៥) ការរៀបចំអាសនៈមិនបានត្រឹមត្រូវ
អាសនៈនៃព្រះឬរបស់សក្ដិសិទ្ធិទាំងឡាយ អ្នកត្រូវរៀបចំដាក់នៅកន្លែងដែលស្ងប់ស្ងាត់ មិនមានមនុស្សដើរឆ្លងកាត់ច្រើន ហើយបើព្យួរឬតម្កល់នៅទីតាំងណាមួយ ត្រូវដាក់ឲ្យមានភាពនឹងន មិនឲ្យផ្អៀងរៀបធ្លាក់នោះឡើយ។
ជាងនេះក៏មិនត្រូវដាក់នៅក្បែរបង្គន់ ដាក់ក្បែរផ្ទះបាយដែរ ព្រោះរមែងនាំឲ្យម្ចាស់ផ្ទះជួបរឿងមិនល្អ គ្មានលាភគ្មានសំណាងចូលផ្ទះ ហើយទំនាក់ទំនងប្តីប្រពន្ធក៏ងាយនឹងបែកខ្ញែកគ្នាទៅតាមនោះដែរ។
៤) រូបភាពតាំងលម្អរហែកឬបាក់បែក
មនុស្សសម័យនេះគេពេញនិយមទិញរូបភាពមកតាំងលម្អ ដូចជារូបភាពទេសភាព ឬរូបភាពគួរឲ្យគោរពណាមួយ ដោយជឿទៅតាមក្បួនថាអាចនាំសំណាងល្អ។
យ៉ាងណាអាជីពការងារ ផលចំណេញក្នុងអាជីវកម្មរបស់អ្នក ក៏អាចស្រុតចុះទៅតាមរូបភាពតាំងលម្អនោះដូចគ្នា ប្រសិនអ្នកមិនបានមើលវាឲ្យដិតដល់ ដោយបណ្តោយឲ្យវារហែក ធ្លាក់រប៉ាត់រប៉ាយហើយពុំបានរៀបចំឲ្យត្រឹមត្រូវ ឬជួសជុលកែលម្អឲ្យដូចដើម។
៣) ដាក់លុយរាយប៉ាយក្នុងផ្ទះ
នៅក្នុងផ្ទះ អ្នកដើរដាក់លុយរាយប៉ាយ នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ទោះវាមិនច្រើនក្តី តែអ្នកមិនត្រូវធ្វើបែបហ្នឹងឡើយ។ តាមក្បូនហុងស៊ុយ លុយត្រូវប្រមូលផ្តុំមកទុកកន្លែងតែមួយ មិនត្រូវរាយប៉ាយតាមតែចិត្តនោះទេ ព្រោះវានឹងនាំឲ្យអ្នកពិបាកកើបវាត្រលប់មកវិញ។
២) ដាំរុក្ខជាតិមានបន្លា
រុក្ខជាតិបៃតងមួយចំនួនដែលគួរតែដាំក្នុងផ្ទះ យើងបានណែនាំបង្ហាញកន្លងមកហើយ តែអ្វីដែលអ្នកគួរជៀសវាង គឺរុក្ខជាតិដែលមានបន្លា។ ព្រោះតាមក្បួនវាងាយនឹងធ្វើឲ្យម្ចាស់ផ្ទះចុះខ្សោយសុខភាព។
១) ទុយយោទឹកធ្លាយមិនជួសជុល
លុយហូរចូលដូចទឹក តែបើទុយយោទឹកខូចធ្លាយហើយមិនព្រមជួសជុល នោះស្មើនឹងនាំឲ្យលុយកំពុងហូរចេញទៅវិញដូច្នោះដែរ។ អ្នកគួរតែជួសជុលវាឲ្យបានស្អាត ឬបំពាក់ទុយយោថ្មី ណាមួយក៏ជារឿងដែលគួរសន្សំសំចៃ ជាជាងបង្ហូរទឹកចោលជាប្រចាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក