ឱ្យតែជាទាហាន ជាពិសេស គឺមេទ័ព ពេលដែលគេស្លៀកសម្លៀកបំពាក់កងទ័ពជាផ្លូវការ គឺសុទ្ធតែពាក់មេដាយទាំងតូចទាំងធំគ្រប់ប្រភេទនៅលើដើមទ្រូង ពេលដែលពួកគេឈរតម្រៀបជួរនៅក្នុងពិធីដ៏សំខាន់ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលញុំាឱ្យគេស្ញប់ស្ញែងចំពោះពួកគេខ្លាំងណាស់។
ហេតុអ្វីបានជាគេពួកគេត្រូវបំពាក់មេដាយ? ឱ្យតែបានសាងគុណសម្បត្តិទើបអាចទទួលបានមេដាយ សាងគុណសម្បត្តិកាន់តែច្រើន មេដាយក៏កាន់តែច្រើនដែរ គុណសម្បត្តិកាន់តែធំ កម្រិតមេដាយក៏កាន់តែខ្ពស់ដែរ ដូច្នេះគ្រាន់តែមើលឃើញមេដាយនៅលើទ្រូង អ្នកអាចដឹងអំពីអត្តសញ្ញាណ និងតំណែងរបស់មនុស្សម្នាក់នេះ ហើយ ថាមនុស្សម្នាក់នេះប្រាកដជានឹងទទួលបានការគោរព និងទទួលរាក់ទាក់ពីសំណាក់អ្នកទាំងឡាយជាមិនខាន។
ពួកយើងមិនមែនជាទាហាន ឬប៉ូលីសទេ តែក៏នៅតែអាចយកបាន “មេដាយ” បានដែរ ដោយយើងខ្លួនឯងផ្ទាល់កសាងតំណែង និងទួនាទីសម្រាប់ខ្លួនឯង ឱ្យអ្នកដទៃស្គាល់ពីខ្លួនយើង គោរពខ្លួនយើង ទទួលរាក់ទាក់ខ្លួនយើង!
“មេដាយ” ដែលនិយាយនៅទីនេះ គឺសំដៅទៅលើ សមិទ្ធផល និងស្នាដៃ លើផ្នែកការងារ ដ្បិតតែនេះមិនអាចដូចជាមេដាយដែលអាចបំពាក់នៅលើទ្រូងយ៉ាងមានកិត្តិយស ឱ្យមនុស្សរាល់គ្នាសុទ្ធតែមើលឃើញក៏ដោយ តែនៅរវាងភាពជាមិត្តរួមការងាសមិទ្ធិផល និងស្នាដៃរបស់អ្នក ពួកគេសុទ្ធតែដឹង ដូច្នេះហើយក៏នាំឱ្យមានអត្ថន័យថា “មេដាយ” ផងដែរ។
បង្កើនកិត្តិយសឱ្យក្រុមហ៊ុន ឧទាហរណ៍ ស្នាដៃរបស់អ្នកបានទទួលរង្វាន់ពីរដ្ឋាភិបាល ឬអង្គការឯកជន ក្រុមហ៊ុនរបស់អ្នក ព្រោះតែអ្នកទើបទទួលបាន ភាពរុងរឿង ដូច្នេះ រង្វាន់របស់អ្នក គឺជា “មេដាយ” របស់អ្នកហើយ !
ដូច្នេះ គួរតែទៅទទួល “មេដាយ” យ៉ាងដូចម្តេចទៅ ? ទាហានត្រូវកសាងគុណសម្បត្តិយកមេដាយ ត្រូវការ ភាពក្លាហាន ការតាំងចិត្ត ប្រាជ្ញា និងឱកាស ស្របពេលនេះដែរ នៅក្នុងការងារចង់យកបាន “មេដាយ” ក៏ត្រូវការភាពក្លាហាន ការប្តេជ្ញាចិត្ត និងប្រាជ្ញាផងដែរ។ នៅក្នុងនោះជាពិសេសគឺភាពក្លាហាន និងការប្តេជ្ញាចិត្ត គឺសំខាន់បំផុត ក៏អាចនិយាយបានថា បើអ្នកមានចិត្តទៅធ្វើ ព្រមទាំងអមជាមួយនឹងប្រាជ្ញារបស់អ្នក ដូច្នេះអ្នកអាចមាននូវសមិទ្ធិផលមួយ។ ដំណើរមួយនេះអាចពោរពេញដោយឧបសគ្គ ប្រៀបដូចជាកងទ័ពដែលបានកសាងគុណសម្បត្តិតែងតែមាននូវស្លាកស្នាមរបួសពេញខ្លួនយ៉ាងដូច្នោះឯង ប៉ុន្តែឱ្យតែអត់ទ្រាំបាន តស៊ូបាន បទពិសោធន៍ និងចំណេះដឹង គឺបរិបូរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ក៏បង្កើតបាននូវលក្ខខ័ណ្ឌ និងឱកាសដែលអាចយកបាន “មេដាយ” ផងដែរ។
