ពិតជាពូកែណាស់! ព្រះនាងតូចចេនណា បង្ហើរសំនៀង២ភាសាបញ្ចូលគ្នា ជាមួយនឹងកាយវិការដ៏រស់រស់វើក (មានវីដេអូ)

ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។

ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។

207420546_340651950758456_2937304664810591000_n

យ៉ាងណាមិញ មុននេះបន្តិច ព្រះនាងតូច បានបង្ហាញនូវចម្រៀងមួយបទនៅលើគេហទំព័រផ្លូវការរបស់ព្រះនាង ដែលជាចម្រៀងដើម របស់តារាចម្រៀងដ៏ល្បីរបស់ថៃ គឺលោក Bird។

ហើយបទចម្រៀងនេះដែរ គឺមានការច្រៀងជាពីរភាសារួមបញ្ចូលគ្នា គឺភាសាថៃ និងចិន ដែលអមជាមួយនឹងសំនៀងដ៏ស្រទន់ និងកាយវិការដ៏រស់រវើក បន្ថែមដោយក្បាច់រាំតិចៗលាយឡំជាមួយទៀតនោះ ពិតជាធ្វើឱ្យចម្រៀងមួយបទនេះ ទទួលបានការពេញចិត្ត និងគាំទ្រពីសំណាក់ប្រិយមិត្ត និងអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុគគ្រប់ស្រទាប់វ័យ។

យ៉ាងណាមិញ ចង់ដឹងថា ចម្រៀងមួយបទនេះ ពីរោះ និងមានការសម្ដែងគួរឱ្យចាប់អារម្មណ៍ប៉ុនណានោះ តោះ! យើងទៅទស្សនាវីដេអូពេញទាំងអស់គ្នា !

197998729_335055384651446_7191477861941546678_n

198786167_336779691145682_7735658615046678937_n

Screen Shot 2021 06 29 At 2.31.32 PM

Optimized by Optimole