បើចង់មានជីវិតដែលជោគជ័យមួយ ក្រៅពីឆន្ទៈ ការរក្សាភាពឧស្សាហ៍ព្យាយាម គឺជារឿងសំខាន់បំផុត។ ទោះជាមានឆន្ទៈធំប៉ុនណាក៏ដោយ បើមិនអាចយកភាពឧស្សាហ៍ទៅខិតខំធ្វើដោយជាក់ស្តែងទេ ក៏មិនអាចសម្រេចបានដែរ ទីបំផុតគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ។
លោក Thomas Alva Edison ធ្លាប់បាននិយាយថា ៖ រឿងជោគជ័យ មាន ៩៩% ជាញើសឈាម ក្នុងនោះមានតែទេពកោសល្យតែ ១% ប៉ុណ្ណោះ ។ គ្មានអ្នកណាម្នាក់គ្រាន់តែពឹងលើ ទេពកោសល្យតែម្យ៉ាង ហើយទទួលបានជោគជ័យនោះឡើយ។ ព្រះអាទិទេពបានផ្តល់ ទេពកោសល្យឱ្យយើង ហើយយកភាពឧស្សាហ៍នេះ បម្លែងទៅជាទេពកោសល្យ ។
Stephen Edwin King ដែលជាអ្នកនិពន្ធប្រលោមលោករន្ធត់ដ៏ល្បីឈ្មោះម្នាក់ ជារៀងរាល់ថ្ងៃ លោកសុទ្ធតែធ្វើរឿងមួយដដែលៗ គឺ សរសេរអត្ថបទ ពេលដែលព្រះអាទិត្យរះវេលាពេលព្រឹក គាត់តែងតែចាប់ផ្តើមអង្គុយនៅខាងមុខអង្គុលីលេខរបស់គាត់ ហើយចាប់ផ្តើមសរសេរអត្ថបទ។ គាត់ស្តាប់តន្ត្រីដ៏ពីរោះរណ្ដំបណ្ដើរ ស្តាប់សំឡេងក្តារចុចអង្គុលីលេខបណ្ដើរជារៀងរាល់ថ្ងៃសុទ្ធតែធ្វើបែបនេះ។
Stephen Edwin King មុនពេលក្លាយជាជនល្បីឈ្មោះ ក៏ធ្លាប់មានដំណើរឆ្លងកាត់យ៉ាងលំបាកដែរ នៅពេលនោះ គាត់គ្មានប្រាក់សូម្បីតែមួយសេន តែគាត់មិនបានស្អប់ខ្ពើម និងបន្ទោសខ្លួនឯងទេ ហើយខិតខំប្រឹងប្រែងដោយគ្មានការខ្ជិលច្រអូសឡើយ ការព្យាយាមពិតជាមិនធ្វើបាបដល់មនុស្សមែន ទីបំផុតគាត់បានក្លាយទៅជាអ្នកល្បីឈ្មោះ ក្លាយទៅជាគ្រូប្រលោកលោករន្ធត់ដ៏ល្បីឈ្មោះបំផុតនៅក្នុងពិភពលោក ជាញឹកញាប់ប្រលោមគាត់នៅតែត្រូវបានរក្សាទុកនៅក្នុងខួរក្បាលរបស់គាត់។ រោងពុម្ពបានកក់លុយឱ្យគាត់យ៉ាងច្រើន។ បច្ចុប្បន្ន គាត់បានក្លាយទៅជាមហាសេដ្ឋីលំដាប់នៅក្នុងពិភពលោក។ ប៉ុន្តែ គាត់មិនបានបោះបង់ការព្យាយាមរបស់គាត់ឡើយ គាត់នៅតែបន្តព្យាយាមសរសេរអត្ថបទរបស់គាត់។
អាថ៌កំបាំងជោគជ័យរបស់លោក Stephen Edwin King គឺសាមញ្ញណាស់ នោះគឺជាភាពឧស្សាហ៍ព្យាយាម។ នៅក្នុងមួយឆ្នាំៗ គាត់មិនសរសេរអត្ថបទតែ៣ថ្ងៃប៉ុណ្ណោះ ក៏បានន័យថា គាត់មានតែពេលវេលាសម្រាកតែ៣ថ្ងៃប៉ុណ្ណោះ ៣ថ្ងៃនោះគឺ បុណ្យខួបកំណើត បុណ្យណូអែល បុណ្យឯកជាតិ ភាពឧស្សាហ៍បានផ្តល់អត្ថប្រយោជន៍ដល់គាត់គឺ ការបំផុសគំនិតដែលមិនចេះរីកស្ងួត។
លោក Stephen Edwin King មានចំណុចមិនដូចគ្នាទៅនឹងអ្នកនិពន្ធដទៃទៀតត្រង់ថា អ្នកនិពន្ធទូទៅនៅពេលដែលគ្មានការបំផុតគំនិតអ្វីនោះ គឺនឹងទៅធ្វើរឿងអ្វីផ្សេង មិនបង្ខំខ្លួនទៅសរសេរអត្ថបទឡើយ។ តែ Stephen Edwin King នៅពេលដែលមិនដឹងថាសរសេរអ្វីនោះ ក៏ត្រូវព្យាយាមសរសេរឱ្យបាន ៥០០០ពាក្យជារៀងរាល់ថ្ងៃដែរ។ នេះគឺជាពេលដែលគាត់សរសេរអត្ថបទតាំងពីគ្រាដំបូង គ្រូរបស់គាត់ម្នាក់បានបង្រៀនគាត់នូវបទពិសោធន៍របស់គាត់មួយ ហើយនៅពេលដែលគាត់អនុវត្តការច្នៃប្រឌិតដំបូងរបស់គាត់ គាត់ក៏តស៊ូធ្វើបែបនេះរហូតមក។
ក៏អាចនិយាយបានថា នៅពេលដែលគាត់សរសេរអត្ថបទ មានដំណើរឆ្លងកាត់ និងបទពិសោធន៍មានការបម្រែបម្រួលដ៏ខ្លាំង បទពិសោធន៍នេះញុំាងឱ្យគាត់ទទួលបានអត្ថប្រយោជន៍ពេញមួយជីវិត គាត់និយាយថា ខ្ញុំមិនដែលមានការភ័យស្លន់ស្លោដោយគ្មានការបំផុសគំនិតទេ។
ប្រាកដណាស់ ដោយសារតែមនុស្សរាល់គ្នាមានមុខរបរផ្សេងមិនដូចគ្នា និយាយចំពោះមនុស្សម្នាក់ៗតម្រូវការសម្រាប់ភាពឧស្សាហ៍ព្យាយាមក៏ខុសគ្នាដែរ បើអាចមានការឧស្សាហ៍ព្យាយាមខ្លាំងនោះ នៅលើលោកនេះនៅមានគោលដៅអ្វីដែលមិនអាចសម្រេចបានទៅ?
អត្ថបទ ៖ Mythical Bird / Knongsrok