ទម្រង់ចង្កា ក៏អាចបង្ហាញពីចរិតលក្ខណៈ និងសមាសភាពខ្លាំង ឬខ្សោយរបស់មនុស្សម្នាក់ៗបានដែរ

ជនជាតិចិនជឿថារាល់ទម្រង់ជាក់លាក់នៃចង្កា គឺសុទ្ធតែអាចកំណត់ចរិតរបស់មនុស្ស និងភាពទន់ខ្សោយ ឬការភ័យខ្លាចរបស់បុគ្គលនោះបាន។

សូមក្រឡេកមើលរូបភាពខាងក្រោមនេះដោយយកចិត្តទុកដាក់ ហើយរកមើលរាងចង្កាទាំងនេះ មើលទៅដូចជារបស់អ្នកដែរទេ? បន្ទាប់មកអានការពិពណ៌នាខាងក្រោម ហើយពិនិត្យមើលថាតើអ្វីគ្រប់យ៉ាងត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នកប៉ុនណាដែរ?

0fgjhs6eseg63n1va.62bfd97c

១. ចង្កាដូចទៅនឹងទម្រង់ទីមួយ

ប្រសិនបើអ្នកមានចង្កាចង្អៀត និងតូច ស្រួច នោះបញ្ជាក់ថា អ្នកជាមនុស្សរួសរាយរាក់ទាក់ តែក៏មានចរិតរឹងរូស និងពូកែខឹងផងដែរ។ ចរិតលក្ខណៈទាំងនេះជួយអ្នកឱ្យទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន និងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងគ្រួសារអ្នកមានបំណងធ្វើជាអ្នកដឹកនាំហើយទាមទារឱ្យមនុស្សទទួលយកទស្សនៈរបស់អ្នក។

២. ចង្កាដូចទៅនឹងទម្រង់ទីពីរ

ប្រសិនបើអ្នកមានចង្កាមូល នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានចិត្តស្មោះត្រង់ និងសប្បុរស តែងតែផ្ដល់ការអនុគ្រោះ យោគយល់ និងគាំទ្រ លើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សដែលមានចិត្តអំណត់ ពូកែអត់ធ្មត់ និងមានការតស៊ូខ្លាំងនៅក្នុងជីវិត។ អ្នកដឹងថា គ្មានអ្វីដែលអាចទទួលបានដោយងាយស្រួលនោះទេ ប៉ុន្តែអ្នកត្រៀមខ្លួនដើម្បីខិតខំដើម្បីមានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ អ្នកជាមនុស្សរួសរាយរាក់ទាក់ អាចចូលក្នុងចំណោមមនុស្ស និងមានទំនាក់ទំនងសង្គមល្អ ប៉ុន្តែក្នុងពេលតែមួយអ្នកមិនដែលឱ្យមនុស្សបង្ខំអ្នក ឱ្យធ្វើអ្វីដែលអ្នកមិនចូលចិត្តនោះឡើយ។

៣. ចង្កាដូចទៅនឹងទម្រង់ទីបី

ប្រសិនបើអ្នកមានចង្កាព្រែក អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីមនុស្សផ្សេងទៀត។ អ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានភាពល្បីល្បាញនៅក្នុងរង្វង់សង្គមរបស់អ្នក។ រូបរាង អាកប្បកិរិយា និងសកម្មភាពរបស់អ្នក ធ្វើឱ្យមនុស្សគិតអំពីអ្នកតាមរបៀបដែលអ្នកចង់បាន។ អ្នកដែលមានរាងចង្កាបែបនេះក៏មានចំណង់ផ្លូវភេទខ្លាំងណាស់ដែរ៕

ប្រភព៖ Chinesehoroscop-e/Knongsrok