តាមក្បួនហុងស៊ុយ កុំដាក់រូបថតអាពាហ៍ពិពាហ៍នៅទីតាំង ៣ នេះ ព្រោះអាចនាំឲ្យគ្រួសារបែកបាក់

នៅពេលដែលអ្នកដាក់តាំងឬព្យួររូបថតអាពាហ៍ពិពាហ៍ក៏ត្រូវតែជ្រើសរើសទីតាំងឲ្យបានល្អផងដែរ ព្រោះតាមក្បួនហុងស៊ុយ មិនមែនឲ្យអ្នកចេះដាក់បាននោះទេ ពោលទីតាំងខ្លះអាចនាំផលមិនល្អនាំឲ្យគ្រួសារឈានដល់ការបែកបាក់។ ខាងក្រោមយើងបង្ហាញទីតាំង ៣ ដែលអ្នកត្រូវជៀសវាង៖

៣) កុំព្យួររូបថតនៅលើក្បាលដំណេក

Ice_screenshot_20210710 115326

តាមក្បួនហុងស៊ុយ ការព្យួររូបថតនៅទីតាំងខាងលើក្បាលគ្រែ គឺរមែងនាំឲ្យម្ចាស់ផ្ទះឬប្តីប្រពន្ធ មានអារម្មណ៍ភ័យខ្លាច គេងលក់មិនស្កប់ស្កល់ ហើយយូរទៅងាយនឹងធ្វើឲ្យចំណងស្នេហ៍អ្នកមានភាពល្អក់កករនឹងគ្នា ឈានទៅដល់ផ្លូវបែក។

បើតាមក្បួនវិទ្យាសាស្ត្រ ក៏វាមិនល្អដែរ ព្រោះដាក់នៅលើក្បាលគ្រែ វាអាចនឹងធ្លាក់មកចំខ្លួនឬក្បាលអ្នក នាំឲ្យបង្កជាគ្រោះថ្នាក់ ដូច្នេះហើយទីតាំងនេះគួរតែជៀសជាដាច់ខាត។

២) ព្យួររូបថតរបស់អ្នកទល់មុខកញ្ចក់

Treo Anh Cuoi Ben Canh Giuong Ngu

កុំព្យួររូបថតដែលដាក់ទៅចូលចំណាំងក្នុងកញ្ចក់ ឬដាក់ពីទល់មុខកញ្ចក់ឲ្យសោះ។ តាមក្បួនក៏រមែងនាំសំណាងមិនល្អដល់ដៃគូទាំងសងខាង ព្រោះជាការកាត់ផ្តាច់រវាងធាតុ Yin និង Yang។ ទន្ទឹមគ្នានោះអាចធ្វើឲ្យមានអ្នកទីបីចូលមកបំបែកបំបាក់ចំណងស្នេហ៍អ្នកបានយ៉ាងងាយ។

១) កុំព្យួររូបថតនៅមាត់ទ្វារចូលផ្ទះ

Treo Anh Cuoi Sai Cach3

មាត់ទ្វារចូលផ្ទះជាកន្លែងនាំហុងស៊ុយ នាំសំណាង តែការដាក់ឬព្យួររូបថតអាពាហ៍ពិពាហ៍នៅទីតាំងមាត់ទ្វារបើកចូលផ្ទះនេះ នឹងធ្វើឲ្យក្លាយជារឿងមិនល្អទៅវិញ។

តាមក្បួនគឺងាយនឹងឲ្យគូស្នេហ៍ឈ្លោះប្រកែកគ្នា មានការមិនចុះសម្រុងនឹងគ្នា ហើយមិនយូរមិនឆាប់ ក៏នឹងឈានដល់ការចែកផ្លូវជាក់ជាមិនខាន។

គួរដាក់នៅទីតាំងណាល្អ? អ្នកជំនាញណែនាំឲ្យដាក់ក្នុងបន្ទប់គេង តែត្រូវជៀសចំណុចទី ១&២ ដូចរៀបរាប់ខាងលើ ហើយព្យួរនៅទីតាំងណាមួយក៏បាន ព្រោះក្នុងបន្ទប់គេង គេជឿថានឹងរឹតបន្តឹងទំនាក់ទំនងអ្នកឲ្យកាន់តែរឹងមាំ ហើយបើបានផ្តល់កំណើតឲ្យកូន កូននោះនឹងមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ហើយហិរញ្ញវត្ថុក្នុងផ្ទះក៏នឹងមានការកើនឡើង និងគ្រប់គ្រងបានល្អផងដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

Optimized by Optimole