មនុស្សស្រី នឹងផ្លាស់ប្ដូរខ្លាំងបំផុត នៅពេលដែលនាងជួបរឿងទាំងនេះ

មនុស្សស្រី បើនិយាយចំពោះស្នេហា ប្រសិនបើនាងបានដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ នាងក៏ច្បាស់ចិត្តបំផុត ហើយក៏ស្រឡាញ់មួយដឹងមួយ ទោះយ៉ាងណា ក៏នាងមិនក្បត់មនុស្សខ្លួនស្រឡាញ់ដែរ។ តែប្រសិនបើនាងស្ម័គ្រចិត្តថានឹងរៀបការ សាងគ្រួសារជាមួយនឹងនរណាម្នាក់ហើយនោះ នាងក៏បានត្រៀមខ្លួននឹងលះបង់គ្រប់បែបយ៉ាងដើម្បីម្នាក់នោះ ដោយមិនគិតពីអ្វីទាំងអស់ ព្រោះនាងរៀបការ ក៏មានន័យថា​ ម្ខាងទៀត នឹងក្លាយជាចំណែកសំខាន់បំផុតក្នុងជីវិតនាង ម្នាក់នោះនឹងទទួលបានគ្រប់យ៉ាងពីនាង អាចសូម្បីតែជីវិត ក៏នាងមិនខ្លាចនឹងលះបង់លើយ។

ប៉ុន្តែ ប្រសិនបើមនុស្សស្រី បែរជាអកុសល ត្រូវជួបរឿងទាំង៥ចំណុចខាងក្រោមនេះ វាជាចំណុចដែលធ្វើឱ្យនាងលែងមានអារម្មណ៍អ្វីទាំងអស់ ចំពោះដៃគូរបស់នាង វានឹងក្លាយជាការបោះបង់ លែងលះបង់ទៀតហើយ ហើយប្រសិនបើនាងឈានដល់ដំណាក់កាលនេះហើយនោះ ជីវិតទាំងមូលរបស់នាង មិនថារាងកាយខាងក្រៅ ឬចិត្តគំនិតខាងក្នុងនោះទេ គឺនាងច្បាស់ជាកែប្រែ ផ្លាស់ប្ដូរទាំងស្រុង នាងក៏លែងជានាងដូចកាលពីមុនទៀតហើយ។

១. ត្រូវមនុស្សខ្លួនស្រឡាញ់ខ្លាំងបំផ្លាញទំនុកចិត្ត

1f6d35fa9c8cb0a65583e375cef0c5cd22f545bc

វាជារឿងដែលឈឺចាប់បំផុត មិនថាស្នេហា ឬមិត្តភាព ឬក្នុងទំនាក់ទំនងបែបណាទេ ប្រសិនបើត្រូវមនុស្សដែលយើងស្រឡាញ់ខ្លាំង បំផ្លាញទំនុកចិត្តរបស់នាងហើយនោះ វាក៏មានន័យថា នាងគ្មានតម្លៃអ្វីដល់អ្នកណា ដូច្នេះហើយ នាងក៏ចាប់ផ្ដើមឆ្អែតចិត្តបំផុត ចងចាំគ្រប់ទង្វើក្បត់របស់បុគ្គលនោះ ហើយនាងនឹងប្រែជាមនុស្សថ្មី ដើម្បីឱ្យឈ្នះមនុស្សដែលបំផ្លាញទំនុកចិត្តនាង។

២. បាត់បង់បង្អែកក្នុងជីវិត

ជាពិសេសចំពោះមនុស្សស្រីដែលរៀបការ មានគ្រួសារហើយ ប្រសិនបើនាងត្រូវបានប្ដីរបស់នាងចាកចោល ឬបោះបង់នាងចោល នាងច្បាស់ជាបាត់បង់បង្អែកដ៏ធំក្នុងជីវិត នាងអាចនឹងគិតបោះបង់ខ្លួនឯងចោលទៅតាមនោះដែរ។​ តែផ្ទុយទៅវិញ ប្រសិនបើនាងជាមនុស្សរឹងមាំគ្រប់គ្រាន់ នឹងច្បាស់ជាមិនចុះចាញ់ ព្រោះតែការចាកចេញរបស់នរណាម្នាក់ឡើយ តែនាងនឹងផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែរឹងមាំជាងនេះ ដាច់ខាត មិនឱ្យអតីតរបស់នាង សើចចំអកឱ្យនាងថាល្ងង់ ទន់ជ្រាយបានទេ។

