លោក សេង តារា មិនប្រាថ្នានិពន្ធចម្រៀងឲ្យតារាល្បី ប៉ុន្តែមានស្នាដៃផ្ទុះៗជាច្រើន (មានវីឌីអូ)

អ្នកនិពន្ធទំនុកច្រៀងនិងមេឡូឌីមានសមត្ថភាពមួយរូប វ័យ ២៥ ឆ្នាំ លោក សេង តារា បានរៀបរាប់ពីខ្សែជីវិតរបស់គាត់ទាក់ទងនឹងការតែងនិពន្ធទំនុកច្រៀងប្រាប់មកខាងសារព័ត៌មានក្នុងស្រុក ស្តាប់ហើយចង់ស្រក់ទឹកភ្នែក។

Received_207285164626484

លោក សេង តារា ស្រលាញ់វិស័យតែងនិពន្ធទំនុកច្រៀងតាំងពីលោក កំពុងសិក្សាថ្នាក់ទីប្រាំបួនមកម្លេះ។ នៅពេលទំនេរ លោក ចូលចិត្តស្តាប់បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និង តែងកំនាព្យ ដោយសារតែលោកមានដុងតាំងពីកំណើតជាមួយនឹងវិស័យតែងនិពន្ធនេះផង ទើបលោកអាចមានសម្ថតភាពនិពន្ធទាំងទំនុកច្រៀង និង មេឡូឌីបាន ទោះបីជាមិនចេះភ្លេងក៏ដោយ។

Received_522111649240090

ដំបូងឡើយមុនពេលលោកមានឱកាសបានបង្ហាញស្នាដៃជាច្រើនដូចសព្វថ្ងៃនេះ លោកត្រូវបានតារាល្បីៗមួយចំនួនបដិសេដស្នាដៃរបស់លោកចោលមិនទទួលយកច្រៀងឡើយ ជាហេតុធ្វើឲ្យលោក សេង តារា បាក់ទឹកចិត្តជាខ្លាំង។

Received_119745656916906

ទោះជាត្រូវគេបដិសេដស្នាដៃ និង មនុស្សជុំវិញខ្លួន ប្រមាថយ៉ាងណាក៏ដោយ លោក សេង តារា នៅតែព្យាយាមបន្តដើរទៅមុន ព្យាយាមសុំការបង្រៀនពីអ្នកនិពន្ធរៀមច្បង ព្រមទាំងព្យាយាមកែភាពខ្វះខាតដែលខ្លួនមាន រហូតដល់ថ្ងៃមួយ តារាចម្រៀង ថុល លីណា ព្រមទទួលយកបទរបស់លោកច្រៀង ធ្វើឲ្យលោក មានក្តីសង្ឃឹមដូចបានកើតជាថ្មី។

១

បទ ទីមួយរបស់លោកដែលមានចេញផ្សាយជាផ្លូវការ ដោយបកស្រាយដោយតារាចម្រៀង ថុល លីណា មានចំណងជើងថា ប្តីញៀនល្បែង ដែលទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន។ បន្ទាប់មកលោកក៏បាននិពន្ធបទចម្រៀងមួយបទទៀតសម្រាប់តារាចម្រៀង ថុល លីណា ដែលមានចំណងជើងថា យល់ច្រលំថាគេស្រលាញ់យើង ដែលទទួលបានការគាំទ្រខ្លាំងធ្វើឲ្យលោកនឹកស្មានមិនដល់។ ហើយបទនេះផងដែរ ក៏ត្រូវបាន លោក យឹម តាស្រង់ សុំទិញសិទ្ធដើម្បីបង្កើតជាVersionថ្មី ដើម្បីឲ្យកញ្ញា តន់ ចន្ទសីម៉ា បកស្រាយផងដែរ។

20210709_103431

មិនត្រឹមតែប៉ុននេះទេ លោកនៅមានស្នាដៃដែលទទួលបានការគាំទ្រជាច្រើនទៀត ដូចជាបទ៖

គ្មានវាសនា បកស្រាយដោយតារាចម្រៀង ខាន់ស៊ីអឿន

20210709_103327

បទ ស្តាយមួយជីវិត បកស្រាយដោយ កញ្ញា ស៊ូ ស៊ីរីកា និង លោក ហាក់ រីខត

20210709_103345

ហើយនៅមានស្នាដៃដែលទទួលបានការគាំទ្រច្រើនជាច្រើនទៀតផងដែរ។

20210709_103416

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ៖ Mr. Fun

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Optimized by Optimole