ល្បីថាដាក់ចំណិតក្រូចឆ្មាររោយអំបិល ក្បែរគ្រែគេងរាល់យប់ ជួយបណ្តេញវិញ្ញាណមិនល្អ តែការពិតល្អសុខភាពច្រើនយ៉ាងទៅវិញ

ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារ គឺជាគ្រឿងផ្សំម្ហូបចំណីអាហារ​ថែមទាំងមានប្រយោជន៍នៅក្នុងមុខងារថែទាំសុខភាព និងរូបសម្រស់ជាដើម រួមទាំងមានគុណប្រយោជន៍ច្រើនសឹងរាប់មិនអស់។

តែថ្មីៗនេះនៅលើបណ្តាញសង្គម និង TikTok បាននឹងកំពុងតែល្បីថា ការដាក់ចំណិតក្រូចឆ្មារនៅក្បែរគ្រែគេងមួយយប់ហើយរោយអំបិលពីលើ ព្រឹកឡើងក្រូចឆ្មារនឹងប្រែសម្បុរខ្មៅ ដោយគេយល់ថាវាអាចជួយបណ្តេញវិញ្ញាណមិនល្អ ឬសំណាងមិនល្អចេញ តែនេះគ្រាន់តែជាជំនឿតៗគ្នាប៉ុណ្ណោះ តែបើមិនជឿក៏មិនគួរប្រមាថដែរ។

Lime Vs Lemon 732x549 Thumbnail

ដោយការពិតទៅការដាក់ចំណិតក្រូចឆ្មារក្បែរគ្រែគេងបែបនេះ បើតាមរយៈអ្នកវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិតល្បីៗបានរកឃើញថា គឺអាចជួយដល់សុខភាពច្រើនយ៉ាងស្ទើរតែមិនគួរឱ្យជឿទៅវិញទេ។

8e7b1a5e009ea6d810ea54422d

តោះ មកដឹងពីរបៀបធ្វើចំណិតក្រូចឆ្មារជំនួយសុខភាព និងគុណប្រយោជន៍ដូចខាងក្រោមនេះ ៖

# របៀបប្រើប្រាស់ក្រូចឆ្មារនៅពេលគេង

របៀបអនុវត្ត

- ពុះក្រូចឆ្មារ៣ ទៅ ៤ចំណិតក៏បាន ឬ ជា ៣ ទៅ ៤បន្ទះក៏បាន

- បន្ទាប់មក យកចំណិតក្រូចឆ្មារនោះដាក់ក្នុងចានមួយតូចល្មម រោយអំបិលពីលើ រួចទុកក្បែរគ្រែគេងរបស់អ្នកពេញមួយយប់

- អ្នកអាចអនុវត្តបែបនេះជារៀងរាល់យប់

Image

IMG_3964 620x620

# ការធ្វើបែបនេះជារឿងរាល់យប់ អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលអ្នកនឹកស្មានមិនដល់ ដូចជា៖

១.ប្រឆាំង និងបង្កាមេរោគមហារីក៖ សារធាតុ និងចំហាយក្លិនដែលមាននៅក្នុងក្រូចឆ្មារ អាចជួយប្រឆាំងនឹងការរីកលូតលាស់នៃជំងឺមហារីកថ្លើម និងមហារីកសុដន់បានស្ទើរតែមិនគួរឱ្យជឿ ។

២.កម្ចាត់សត្វល្អិតតាមបែបធម្មជាតិ​៖​ មិនត្រឹមផ្តល់ក្លិនក្រអូបប្រហើរប៉ុណ្ណោះទេ តែអាចកម្ចាត់រាល់សត្វល្អិតដូចជាមូស ​និងសង្កើចទិចខាំ ឬរំខានដំណេករបស់អ្នកយ៉ាងមានប្រសិទ្ធភាពផងដែរ។

៣.ជំនួយដល់ខ្យល់ដង្ហើម៖  អាចប្រឆាំងនឹងខ្យល់ ឬក្លិនមិនល្អ ថែមទាំងអាចកម្ចាត់មេរោគបាក់តេរីដែលប៉ះពាល់ដល់ច្រមុះ និងខ្យល់ដង្ហើមផងដែរ ដែលមានប្រយោជន៍ធ្វើឱ្យអ្នកដកដង្ហើមបានស្រួល និងគេងលក់ស្កប់ស្កល់បានល្អ។ ក្រៅពីនេះគេបានដឹងថាអាចជំនួយសុខភាពដល់អ្នកដែលកើតជំងឺហឺត អាលែក្ស៊ី និងជំងឺផ្តាសាយទៀតផង។

45da42445e9f15ed2659feafa339d717791723ce

៤.បន្ធូរបន្ថយភាពតានតឹង៖  ក្លិនក្រូចដែលសាយភាយពេញបន្ទប់ ត្រូវបានគេដឹងថាអាចជំនួយរលកខួរក្បាលឱ្យស្រលះល្អ ថែមទាំងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងបន្ធូរបន្ថយភាពតានតឹងបានយ៉ាងប្រសើរផងដែរ។

៥.បញ្ចុះសម្ពាធឈាម៖ ក្លិនក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ (លើសឈាម) បាន។ នៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេស្រាវជ្រាវឃើញថា មានប្រជាជនប្រមាណជា ៣២ភាគរយ មានសភាពធូរស្រាលពីអាការជំងឺលើសឈាមដោយសារតែក្រូចឆ្មារសម្បកលឿងមួយនេះ។

Eee22325c7bda260adc666ff84f9f7a5804c4422

៦. ជួយដល់ការគិត និងធ្វើឱ្យអារម្មណ៍ស្ងប់ស្ងាត់គេងលក់ស្រួល៖  ប្រសិនជាអ្នកមានបញ្ហាក្នុងការគេង អារម្មណ៍នៅមិនស្ងប់នោះ ការដាក់ក្រូចឆ្មារនៅក្បែរគ្រែគេងអាចជួយអ្នកបាន។ វាអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ ងាយគេង គេងលក់ស្កប់ស្កល់ ជាពិសេសពេលក្រោកពីគេងពេលព្រឹកស្រស់ស្រាយល្អទៀតផង។

៧.ជួយធ្វើឱ្យខ្យល់ស្រស់ថ្លា៖ ក្លិនក្រូចឆ្មារអាចជួយសម្អាតខ្យល់ និងបរិយាកាសអាប់អួរដែលមាននៅក្នុងបន្ទប់គេងរបស់អ្នកបាន។ ជាពិសេសថែមទាំងអាចកម្ចាត់ក្លិនអាក្រក់ ឬក្លិនផ្សែងដែលមាននៅក្នុងបន្ទប់ផងដែរ ផ្តល់មកវិញនូវខ្យល់ និងក្លិនស្រស់ថ្លាជំនួសវិញ៕

35411ac8242a3b1f9d77a74ce291c165c75d8225

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Optimized by Optimole