អតីតអនុប្រធានធិបតីលោក Henry Wilson ធ្លាប់បាននិយាយបែបនេះថា “ ខ្ញុំកើតនៅក្នុងគ្រួសារអ្នកក្រីក្រ ពេលដែលខ្ញុំនៅគេងនៅក្នុងអង្រឹង ភាពក្រីក្របានលេចមុខរបស់វាចេញមកដ៏គួរឱ្យភ័យខ្លាច ខ្ញុំបានយល់ជ្រាបយ៉ាងច្បាស់ ពេលដែលខ្ញុំសុំនំប៉័ងមួយចំណិតពីម្តាយខ្ញុំ ហើយដៃរបស់គាត់អ្វីក៏គ្មានដែរ តើមានរសជាតិអ្វីទៅ ពេលដែលខ្ញុំអាយុ១០ឆ្នាំ ខ្ញុំបានចាកចេញពីផ្ទះទៅស្រុកដទៃ បានរៀនសូត្រអស់១១ឆ្នាំ ជារៀងរាល់ឆ្នាំអាចទទួលបានការអប់រំពីសាលារៀនបានតែ១ខែ បន្ទាប់ពីធ្វើការងារយ៉ាងលំបាកអស់១១ឆ្នាំ ខ្ញុំទទួលបានគោមួយក្បាល និងចៀម៦ក្បាល គឺជាសាគុណ ខ្ញុំបានយកពួកវាទៅប្តូរជាលុយបាន ៨៤ដុល្លា ចាប់ពីចាប់កំណើតដល់អាយុ២១ឆ្នាំ ខ្ញុំមិនដែលធ្លាប់ចំណាយប្រាក់ សូម្បីតែ១ដុល្លាចំពោះការកម្សាន្តឡើយ"។
នៅក្នុងស្រុកដទៃដែលក្រីក្របំផុត លោក Wilson បែរជាមិនធ្លាប់ឱ្យឱកាសការអភិវឌ្ឍន៍របស់ខ្លួន និងការរីកចម្រើនរបស់ខ្លួនណាមួយរំលងផុតឡើយ មុនពេលដែលគាត់អាយុ២១ឆ្នាំ គាត់ធ្លាប់បានព្យាយាមអានសៀវភៅល្អប្រហែល១០០០ក្បាល បន្ទាប់ពីគាត់ចាកចេញពីកសិដ្ឋាន គាត់បានដើរអស់១០០មាយ៍ទៅដល់ magnetic island នៃរដ្ឋ Massachusetts ដើម្បីរៀបហត្ថកម្មចម្លាក់ស្បែក។ ១ឆ្នាំក្រោយមក ក៏បានលេចធ្លោកចេញពីការជជែកវែកញែកនៅក្នុងក្លឹបកម្សាន្តមួយ ១២ឆ្នាំក្រោយមក គាត់បានអង្គុយតំណែងស្មើលោក Charles Sumner ដែលមានឈ្មោះដ៏ល្បី ហើយបានចូលទៅក្នុងសភា។
លោក Orison Marden និយាយថា “ សង្កេតមើលចំពោះភាពអស្ចារ្យ និងជនមានស្នាដៃក្នុងប្រវត្តិសាស្រ្តរបស់មនុស្សលោក នៅក្នុងចំណោមពួកគេ មានមួយចំនួនធ្លាប់មានជីវភាពកាលពីកុមារលំបាកវេទនា ស្ទើរតែរងទុក្ខបុកម្នេញពីជោគវាសនាទៀតផង ប៉ុន្តែជនខ្លាំងរមែងតែពូកែរកចំណុចសំខាន់នៅក្នុងឆាកជីវិតមួយនេះបាន ពួកគេបានកែប្រែចិត្តគំនិតខ្លួនឱ្យទាន់ពេលវេលា ទទួលរងដោយភាពអត់ធ្មត់ចំពោះភាពលំបាកនៅក្នុងជីវិត នៅពេលដែលវេលាដែលគ្មានអ្វីសោះក្នុងខ្លួនអាចដើរទៅមុខបានដោយសុខសាន្ត ហើយប្រើនូវការខំខិតជាអមតៈដើម្បីទៅវាយបំបែកការលំបាកដែលនៅជុំវិញ នៅពេលដែលចាកចេញពីភាពក្រីក្រ ស្របពេលនោះដែរក៏ចាកចេញពីភាពសាមញ្ញដែរ បង្កើតបាននូវឧត្តម្ភភាព និងភាពអស្ចារ្យ”។
បើប្រៀបធៀបនឹងភាពលំបាកដែលនៅស្រុកផ្សេងរបស់លោកអនុប្រធានាធិបតី Wilson “ការលំបាក” របស់អ្នកទាំងនោះ ប្រហែលជាអាចមើលមិនឃើញផង ប៉ុន្តែចំណុចនេះមិនសំខាន់នោះឡើយ អ្វីដែលសំខាន់ គឺ "តើអ្នកមានការតស៊ូ និងការខិតខំដូចលោកវីលសុនហើយឬនៅ"?
អត្ថបទ ៖ Mythical Bird / Knongsrok