បែបនេះសោះ! ទើបមនុស្សស្រីសម័យនេះមិនងាយរៀបការ​ ក្ររៀបការ​ ហេីយសឹងតែមិនចង់រៀបការ!

សព្វថ្ងៃនេះ មនុស្សស្រីសម័យនេះមិនងាយរៀបការ​ ក្ររៀបការ​ ហេីយសឹងតែមិនចង់រៀបការ នោះទេ។ មូលហេតុ​ មិនមែននាងជាមនុស្សស្រីស្រលាញ់សេរីភាព រឹងមាំ​ពេក ផ្តាច់ការ​ ឬចង់រកនៅឯកាម្នាក់ឯងអស់មួយជីវិតនោះទេ តែព្រោះនាងដឹងថាការរៀបការខុស​ វាអាក្រក់ជាងការរៀបការយឺតទៅទៀត។

ការរៀបការងាយបំផុត ត្រឹមតែរយៈពេលមួយថ្ងៃ តែវាអាចក្លាយជាដំបៅឈឺចាប់អស់មួយជីវិត ប្រសិនជាចេះតែរើសៗដោយមិនបានពិចារណា ហើយរៀបការយូរបន្តិច​ មេីលចិត្តយូរបន្តិច​ រេីសបន្តិច​ គិតគូម៉ត់ចត់បន្តិចវាមិនខាតពេលណាស់ណាទេ​ វាប្រសេីរជាងការរេីសមនុស្សខុសដែរ​។

64350b75268cb94b3290f5730920d4d0

តើអ្នកដឹងអត់ថារៀបការហើយ ជួបតែការប្រេះឆា​ ជីវិតរៀបការជួបតែបញ្ហា​ ឈ្លោះគ្នាមិនលស់ថ្ងៃ​ វាជារឿងដ៏សែនយ៉ាប់យ៉ឺន​ ឯការដែលបែកបាក់រហូតដល់លែងលះគ្នាវាជាសុបិនដ៏អាក្រក់​ និងស្រមោលខ្មៅដែលតាមយាយី​ លងបន្លាចជីវិតអ្នកអស់មួយជីវិត ហើយគ្មានមនុស្សស្រីណាចង់ជួបរឿងបែបនេះទេ។

ម្យ៉ាងវិញទៀតសម័យនេះ បើមិនខំខ្លួនឯង ជោគជ័យខ្លួនឯងក៏មិនមែនជារឿងងាយស្រួលដែរក្នុងសម័យនេះ ព្រោះការដែលមនុស្សស្រីមានលទ្ធភាពចិញ្ចឹមខ្លួនឯងមើលថែខ្លួនឯង នាងជាមនុស្សស្រីល្អរឹងមាំ និងទទួលបានការកោតសរសើរពីមនុស្សជុំវិញ ព្រោះនាងមិនបាច់ចាំតែពឹងផ្អែកមនុស្សប្រុស ហើយបើថ្ងៃមុខទៅជាយ៉ាងណាក៏មនុស្សស្រីមានលទ្ធភាពអាចចិញ្ចឹមខ្លួនឯងរស់ដែរ។

04a7a3e467bc05ad00c1d66686436d80

ដូច្នេះហេីយ​ ស្រីៗត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានល្អ​ ធ្វេីរឿងដែលខ្លួនឯងចង់ធ្វេីឱ្យបានប្រសេីរ​ ធ្វើការងារខ្លួនឯងឱ្យមានលំនឹង  និងជោគជ័យដោយខ្លួនឯងទើបល្អ។ ត្រូវចាំថា ស្នេហាមិនបាច់បង្ខំទេ​ មិនបាច់ខ្លាចថានៅលីវយូរ​ គ្មានអ្នកណាយក​ មិនបាច់ទៅខ្វល់សម្តីមនុស្សជុំវិញខ្លួន។ មនុស្សស្រីសម័យនេះឆ្លាតៗណាស់ មិនឆោតនោះទេ ធ្វេីខ្លួនឱ្យបានល្អ​ ស្នេហាល្អៗគង់តែមករកអ្នកដោយខ្លួនឯង៕

អត្ថបទ៖ ចែធំ

Affecce1518c939907aeade412826788

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Optimized by Optimole