៣. បាត់បង់អារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត

Maxresdefault

នៅពេលដែលមនុស្សស្រីម្នាក់ ប្រែជាបាត់បង់អារម្មណ៍កក់ក្ដៅ មានអារម្មណ៍ថាទាំងកាយ និងចិត្តរបស់នាង លែងមានអ្នកថែរក្សា ឬការពារ នាងបាត់បង់អារម្មណ៍សុវត្ថិភាពហើយនោះ នាងនឹងប្រែទៅជាមនុស្សម្នាក់ថ្មីទៀត ដែលត្រូវតែរឹងមាំ​ ដើម្បីធ្វើជាបង្អែក និងផ្ដល់ការការពារ ផ្ដល់សុវត្ថិភាពដល់ខ្លួនឯងវិញ ដោយមិនចាំបាច់ទទួលបានការមើលថែពីអ្នកណា។ ហើយបើឈានដល់ចំណុចនេះហើយនោះ នាងក៏មិនត្រូវការអ្នកណាចូលមកក្នុងជីវិតរបស់នាងដែរ ព្រោះនាងមានតែខ្លួនឯង គឺគ្រប់គ្រាន់ហើយ។

៤. ត្រូវគេក្បត់ និងធ្វើបាបចិត្តម្ដងហើយម្ដងទៀត

មនុស្សស្រី នៅពេលដែលនាងស្រឡាញ់ខ្លាំង នាងច្បាស់ជាក្លាយជាមនុស្សល្ងង់ក្នុងរឿងស្នេហា ព្រោះតែការលះបង់ និងផ្ដល់គ្រប់យ៉ាងដល់មនុស្សដែលនាងស្រឡាញ់។ ប៉ុន្តែមនុស្សយើងម្នាក់ៗ គឺមានដែនកំណត់ចំពោះការអត់ធ្មត់ ដូច្នេះ នាងមិនអាចទ្រាំនៅល្ងង់ ឱ្យគេក្បត់ និងធ្វើបាបចិត្តនាងម្ដងហើយម្ដងទៀតនោះឡើយ។ ប្រសិនបើនាងព្រមដើរចេញ លែងធ្វើជាមនុស្សល្ងង់ហើយនោះ ទោះអ្នកមកអង្វរ កន់តួនាងយ៉ាងណា ក៏នាងមិនទទួលយកដែរ ព្រោះនាងបានប្រែទៅជាមនុស្សថ្មីម្នាក់ទៀតហើយ។

៥. ឈានដល់ដំណាក់កាលឆ្អែតចិត្តខ្លាំង

C0 S67sn4kgi8s_dctibux1j49s8prml2q9jknqvyyg

មនុស្សស្រី បើឆ្អែតចិត្តខ្លាំងហើយ អ្វីក៏នាងលែងចង់បាន អ្វីក៏នាងលែងត្រូវការដែរ សូម្បីតែមនុស្សដែលនាងស្រឡាញ់ស្មើជីវិត ក៏លែងមានន័យសម្រាប់នាងដែរ ព្រោះនាងមានអារម្មណ៍ថាឈឺចាប់ឆ្អែតឆ្អន់ខ្លាំង នាងស្ពឹកលែងដឹងឈឺអស់ហើយ ដូច្នេះ អ្វីក៏ដោយ ក៏នាងមិនត្រូវការដែរ នាងសុខចិត្តដើរចេញ ទោះបីត្រូវទៅតែខ្លួនទទេរ ក៏នាងសុខចិត្តដែរ។ ព្រោះនាងចង់ទៅចាប់ផ្ដើមជីវិតសាជាថ្មី ទោះបីផ្ដើមពីសូន្យក៏នាងព្រម នាងចង់បានតែជីវិតថ្មី ជាមនុស្សថ្មី ដើម្បីអ្វីៗថ្មីៗទៅថ្ងៃអនាគត លែងមិនចង់ឱ្យខ្លួនឯងត្រូវរងទុក្ខ វេទនាបន្តទៀតនោះឡើយ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