សកម្មភាពបែបឡប់ៗ ៥ របស់មនុស្សប្រុស តែបង្កប់ន័យច្បាស់ថាគេកំពុងឈ្លក់វង្វេងនឹងអ្នក

ពីដំបូងមុនស្រលាញ់អ្នក គេហាក់បីដូចជាមនុស្សប្រុសដែលស្ងៀមស្ងាត់ម្នាក់ មិនសូវចេះមាត់ក ឬមិនសូវចម្លែកៗនោះទេ តែក្រោយពេលប្រែក្លាយជាទំនាក់ទំនងស្នេហាជាមួយអ្នកហើយ គេក៏ចេញសញ្ញាបែបហួសចិត្តទាំង ៥ នេះ នោះអ្នកកុំខឹងគេអី ផ្ទុយទៅវិញវាជាសញ្ញាល្អទៅវិញទេ ហើយបង្ហាញមកច្បាស់ណាស់ថាគេកំពុងស្រលាញ់អ្នកខ្លាំង៖

៥) ស្រូតធ្វើការងារលឿនៗដើម្បីមកជួបអ្នក

Ice_screenshot_20210618 135452

អ្នកប្រៀបដូចជាកម្លាំងចលករជំរុញចិត្តគេអ៊ីចឹង ពេលដឹងថាល្ងាចបានជួបអ្នក ឬត្រូវណាត់អ្នកជួបនៅពេលណាមួយ នោះគេរួសរាន់ធ្វើការគ្មានដឹងហត់នឿយអ្វីឡើយ ហើយពេលបានមកដល់ឃើញមុខអ្នកគេញញឹមបិទមាត់មិនជិត។

ពេលខ្លះគេធ្វើការនៅឆ្ងាយ ហើយគេស៊ូមកពីនាយដើម្បីបានជួបអ្នក នោះក៏ដោយសារតែគេនឹកអ្នកខ្លាំង ចង់ជួប ចង់ប៉ះ ចង់នៅក្បែរអ្នក ទោះត្រឹមរយៈពេលខ្លី ក៏មានន័យបំផុតដែរសម្រាប់ជីវិតរបស់គេ។

៤) គេវក់វីនឹងអ្នកទោះនៅកន្លែងណា

Ice_screenshot_20210618 135427

មិនថានៅកន្លែងណា ជាមួយនរណា គេតែងតែគិតពីអ្នក ផ្ញើសារសួរនាំអ្នក ពោលមិនមែនបាននៅជុំមិត្តភ័ក្ដិភ្លេចអ្នកឲ្យឈឹងនោះទេ។ ក្នុងចិត្តរបស់គេ នៅតែចង់ដឹងសុខទុក្ខអ្នក កំពុងធ្វើអី ទទួលទានអាហារហើយឬនៅ មានអ្វីដែលត្រូវពឹងគេឬអត់ ពោលគ្រប់ជ្រុងគេយកអ្នកជាអាទិភាព ទោះគេនៅទីណាក៏ដោយ។

៣) គេផ្លាស់ប្តូរខុសពីដំបូង

Ice_screenshot_20210618 135432

មនុស្សដែលអាចផ្លាស់ប្តូរចរិតរបស់គេ ក្រោយឆ្លងកាត់ស្នេហាជាមួយអ្នក នោះមានន័យថា អ្នកជាឥទ្ធិពលដ៏ធំបំផុតមួយ។ ពីដើមឡើយគេជាមនុស្សខឹងច្រើន មិនសូវចេះអត់ធ្មត់ តែក្រោយបានស្គាល់អ្នក គេចេះអត់ធ្មត់ ចេះសួរនាំហេតុផលនេះនោះ មិនឆេវឆាវដូចមុន នោះជាទម្លាប់ដែលល្អបំផុត។

២) ធ្វើអ្វីក៏គិតពីអ្នកមុន

Ice_screenshot_20210618 135443

ទោះគេមិនបង្ហាញ គេមិនប្រាប់អ្នកចំៗថាគេធ្វើដើម្បីអ្នក តែយូរបន្តិចអ្នកនឹងចាប់អារម្មណ៍ឃើញខ្លួនឯងហើយ ថារាល់សកម្មភាពទាំងអស់ គេគិតពីអ្នកបានដិតដល់ល្អណាស់។ ចង់ធ្វើអ្វីក៏សួរយោបល់អ្នកមុន ចង់សម្រេចចិត្តអ្វីក៏គេមិនហ៊ានអារកាត់តែឯងនោះដែរ។

១) ពេលខ្លះគេនឹកអ្នករបៀបមនុស្សឡប់ៗ

មនុស្សប្រុសគឺបែបហ្នឹង ពេលស្រលាញ់អ្នកខ្លាំង ទំហំចិត្តដែលគេនឹកអ្នកមួយឆាវៗនោះ ពិបាកនឹងបរិយាយខ្លាំងណាស់។ គេប្រៀបដូចជាខ្មោចចូលអ៊ីចឹង ចង់ជួបមុខ ចង់លឺសំឡេងភ្លាមៗ ហើយជឿទៅគេមិនសូវចេះលាក់អារម្មណ៍ដូចមនុស្សស្រីទេ នឹកប៉ុណ្ណា គឺបង្ហាញមកប៉ុណ្ណឹងហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក