មេ​ធំ Apple៖ “Android ប្រឈម​មេរោគ​ឆ្លង​ចូល​ច្រើន​ជាង ៤៧ ដង​ធៀប​នឹង iOS”

ប្រព័ន្ធ​ដំណើរការ​របស់ Android ងាយ​នឹង​មាន​មេរោគ (Malware) ឆ្លង​ចូល​ឧបករណ៍​ច្រើន​ជាង ៤៧ ដង បើ​ធៀប​នឹង iOS។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple គឺ​លោក Tim Cook ថ្លែង​នៅ​សន្និសីទ​ VivaTech តាម​ប្រព័ន្ធ Online។

Tim Cook

Img_1623906752_6078907de0f2

Cook ទម្លាយ​ថា រវាង​ប្រព័ន្ធ Android និង iOS គឺ iOS រចនា​ឡើង​ដោយ​ប្រើប្រាស់ App Store តែ​មួយ​ប៉ុណ្ណោះ ហើយ​គ្រប់​កម្មវិធី​ទាំង​អស់​មុន​អាច​ដំឡើង​ចូល​មក​ក្នុង​ម៉ាស៊ីន​បាន គឺ​ទាមទារ​ការ​ទាញ​យក​ចេញ​ពី Store មួយ​នេះ។ ខណៈ​ដែល Android គឺ​ប្រឈម​ខ្ពស់​ជាង ៤៧ ដង​ក្នុង​ការ​ឆ្លង​មេរោគ​ជាង​ប្រព័ន្ធ iOS។

លោក​បន្ត​ថា Apple បាន​ផ្តោត​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ខ្លួន​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ រី​ឯ​មុន​ចុះ​ឈ្មោះ​ឬ​ប្រើប្រាស់​កម្មវិធី​ណា​មួយ ប្រព័ន្ធ​ iOS នឹង​រមែង​លោត​ពាក្យ Ask for permission ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ជា​ការ​ដាស់តឿន​បន្ថែម​ដល់​អតិថិជន។


Mobile Malware Showcase_image 8 A 8806

ក្រោយ​មាន​ការ​សួរនាំ​បន្ថែម​ថា រយៈ​ពេល ២០ ឆ្នាំ​ទៅ​មុខ iPhone នឹង​ទៅ​ជា​បែប​ណា? Cook បាន​ឆ្លើយ​ថា ​ខ្លួន​ពុំ​មែន​ជា​អ្នក​ដែល​អាច​ទស្សន៍ទាយ​ទុក​ជា​មុន​រយៈ​ពេល ២០-៣០ ឆ្នាំ​បន្ទាប់​ឡើយ តែ​លោក​ជឿ​ថា​បច្ចេកវិទ្យា AR និង AI គឺ​ប្រាកដ​ជា​ពេញ​និយម​ខ្លាំង​នៅ​កំឡុង​ពេល​នោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/hWUWZ2K8p3Y

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក