ពាក្យមួយឃ្លាដែលអ្នកត្រូវចងចាំឱ្យបានច្បាស់! ជីវិតនេះ គឺត្រូវពឹងលើខ្លួនឯង

សង្គមបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាសុទ្ធតែរវល់ ហើយក៏មានរឿងខ្វល់ខ្វាយ និងទុក្ខកង្វល់របស់ខ្លួនដែរ ចង់រកមនុស្សម្នាក់ដែលយល់ពីខ្លួនឯងក៏មិនងាយនោះដែរ។

នៅក្នុងឆាកជីវិតមានរឿងមិនអាចដឹងមុនជាច្រើន ដូច្នេះត្រូវពឹងលើខ្លួនឯង ទើបអាចពុះពារឧបសគ្គដោយគ្មានការញញើត តែបើពឹងអ្នកដទៃវិញ នោះយើងនឹងខ្វះខាតសុវត្ថិភាពផ្លូវចិត្តជារៀងរហូត។

កុំបន្ទោសថាពេលដែលអ្នកលំបាកគ្មានអ្នកណាជួយដល់អ្នក ឆាកជីវិតដូចឡើងភ្នំដ៏ចោត ពឹងអ្នកដទៃអាចធ្លាក់មកក្រោមបានគ្រប់ពេល។

Cc79e1b83c11370a68625729ea899e15

មួយជីវិតនេះ អ្នកដែលល្អចំពោះអ្នកមិនមានច្រើនទេ ទោះជាសម្ពាធធំយ៉ាងណា ក៏ត្រូវទ្រាំឱ្យបាន អម្រែកធ្ងន់យ៉ាងណា ក៏ត្រូវតស៊ូឱ្យបាន។

បើគ្មានផ្ទះគ្មានឡានទេ ខ្លួនឯងជាអ្នកខិតខំទៅរក នឿយហត់លំបាកយ៉ាងណា ខ្លួនជាអ្នករែកពន់ បើអ្នកមិនក្លាហានទេ តើអ្នកណាអាចរឹងមាំជំនួសអ្នកទៅ?

- អ្នកអាចមិនឈ្លាសវៃ តែត្រូវស្មោះត្រង់

- អ្នកអាចមិនស្រស់ស្អាត តែអ្នកត្រូវគួរឱ្យស្រលាញ់

- អ្នកអាចមិនល្អឥតខ្ចោះ តែអ្នកត្រូវច្បាស់លាស់

- អ្នកអាចមិនមានបាន តែអ្នកត្រូវខំប្រឹងប្រែង

- អ្នកអាចមិនទន់ភ្លន់ តែអ្នកត្រូវតែរឹងមាំ

- អ្នកអាចឈឺចាប់ តែអ្នកត្រូវរឹងប៉ឹង

មានពេលខ្លះ យើងចេះតែមានទម្លាប់ពឹងផ្អែកទៅលើអ្នកដទៃ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍ថាអ្នកដទៃមិនអាចជួយអ្នករហូតបាននោះឡើយ សូម្បីតែឪពុកម្តាយសាច់ញាតិ ឬមិត្តជិតស្និទ្ធរបស់អ្នកក៏ដោយ។

04496f27487a8a8caf92bfb3b03834c2

ទោះបីជាជីវិតធ្វើឱ្យអ្នកលំបាកយ៉ាងណា អ្នកក៏ត្រូវតែប្រឹងប្រែងទម្លុះឱ្យបាន ទោះបីជាអ្នកដទៃចង់ធ្វើឱ្យអ្នកលំបាកយ៉ាងណា អ្នកក៏ត្រូវរឹងមាំក្លាហានតស៊ូទៅមុខដែរ។ ធ្វើជាមនុស្សត្រូវតែរឹងមាំ ឱ្យតែខ្លួនឯងខ្លាំងហើយ គ្មានអ្នកណាអាចធ្វើអ្វីយើងបាននោះទេ។

ផ្លូវដែលអ្នកដើរ គ្មានអ្នកណាកំណត់ទិសដៅជំនួសអ្នកបានឡើយ របួសដែលនៅក្នុងចិត្ត គ្មានអ្នកណាអាចព្យាបាលជំនួសអ្នកបានឡើយ។ សម្លឹងមើលទៅអ្នកដទៃ មិនដូចស្គាល់ខ្លួនឯងឱ្យច្បាស់នោះទេ ដំណើរផ្លូវដែលមានព្យុះភ្លៀងគ្មានអ្នកណាអាចដើរជំនួសអ្នកទេ ឆ្លងកាត់ច្រើន បទពិសោធន៍ក៏ច្រើនដែរ។ មនុស្សដែលពឹងលើខ្លួនឯង នឹងមានវាសនាល្អបំផុត៕

អត្ថបទ ៖ Mythical Bird/Knongsrok