រូបភាពទេវតាមួយដែលអ្នកពេញចិត្ត នឹងឆ្លុះបញ្ចាំងច្បាស់ៗថាអ្នកជាមនុស្សបែបណា?

តាមរយៈរូបភាពទេវតាទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈចម្លើយរបស់អ្នក យើងនឹងបង្ហាញច្បាស់អំពីអត្តចរិតលក្ខណៈរបស់អ្នក ថាតើអ្នកជាមនុស្សបែបណា៖

រូបភាពទេវតាទី ១

1

អ្នកជាមនុស្សដែលតែងតែគិតវិជ្ជមានជានិច្ច ហើយមិនដែលចេះបៀតបៀន ឬច្រណែននឹងជីវិតអ្នកដទៃជុំវិញខ្លួនឡើយ។ អារម្មណ៍ល្អៗរបស់អ្នកបានសាយភាយទៅកាន់អ្នករាល់គ្នា ជាហេតុនាំឲ្យគេតែងតែស្រលាញ់ចូលចិត្តអ្នកត្រលប់មកវិញដូចគ្នា។

យ៉ាងណាពេលខ្លះវាពិតជាពិបាកសម្រាប់អ្នក ក្នុងការរក្សាគោលជំហរវិជ្ជមានជាមួយមនុស្សដែលធ្លាប់ធ្វើបាបអ្នកពីពេលមុន តែជាទូទៅមនុស្សដូចជាអ្នកមានសត្រូវតិចណាស់ និយាយទៅបើគេមិនធ្វើអ្វីអ្នកមុន ក៏អ្នកមិនចេះទៅបង្កើតសត្រូវនោះដែរ ព្រោះអ្នកជឿថា ជីវិតមួយនេះមានមិត្តច្រើនគឺល្អ។

រូបភាពទេវតាទី ២

2

អ្នកមានទំនុកចិត្តខ្ពស់ក្នុងជីវិត ហើយតែងតែមានអារម្មណ៍ថា គ្រប់យ៉ាងនឹងដំណើរការទៅបានដូចការគ្រោងទុក ព្រោះអ្នកជឿលើការខិតខំនិងភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត មិនថាតែជាមួយទំនាក់ទំនងបុគ្គល ឬក្នុងអាជីពការងារ។

អ្នកមានសមត្ថភាពអាចធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ប៉ុន្តែពេលខ្លះសម្រាប់ខ្លួនឯងវិញ អ្នកពិបាកនឹងរកក្តីសុខឲ្យខ្លួនឯង ហើយពេលមានរឿងរ៉ាវអ្វីមិនសប្បាយចិត្ត អ្នកពិបាកនឹងរកមនុស្សចែករំលែក ឬមនុស្សដែលគួរឲ្យទុកចិត្តក្នុងការនិយាយទៅកាន់ពួកគេ។

រូបភាពទេវតាទី ៣

3

អ្នកជាមនុស្សដែលមានការគិត និងវិចារណញ្ញាណខ្ពស់ ហើយការអត់ធ្មត់ក៏អ្នកមានខ្ពស់ដែរ។ មនុស្សដូចជាអ្នក រាប់ថាពូកែបត់បែនតាមកាលៈទេសៈ និងស្ថានភាព ដោយរាល់មនុស្សដែលអ្នកជួប អ្នកមិនងាយឲ្យពួកគេមានអារម្មណ៍ទើសទាល់ ឬគិតមិនល្អមកលើអ្នកឡើយ ពោលរមែងមានស្នាមញញឹមច្រើន។

រូបភាពទេវតាទី ៤

4

អ្នករមែងចង់ដឹង ចង់លឺ ចង់ភ្លក់អ្វីដែលថ្មីក្នុងជីវិត ហើយអ្នករឹងមាំ និងមិនខ្លាចក្នុងការប្រកួតប្រជែងទៅលើរឿងអ្វីមួយឡើយ។ ចំណុចនេះហើយដែលវាតែងតែបង្វឹកភាពឈ្លាសវៃរបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកប្រើការគិត ហេតុនិងផល ច្រើនជាងការប្រើប្រាស់មនោសញ្ចេតនា មិនថាតែជាមួយនរណាក៏ដោយ។ ចំណុចហ្នឹងហើយអ្នករមែងទទួលបានការជឿជាក់ និងគោរពពីមនុស្សជុំវិញខ្លួន ព្រោះពួកគេជឿថាអ្នកមិនចេះលំអៀងឡើយ ពោលមើលលើស្ថានការណ៍ជាក់ស្តែង ត្រង់ទៅត្រង់មក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

Optimized by Optimole