសំណាង ជាមួយនឹងជីវិតគូដ៏មានសុភមង្គល មិនបារម្ភពីការក្បត់ចិត្តនោះឡើយ។

ប៉ុន្តែ ប្រសិនបើអ្នកជាមនុស្សដែលមានចូល ដោយមានចេតនាក្បត់ចិត្ត ឬមិនស្មោះត្រង់ចំពោះបុគ្គលនេះ អ្នកច្បាស់ជារងទុក្ខធ្ងន់មិនខានទេ ព្រោះមនុស្សនេះចងចិត្តគុំកួនខ្លាំងណាស់ គេក៏មិនឱ្យអ្នកណាមកកេងចំណេញ ខ្សែលើ ធ្វើឱ្យពួកគេខកចិត្តជាដាច់ខាត។

ដូច្នេះពួកគេនឹងគិតពីវិធីដើម្បីសងសឹក ហើយនឹងធ្វើឱ្យអ្នករងការឈឺចាប់ និងសោកស្ដាយ ក្នុងការដែលអ្នកចាកចេញ និងបោះបង់ពួកគេ។ ហើយប្រាកដណាស់ ពួកគេនឹងគ្មានថ្ងៃអភ័យឱ្យមនុស្សដែលធ្វើឱ្យគេខកចិត្ត និងឈឺចាប់ម្ដងហើយម្ដងទៀតនោះឡើយ។

៣. អ្នកដែលកើតក្នុងឆ្នាំ ជូត

Screen Shot 2021 06 14 At 4.16.43 PM

ឆ្នាំជូត ច្រើនតែជាមនុស្សដែលមានចរិតក្តៅក្រហាយ ហើយច្រើនតែធ្វើអ្វីៗរួចហើយ ទើបគិត និងស្ដាយតាមក្រោយ។ ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សដែលពួកគេស្រឡាញ់ ដូច្នេះនៅពេលពួកគេត្រូវបានគេក្បត់ មនុស្សនេះនឹងមានការខកចិត្តយ៉ាងខ្លាំង ដែលមានអារម្មណ៍ថាពួកគេបានលះបង់ច្រើនពេកដោយឥតប្រយោជន៍។ ហើយនោះហើយជាអ្វីដែលធ្វើឱ្យពួកគេខឹងយ៉ាងខ្លាំង។

ដូច្នេះមនុស្សដែលកើតក្នុងឆ្នាំនេះ អាចនឹងបញ្ចេញសកម្មភាពឈ្លានពាន និងវាយបកទៅកាន់ដៃគូដែលក្បត់គេវិញភ្លាម ព្រោះពួកគេមិនព្រមក្លាយជាអ្នកចាញ់ដាច់ខាត។ ដូច្នេះចំពោះមនុស្សដែលក្បត់ពួកគេ នឹងត្រូវជួបនូវបញ្ហាវិញនៅពេលក្រោយជាមិនខានឡើយ៕

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Emdep/Knongsrok