តាមហោរាសាស្ត្រចុងឆ្នាំ ២០២១-២០២៣ អ្នកកើតឆ្នាំទាំង ៣ នឹងមានអាំងប៉ាវនាំលាភ អស់ខ្វល់រឿងលុយកាក់

តាមហោរាសាស្ត្របានគន់គូរឃើញថា ចាប់ពីចុងឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៣ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងអាចទទួលបានអាំងប៉ាវនាំលាភ ជួយឲ្យពួកគេសម្រេចបានគ្រប់យ៉ាងដូចប្រាថ្នា ហើយរឿងលុយកាក់លែងសូវខ្វល់ខ្វាយច្រើនដូចមុន៖

អ្នកកើតឆ្នាំមមែ (ពពែ)

1

អតីតកាលនិងបច្ចុប្បន្នកាល អ្នកអាចជាជួបរឿងលំបាកច្រើនណាស់មកហើយ តែនៅពេលខាងមុខ ជីវិតរបស់អ្នកកើតឆ្នាំមមែ នឹងមានការផ្លាស់ប្តូរ ១៨០ ដឺក្រេ។ ពួកគេនឹងជួបសំណាងធំ បើនិយាយពីជោគជតារាសីគឺខ្ពស់ត្រដែត អ៊ីចឹងឆ្លៀតកំឡុងពេលហ្នឹងត្រូវប្រមូលទ្រព្យសន្សំទុកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សំណាងនឹងរីកស្គុះស្គាយជាបណ្ដើរៗទៅហើយ និយាយពីរឿងប្រាក់ចំណូលក៏ហូរចូលមិនខ្វះ សុភមង្គលក៏មានពេញបរិបូរណ៍។

អ្នកកើតឆ្នាំថោះ (ទន្សាយ)

2

ជាឆ្នាំដែលជួយឲ្យពួកគេឡើងរាសីខ្ពស់បំផុតក្នុងជីវិត ដោយនៅលើផ្លូវសំណាងនេះ ក៏អាចនឹងមានជួបភ្លៀងជួបខ្យល់បន្តិច តែវាមិនអាចបក់ផាត់លាភសំណាងរបស់អ្នកអស់នោះទេ។

យ៉ាងណាសម្រាប់អ្នកកើតឆ្នាំថោះ បើបានទ្រព្យច្រើនហើយ ទម្លាប់ពួកគេគឺមិនភ្លេចធ្វើបុណ្យ ដោយទំហំចិត្តសប្បុរស ក៏កាន់តែរីកធំទៅតាមនោះដែរ។ បុគ្គលកើតឆ្នាំថោះនេះ ក៏នឹងមានគេស្រលាញ់រាប់អានច្រើន ហើយរាល់ការបោះជំហានទៅមុខពោរពេញដោយទំនុកចិត្ត មិនបារម្ភខ្លាចមានគេមកតាមច្រណែននិន្ទា។

អ្នកកើតឆ្នាំជូត (កណ្ដុរ)

3

មួយរយៈមុនអ្នកកើតឆ្នាំជូត ហាក់មានការប្រកួតប្រជែងខ្លាំងពេក នាំឲ្យពួកគេចុះខ្សោយកម្លាំង ចុះខ្សោយថាមពលនៃជីវិត។ ប៉ុន្តែចាប់ពីខែ ៨ ខាងមុខទៅ ផលតបស្នងក៏នឹងត្រលប់មកវិញ ដែលនឹងនាំឲ្យជីវិតអ្នកកើតឆ្នាំកណ្ដុរ ទទួលបានលាភជ័យ រសាត់អស់រឿងឈឺក្បាលទាំងអំបាលម៉ាន។

សំណាងក៏ចូលមកដល់ ៣ ឆ្នាំផ្ទួនគ្នា ពពកខ្មៅក៏រសាត់បាត់អស់ សល់តែពន្លឺជោគជ័យនៃជីវិតដែលភ្លឺចិញ្ចែងចិញ្ចាច ស្វាគមន៍ការអភិវឌ្ឍជំហានថ្មីនៃជីវិតរបស់អ្នក។ អ្នកលែងត្រូវខ្វល់រឿងលុយកាក់ទៀតហើយ ពេលបន្ទាប់នេះ គឺអ្នកដល់ពេលតាមប្រមាញ់សុភមង្គលនៃផ្លូវចិត្តជាមួយមនុស្សក្បែរខ្លួន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

Optimized by Optimole