Peter Schmeichel ថា​ UEFA គម្រាមដាណឺម៉ាកដោយផ្ដល់ជម្រើស៣ក្រោយ Christian Eriksen ដួលសន្លប់

អតីតអ្នកចាំទី Peter Schmeichel អះអាងថាកីឡាកររបស់ដាណឺម៉ាកមិនចង់លេងឡើងវិញជាមួយហ្វាំងឡង់ទេ បន្ទាប់ពីការដួលសន្លប់ដោយ​ការ​គាំងបេះដូងរបស់ Christian Eriksen ក្នុងការ​ប្រកួត​បើក​ឆាកពាន​រង្វាន់ Euro 2020 កាល​ពី​២​ថ្ងៃមុន។

Peter Schmeichel Insists UEFA Threatened Denmark With A 3 0 Forfeit

Schmeichel ឪពុករបស់អ្នកចាំទី Leicester និងជម្រើសជាតិដាណឺម៉ាកកីឡាករ Kasper Schmeichel បានប្រាប់សារព័ត៌មាន Good Morning Britain ថាគាត់មិនគិតថាកីឡាករមានជម្រើសទេ។ នៅពេលត្រូវបានគេសួរថា តើវាជាការសម្រេចចិត្តរបស់កីឡាករសម្រាប់ការប្រកួតនេះត្រូវបានចាប់ផ្តើមឡើងវិញបែបណា បន្ទាប់ពី Eriksen ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ?

44196081 0 Image A 22_1623661373439

គាត់​ក៏បាននិយាយថា៖ " ខ្ញុំពិតជាបានឃើញការដកស្រង់សម្ដីផ្លូវការពីសហព័ន្ធ(UEFA)កាលពីម្សិលមិញ ដោយនិយាយថាពួកគេធ្វើតាមដំបូន្មានរបស់កីឡាករដែលទទូចចង់លេង - ខ្ញុំដឹងថានោះមិនមែនជាការពិតទេ"។

308x174_JPG SINGLE_3214858869086635655

Peter Schmeichel បានអះអាងថា UEFA បានផ្តល់ជម្រើស ៣ ដល់ដាណឺម៉ាកកាលពីថ្ងៃសៅរ៍ បន្ទាប់ពី Eriksen បានទទួលរងនូវការគាំងបេះដូង។ មួយក្នុងចំណោមនោះគឺត្រូវបោះបង់ការប្រកួតហើយចាញ់ ៣-០ ។

"ពួក​គេបាន​បន្សល់ទុកជម្រើស៣ឲ្យមក​ពួក​យើង។ មួយគឺ​លេង​ឡើង​វិញភ្លាមៗ​ហើយ​យ៉ាងហោចណាស់​ទទួលបាន​៥០នាទៅ​ដែល​នៅ​សល់​ដើម្បីលេង។ ពីរៈគឺ​លើកមក​លេង​នៅ​ថ្ងៃបន្ទាប់(ម្សិលមិញថ្ងៃ​អាទិត្យ)នៅ​ម៉ោង​១២​ថ្ងៃត្រង់​ហើយ​បញ្ចប់​ក្នុងរយៈពេល​៥០​នាទី។ ទីបីៈគឺ​ត្រូវចាញ់៣ទល់០ដោយ​ស្វ័យប្រវត្តិដោយមិនចាំបាច់​លេង"៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN