មនុស្សស្រីមានសញ្ញា ៥ នេះលើមុខ រមែងតែចាស់ទៅមានបាន ហើយជួបបុរសល្អក្នុងជីវិត

ប្រសិនជាអ្នកចង់ដឹងថាជោគវាសនារបស់អ្នកទៅថ្ងៃមុខនឹងទៅជាបែបណា អ្នកអាចទស្សន៍ទាយទុកជាមុនបាន តាមរយៈការមើលទម្រង់នៃផ្នែកមួយចំនួនលើផ្ទៃមុខ៖ (បញ្ជាក់: សម្រាប់ស្រ្តី)

៥) ខ្ទង់ច្រមុះទាប បានរៀបការជាមួយបុរសអ្នកមាន

1

តាមដំណាលស្រ្តីដែលមានខ្ទង់ច្រមុះទាប មិនមានន័យថា រាសីរបស់ពួកនាងទាបនោះទេ ផ្ទុយទៅវិញគឺជារឿងល្អទៅវិញ ជាពិសេសសម្រាប់ប្រភេទខ្ទង់ច្រមុះទាបហើយមានរាងមូល។

ស្រ្តីដែលមានសញ្ញានៃទម្រង់បែបនេះ គឺច្រើនតែខិតខំខ្លាំងណាស់ក្នុងជីវិត ដែលងាយនឹងនាំឲ្យពួកនាងទទួលបានជោគជ័យ។ តាមដំណាលច្រើនតែជួបបានស្វាមីដែលជាអ្នកមានទ្រព្យ ហើយវាសនារបស់នាងក៏ជួយលើកប្តីឲ្យកាន់តែខ្ពស់ និងកូនកាន់តែមានអនាគតល្អផងដែរ។

៤) ខ្ទង់ច្រមុះខ្ពស់ មានមនុស្សស្រលាញ់រាប់អានច្រើន

2

អ្នកដែលមានខ្ទង់ច្រមុះខ្ពស់ឯណេះវិញ ក៏រមែងមានភាពចម្រុងចម្រើនក្នុងជីវិតដូចគ្នា។ ជាពិសេសគឺសំដៅទៅស្រ្តីដែលមានខ្ទង់ច្រមុះខ្ពស់ ហើយមានប្រជ្រុយនៅលើច្រមុះ នោះគឺចាស់ទៅមានទ្រព្យហូរហៀរចូលជីវិត និងអាចជួយស្រោចស្រង់ស្វាមីទៀតផង។

៣) ទម្រង់មុខមូល សំបូរពរជ័យ


3

ស្រ្តីដែលមានទម្រង់មុខមូល មុខរាងពងក្រពើ ជាទូទៅរមែងមានចិត្តល្អ ចេះជួយយកអាសាអ្នកដទៃ ដែលទទួលបានពាក្យជូនពររាប់ភ្លេចពីមនុស្សជុំវិញខ្លួន។ ភាពស្មោះត្រង់របស់នាងនេះហើយជួយឲ្យស្វាមីកាន់តែស្រលាញ់ ហើយក៏តបមកវិញនូវភាពស្មោះត្រង់នោះដូចគ្នា។ គូព្រេងរបស់នាង ច្រើនតែជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ និងអាចជួយឲ្យគ្រួសារពោរពេញដោយសុភមង្គល។

២) ចង្កាពេញ ជួបតែសំណាងល្អ

4

មនុស្សដែលមានទម្រង់សណ្ឋានលើមុខបែបនេះ ជាទូទៅគឺជាស្រ្តីដែលមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ។ នាងរមែងនាំសំណាង នាំលាភចូលដល់ស្វាមី ហើយដ្បិតបើចំណុចចាប់ផ្តើមពិបាក តែទីបញ្ចប់ក៏នៅតែជួបរឿងល្អដែរ។

១) មាត់ធំ ពូកែខាងទំនាក់ទំនង

5

មនុស្សស្រីដែលមានមាត់ធំ គឺពូកែខាងទំនាក់ទំនង ហើយដូចអ្នកដឹងស្រាប់ហើយមនុស្សដែលមានកិច្ចប្រាស្រ័យទាក់ទងល្អ គឺរមែងជោគជ័យលឿនណាស់នៅសម័យកាលនេះ។ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាងវិញ រមែងប្រកបដោយសុភមង្គលនិងភាពរុងរឿង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក