គន្លឹះសង្កេតចម្លើយ នៅពេលសារភាពស្នេហ៍គ្មានចម្លើយ

មនុស្សម្នាក់ៗ រមែងចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ នូតបនូវសេចក្តីស្រឡាញ់មកកាន់ខ្លួនវិញ ។ ពេលខ្លះលួចស្រឡាញ់គេ តែមិនហ៊ានសារភាព ដោយសារតែខ្លាចបាត់បង់រូបគេ ព្រោះគេមិនស្រឡាញ់យើងវិញ ដោយរង់ចាំពេលណាដែលគេអាចទទួលយកបានចាំសារភាពប្រាប់ ។ អ្នកខ្លះវិញ មានភាពក្លាហានសារភាពស្នេហ៍ហើយ តែគេមិនតបចម្លើយអ្វីទាំងអស់ (មិនយល់ព្រម ហើយក៏មិនបដិសេធ) តើគេកំពុងតែគិតអ្វី ? តោះមកដឹងពីវិធីសង្កេតមើលពួកគេនៅពេលដែលមិន

Why Godly Women Should Not Propose To A Man 1

គេមិនទាន់ចង់បានស្នេហា ៖ អាចដោយសារតែគេកំពុងតែផ្តោតលើអ្វីមួយ ដោយមិនទាន់រៀបចំខ្លួនស្រេចសម្រាប់ស្នេហា ឫ គិតថាប្រសិនបើមានស្នេហាគេ នឹង មិនអាចរក្សាឱ្យបានគង់វង្សយូរអង្វែង ។ ដូចនេះមានន័យថាមានភាគរយច្រើនទៅថ្ងៃខាងមុខ ព្រោះគេមិនបដិសេធយើង ដោយគេអាចនឹងរង់ចាំពេលវេលាល្អបន្តិចដើម្បីប្រាប់ដំណឹងល្អទៅកាន់អ្នកឆាប់ៗខាងនេះ នៅពេលដែលគេត្រៀមខ្លួនរួចរាល់ ។

5f08320d1381e Kim Soo Hyun_663_372

មិនចង់ស្នេហ៍ ចង់រាប់អានជាមិត្ត ៖ គេអាចជាមនុស្សដែលមានមនោសញ្ចេតនាជាមួយនឹងយើងដែរ ក៏ប៉ុន្តែមិនមែនន័យជ្រាលជ្រៅឈានដល់ស្នេហាឡើយ ដូចនេះយើងអាចគិតខុសសារភាពទៅគេ ។ ដោយសារតែគេយល់ពីអារម្មណ៍យើង មិនចង់បាត់បង់មិត្តភាព ទើបគេមិនចង់ផ្តល់ចម្លើយពិត ។ ដូចនេះប្រសិនជាវាអូសបន្លាយយូរពេក គួរតែបញ្ចប់ត្រឹមនេះ ឈប់ដេញដោលចង់បានចម្លើយពីគេទៀតទៅ ។


Ye Jin

ជាមនុស្សរាយមន្តស្នេហ៍ចោលតែពាស  ៖ អ្នកខ្លះតែងតែធ្វើខ្លួន ឫ អកប្បកិរិយា ទាក់ទាញអ្នកដទៃ ឱ្យអ្នកផ្សេងលង់នឹងខ្លួន ទាំងមិនដែលច្បាស់លាស់នឹងនរណាម្នាក់ ។ អ្វីដែលសំខាន់មនុស្សប្រភេទនេះយើងអាចមើលដឹង ព្រោះគេមិនមែនរាយមន្តស្នេហ៍តែមកលើយើងម្នាក់់ទេ គឺគេតែធ្វើបែបនេះដាក់អ្នកគ្រប់ៗគ្នា ។

How To Make A Girl Jealous

គេមិនស្រឡាញ់យើងទេ តែមិនចង់ឱ្យយើងខូចចិត្ត ៖ មនុស្សប្រភេទនេះជាមនុស្សល្អខ្លាំង ហើយប្រហែលដោយសារតែគេល្អខ្លាំងបែបនេះទើបយើងស្រឡាញ់គេ ។ គេអាចជាមនុស្សចិត្តសន្តោសខ្លាំង គេរមែងមិនចង់ឱ្យអ្នកដទៃគ្រប់គ្នាឈឺចាប់ ដោយសារគេ ដូចនេះជម្រើសមិនផ្តល់ចម្លើយជាជម្រើសល្អបំផុតសម្រាប់គេ ។ តែអ្នកអាចសង្កេតមើលដឹង ដោយគេនឹងព្យាយាមធ្វើគ្រប់យ៉ាងឱ្យអ្នកយល់ថាអ្នកមិនមែនជម្រើសរបស់គេ ដូចជាព្យាយាមប្រាប់អំពីចរិតមនុស្សដែលគេស្រឡាញ់ ដែលមិនដូចអ្នកទាល់តែសោះ ឫ ជួនកាលគេអាចនឹងចូលមកកៀកនឹងអ្នកជាងមុនហើយព្យាយាមពន្យល់អ្នកតាមរយៈការវិការ និង សម្តីសម្តៅមួយចំនួន ដែលវាល្អជាងការបដិសេធអ្នក ៕

V4 460px Confess Your Love To Someone Step 8