យោងទៅតាមក្បួនហុងស៊ុយមានថ្ងៃកំណើតមួយចំនួន ដែលត្រូវបានគេប្រៀបធៀបទៅនឹងថ្ងៃ "ព្រះនៃទ្រព្យសម្បត្តិ" ដែលជាជីវិតប្រកបដោយសន្តិភាព និងសុភមង្គល។ ចាំមើលថ្ងៃកំណើតណាខ្លះ ដែលទទួលបានលាភសំណាង និងពរជ័យនេះ? តើមានថ្ងៃកំណើតរបស់អ្នកដែរទេ?
១. កើតនៅថ្ងៃទី ៧ និងទី ៩ នៃប្រតិទិនតាមច័ន្ទគតិ
ថ្ងៃទី ៧ និងទី ៩ នៃប្រតិទិនតាមច័ន្ទគតិ គឺជារយៈពេលពីរថ្ងៃនេះ នៅពេលដែល Yang Qi ស្ថិតនៅកំពូលភ្នំ។ មនុស្សដែលកើតចំពីរថ្ងៃនេះ ច្រើនតែត្រូវបានការពារដោយជីដូនជីតារបស់ពួកគេ ហើយក៏ទទួលបានសំណាងច្រើនផងដែរ។
នៅពេលធំឡើង មនុស្សដែលកើតនៅថ្ងៃតាមច័ន្ទគតិនេះ នឹងមានមុខតំណែងធំក្នុងការងារ។ នៅក្នុងសេចក្ដីស្រឡាញ់ ពួកគេមិនយូរប៉ុន្មានបានជួបមិត្តរួមព្រលឹងហើយរៀបការយ៉ាងមានក្ដីសុខ និងសុភមង្គល។
ជាពិសេសសម្រាប់ស្ត្រីដែលកើតនៅថ្ងៃទី ៧ និងទី ៩ នៃប្រតិទិនច័ន្ទគតិ ជីវិតហាក់ដូចជាមានទ្រព្យសម្បត្ដិច្រើន ត្រូវបានស្វាមីស្រឡាញ់បំផុត និងទទួលបានពរជ័យពីស្វាមី ទទួលបានការស្រឡាញ់ ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។
២. កើតនៅថ្ងៃទី ១១ និង ១៦ នៃប្រតិទិនតាមច័ន្ទគតិ
មនុស្សដែលកើតក្នុងថ្ងៃតាមច័ន្ទគតិទាំងពីរនេះ គឺសម្បូរសប្បាយណាស់ និងមានពរជ័យច្រើនទៀតផង។ ពួកគេរីករាយនឹងជីវិត មានទាំងលុយ មានទាំងសុភមង្គលនៅខាងក្នុង។ កាន់តែចាស់ មនុស្សទាំងនេះ កាន់តែទទួលបានសំណាងកាន់តែច្រើន។
៣. ថ្ងៃទី ២៥ តាមច័ន្ទគតិ
មនុស្សកើតនៅថ្ងៃទី ២៥ តាមច័ន្ទគតិ មានកម្លាំងរស់រវើក តែងតែមានសុទិដ្ឋិនិយម ទន្ទឹងរង់ចាំអនាគតភ្លឺស្វាង មើលឃើញតែរឿងរីករាយ ដើម្បីទទួលបានកម្លាំងចិត្តខិតខំប្រឹងប្រែង និងការស្វែងរកឱកាស ដើម្បីកសាងជីវិតរុងរឿងទៅមុខ។
មនុស្សដែលកើតនៅថ្ងៃនេះ មិនខ្លាចនឹងការប្រឈមជាមួយទុក្ខលំបាក និងឧបសគ្គទេបន្លានីមួយៗ នឹងជួយឱ្យពួកគេរៀនមេរៀនដ៏មានតម្លៃជាច្រើន។ ឈានដល់ដំណាក់កាលជាក់លាក់មួយ ជីវិតរបស់ពួកគេមិនថាលំបាកយ៉ាងណាក៏ដោយ គឺទទួលបានជោគជ័យយ៉ាងខ្លាំង។
ហោរាសាស្ត្របាននិយាយថា ដ្បិតក្នុងឆ្នាំ ២០២១ អ្នកជួបទុក្ខជាន់លើទុក្ខ ប៉ុន្តែមនុស្សទាំងនេះនឹងទទួលបានជោគជ័យច្រើនទាំងការងារ និងជីវិតផ្ទាល់ខ្លួន។ ជាពិសេសចូលដល់ព្រះច័ន្ទពេញវង់នៃខែទី ៧ តាមច័ន្ទគតិ អ្នកដែលកើតនៅថ្ងៃនេះនឹងមានសុភមង្គលច្រើន លើសពីនេះទៅទៀត ពួកគេក៏នឹងរកឃើញឱកាសល្អក្នុងការផ្លាស់ប្តូរជីវិតបច្ចុប្បន្នរបស់ពួកគេទៅកម្រិតថ្មីមួយទៀតផងដែរ។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ សំណាង និងអាជីពនឹងរីកដុះដាលដូចខ្លែងនៅក្នុងខ្យល់។ សម្រាប់អ្នកដែលរកស៊ី ពួកគេនឹងស្វែងរកដៃគូសក្តានុពលដែលអាចក្លាយជាមនុស្សថ្កុំថ្កើង ជិវិតរីកចម្រើនខ្លាំងបំផុត៕
(*) ព័ត៌មាននេះគ្រាន់តែសម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok