តើនារីរូបណា ដែលអ្នកគិតថា ជានារីជោគជ័យខ្លាំងបំផុត? ជ្រើសរើសម្នាក់ ហើយអ្នកនឹងដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួន!

ផ្អែកទៅលើការសិក្សាស្រាវជ្រាវលើភាសាកាយបានបង្ហាញឱ្យដឹងថា ការសម្តែងចេញមកក្រៅតាមរយៈភាសាកាយ (កាយវិការ) ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នកបានផងដែរ។ ដូចជារូបភាពខាងក្រោមនេះ គឺបានបង្ហាញពីកាយវិការរបស់នារីទាំង៤នាក់ ដែលកំពុងតែស្ថិតនៅក្នុងរូបបែបខុសៗគ្នា អ្នកអាចសាកល្បងជ្រើសរើសរូបភាពរបស់នារីណាម្នាក់ដែលអ្នកគិតថា នាងគឺជានារីដែលមានភាពជោគជ័យខ្លាំងបំផុត ហើយអ្នកនឹងអាចដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួនអ្នកផ្ទាល់។

នារីទី១៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី១ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត នោះបង្ហាញ​ឱ្យឃើញថា អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងព្រមទទួលយកនូវរឿងរ៉ាវថ្មីៗដែលបានកើតឡើងចំពោះខ្លួនជានិច្ចដោយមិនរុញរា។ ហើយអ្នកក៏ជាមនុស្សម្នាក់ដែលតែងតែមើលពិភពលោកនៅក្នុងផ្លូវស្រស់ស្អាត ព្យាយាមតស៊ូពុះពារដើម្បីបានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។​ មិនតែប៉ុណ្ណោះអ្នកក៏ជាមនុស្សដែលចូលចិត្តនូវការប្រកួតប្រជែង មិនចូលចិត្តចាញ់នរណាទេ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDAvMjA0ODc3LzIuanBn

នារីទី២៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី២ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត បង្ហាញថា អ្នកប្រើបេះដូងរបស់អ្នកច្រើនជាងខួរក្បាលនៅពេលធ្វើការសម្រេចចិត្ត ហើយភាគច្រើនវាក៏ជារឿងត្រឹមត្រូវផងដែរ។ ទន្ទឹមនឹងនេះអ្នកក៏ជាមនុស្សម្នាក់ដែលពូកែសង្កេត និងមានវិចារណញាណល្អ ធ្វើឱ្យអ្នកពិបាកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់អ្នកដទៃណាស់។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDAvMjA0ODc3LzMuanBn

នារីទី៣៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី៣ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត នោះនឹងបង្ហាញថា អ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ទៅលើរឿងអ្វីមួយយ៉ាងលម្អិត អ្នកនឹងមិនបណ្តោយឱ្យរឿងណាមួយរំលងទៅដោយងាយៗនោះទេ។ មិនតែប៉ុណ្ណោះអ្នកគឺជាមនុស្សដែលសំបូរហេតុផលច្រើន ហើយចូលចិត្តវិភាគអ្វីៗគ្រប់យ៉ាងដោយហ្មត់ចត់មុននឹងធ្វើអ្វីមួយ។ ដូច្នេះហើយអ្នកនឹងចំណាយពេលវេលាយូរបន្តិចមុននឹងសម្រេចចិត្តថាធ្វើការងារណាមួយ តែជាលទ្ធផលការសម្រេចចិត្តរបស់អ្នក គឺត្រឹមត្រូវជានិច្ច។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDAvMjA0ODc3LzQuanBn

នារីទី៤៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី៤ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត នោះនឹងបង្ហាញថា អ្នកជាមនុស្សម្នាក់ដែលមិនមានមហិច្ឆតាខ្លាំងហួសហេតុពេកនោះទេ។ ប៉ុន្តែអ្នកដឹងពីសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្លួន និងដឹងពីរបៀបដើម្បីទទួលបាននូវភាពជោគជ័យ ។ អ្នកអាចជាមនុស្សដែលធ្វើការងារធ្ងន់ជានិច្ច ដើម្បីសំរេចគោលដៅរបស់ខ្លួន និងមានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមថ្មី ដែលបានកើតឡើង តែអ្នកក៏ជាមនុស្សម្នាក់ដែលមិនហ៊ានចេញផ្សងព្រេងនៅក្រៅតំបន់ Comfort Zone ដើម្បីឈានទៅដល់គោលដៅ ដែលអ្នកចង់បាននៅឡើយទេ៕

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDAvMjA0ODc3LzUuanBn

Optimized by Optimole