ដឹង​កាលបរិច្ឆេទ​ត្រៀម​ចេញ​លក់​ម៉ាស​មាន​ភ្លើង RGB របស់​ Razer ហើយ

ក្រោយ​បង្ហើប​ពី​គម្រោង​កាល​ពី​ព្រឹត្តិការណ៍ CES នៅ​ដើម​ឆ្នាំ ២០២១ ទី​បំផុត​ក្រុមហ៊ុន Razer បាន​ប្រកាស​អំពី​តម្រុយ​ត្រៀម​ចេញ​លក់​នូវ​ម៉ាស Project Hazel N95 របស់​ខ្លួន​ហើយ។

Ae28df2d

ក្រៅ​ពី​គុណភាព​នៃ​ការ​ការពារ​បាក់តេរី​ដែល​ហោះ​ក្នុង​បរិយាកាស ទៀត​សោត​វា​ក៏​មាន​មុខងារ​បន្សុទ្ធ​ខ្យល់​ដល់​ល្អ ​ក៏​ដូច​ជា​មុខងារ Anti-fog ​ការពារ​ការ​ឡើង​ស្រអាប់ ហើយ​កាន់​តែ​ពិសេស​គឺ​អាច​ប្រើប្រាស់​ភ្លើង RGB ល្អ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ទី​ងងឹត​ឬ​ពេល​យប់​ថែម​ទៀត។ តាម​ការ​ឲ្យ​ដឹង​ម៉ាស​ឆ្លាតវៃ​នេះ ក៏​គាំទ្រ​មុខងារ​បញ្ជា​ដោយ​សំឡេង​ផង​ដែរ តែ​មិន​ទាន់​ច្បាស់​ថា អាច​ឈ្លាសវៃ​ដល់​កម្រិត​ណា​នៅ​ឡើយ។

Df

RazerSmartMask3


រូបរាង​ផ្លូវការ​របស់​វា​មិន​ទាន់​សម្រេច​ចេញ​មក​ឡើយ ដោយ​តាម​រយៈ​វីដេអូ​និង​ការ​ចុះ​ផ្សាយ​នានា ​ជា​រូបភាព Concept ដែល Razer គ្រោង​បញ្ចេញ​មក​តាម​គំរូ​របៀប​ហ្នឹង​តែ​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​របស់​វា​ក៏​មិន​ទាន់​មាន​ការ​ប្រកាស​ដែរ តែ​គ្រោង​ចេញ​លក់​លើក​ដំបូង​នៅ​ខែ​តុលា ហើយ​ចំនួន​មាន​កំណត់ ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការ​កក់​ទុក​ជា​មុន បើ​ចង់​បាន។

https://youtu.be/Z8vbeXluCEY

បញ្ជាក់​ថា Razer ក៏​បាន​បង្កើត Filter លើ Instagram ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​សាកល្បង​ពាក់​ម៉ាស​នេះ​លើ​មុខ​ជា​លក្ខណៈ VR ផង​ដែរ ហើយ​ក៏​ជា​យុទ្ធសាស្រ្ត​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ឲ្យ​ធំ​ទូលាយ​បន្ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក