ហេតុអ្វីការងារខ្លះ​ រកបានតិច ចំណូលទាប តែបែរជាអ្នកធ្វើ មានអារម្មណ៍ថា មានក្ដីសុខច្រើន ហើយពេញចិត្តនឹងធ្វើទៅវិញ?

នៅក្នុងការងារ វាពិតជាពិបាកនឹងគេចផុតពីការជួបភាពលំបាកណាស់ ក៏អាចមានពេលដែលត្រូវធ្វើការសម្រេចចិត្តរាប់មិនអស់ផងដែរ។ អ្នកជោគជ័យ រមែងតែងអាចនៅក្នុងនាទីសំខាន់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ដូច្នេះ អ្នកដែលចូលចិត្តធ្វើរឿងអ្វីស្ទាក់ស្ទើរ គ្មានភាពក្លាហានទៅធ្វើការជ្រើសរើស លទ្ធផលចុងក្រោយសុទ្ធតែជាជនបរាជ័យ។

ជាទូទៅ អាចរកបានការងារដែលល្អមួយ មានចំណូលនឹងនរ និយាយចំពោះអ្នកទាំងអស់គ្នា គួរតែស្កប់ស្កល់ហើយ។ តែបែរជានៅមានមនុស្សមួយចំនួន ដ្បិតតែគាត់មានការងារល្អហើយ បែរជាមានអារម្មណ៍ថាមិនទាន់ស្កប់ស្កល់ទៅវិញ យ៉ាងណា ការទាមទាររបស់មនុស្សក៏មិនដូចគ្នាដែរ។

Fm5 1

បើសាកសួរពីមនុស្សដែលពេញចិត្តនឹងការងាររបស់ខ្លួនឯងវិញនោះ “ហេតុអ្វីបានជាអ្នកយល់ថាការងារបច្ចុប្បន្នរបស់អ្នកជោគជ័យ?” មនុស្សភាគច្រើនសុទ្ធតែឆ្លើយបែបនេះថា “ពីព្រោះការងារដែលខ្ញុំធ្វើនាពេលបច្ចុប្បន្ន គឺជាការងារដែលខ្ញុំចង់ធ្វើដោយពិតប្រាកដ។”

ឧទាហរណ៍ថា ៖ មនុស្សភាគច្រើនសង្ឃឹមថាខ្លួននឹងមានការងារដែលនឹងនរ ដូចជា បុគ្គលិកធនាគារ ... តែមានមនុស្សខ្លះបែរជាចូលចិត្តផ្សារភ្ជាប់ទំនាក់ទំនង ចូលចិត្តទីកន្លែងដើរកម្សាន្ត ការប្រកួតប្រជែង ... បរិយាកាសថ្មីៗប្លែកៗអាចធ្វើឱ្យកម្លាំតស្មារតីរបស់គេលូតលាស់រីកចម្រើន ការងារដែលសោះកក្រោះដដែលៗ វាបែរជានាំឱ្យគេមានអារម្មណ៍ធុញទ្រាន់ និងស្មុគស្មាញទៅវិញ។ មនុស្សប្រភេទនេះ មិនសក្តិសមធ្វើការងារធនាគារឡើយ។

Passionatepursuit

ប្រសិនបើអាចខ្នះខ្នែងរកបរិយាកាសការងារដែលសក្តិសមនឹងខ្លួនឯង ថែមទាំងជាការងារដែលខ្លួនស្រលាញ់ទាំងនោះ ពាក្យថា  “ជោគជ័យ” នេះ វានឹងអាចបន្ថែមអត្ថន័យមួយថ្មីផ្សេងទៀត។ ការពឹងលើខ្លួនឯងទៅស្វែងរកឱកាស គោលដៅ មនុស្សបែបនេះ គឺជាមនុស្សដែលអាច “ក្តោបក្តាប់” វាសនារបស់ខ្លួនឯងបាន។

មនុស្សជាច្រើនដែលយល់ថាមុខរបរ ឬការងារ “មិនរលូន” សោះ តែងតែជាមនុស្សដែលពោរពេញដោយភាពត្អួញត្អែរ ពួកគេយល់ថាខ្លួនជាជនពលីនៅក្នុងស្ថានភាពអាក្រក់ ហើយបំណង និងការទាមទាររបស់ពួកគេ សុទ្ធតែមិនបានទទួលបានភាពស្កប់ស្កល់។ ម្យ៉ាងទៀតពួកគេក៏មិនអាចញុំាងឱ្យបំណងប្រាថ្នាដែលនៅក្នុងចិត្តរបស់គេសម្រេចជាការពិតបានដែរ។ ក្តីរំពឹង និងការទាមទាររបស់ពួកគេ និងគន្លាតនៃរាល់ការសម្រេច សមទ្ធិផលជាក់ស្តែងរបស់ពួកគេ បានក្លាយទៅជាប្រភពនៃឧបសគ្គរបស់ពួកគេទៅវិញទេ៕

3 Ways To Get Your Dream Job To Find You 150x150.jpg

អត្ថបទ ៖ Mythical Bird / Knongsrok

Optimized by Optimole