បើ​ចង់​ស្រក​ទម្ងន់ កុំ​ប្រកែក​មិន​ចង់​ទទួល​ទាន​អាហារ ៤ ប្រភេទ​នេះ​

ប្រសិន​ជា​អ្នក​ចង់​ស្រក​ទម្ងន់ ក្រៅ​ពី​កត្តា​នៃ​ការ​ហាត់ប្រាណ នោះ​របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​ផ្នែក​សំខាន់​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​យល់​ដឹង​ផង​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​អាហារ ៤ ប្រភេទ​ដែល​អ្នក​ចង់​ស្រក​ទម្ងន់ មិន​គួរ​ប្រកែក​មិន​ទទួល​ទាន​ឡើយ៖

៤) អាហារ​ដែល​មាន​ជាតិ​សរសៃ (Fiber)

1

ប្រភេទ​អាហារ​មាន​ជាតិ​សរសៃ (Fiber) ជា​អ្វី​ដែល​អ្នក​ត្រូវ​ជ្រើសរើស​មុន​គេ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត​ពេល​ទទួល​ទាន ហើយ​កាត់​បន្ថយ​ចំណង់​អាហារ​បាន​ច្រើន។

លើស​ពី​នេះ​ទៀត​វា​ក៏​បន្ថែម​នូវ​វីតាមីន និង​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​បដិសេធ​ប្រភេទ​អាហារ​នេះ​ឡើយ។ ប្រភេទ​អាហារ​ជាតិ​សរសៃ មាន​ដូច​ជា សណ្តែក ផ្កា​ខាត់ណា​ខៀវ គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ​ដូច​ជា ប៉ោម បឺរ និង​បឺរី​ជា​ដើម។

៣) អាហារ​ដែល​ផ្ទុក​អាស៊ីត​ខ្លាញ់

2

អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ អាច​ជួយ​ដល់​សុខភាព​បេះដូង និង​ខួរក្បាល ហើយ​អ្នក​គួរ​តែ​ទទួល​ទាន​វា​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍។ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ថែម​ទៀត។ ក្នុង​នោះ​មាន​ដូច​ជា​ប្រភេទ​ត្រី​សាលម៉ុន អាហារ​សមុទ្រ ស៊ុត និង​ផ្លែ​បឺរ​ជា​ដើម។

២) អាហារ​ធញ្ញជាតិ

3

គ្រាប់​ធញ្ញជាតិ​ដូច​ជា​នំប៉័ង អង្ករ​សំរូប និង​កូនីណា ក្រៅ​ពី​មាន​ផ្ទុក​ជាតិ​សរសៃ វា​ក៏​បាន​បន្ថែម​នូវ​វីតាមីន និង​សារធាតុ​រ៉ែ ដែល​ជួយ​ទាំង​ឲ្យ​អ្នក​ឆាប់​ឆ្អែត ហើយ​បំពេញ​សារធាតុ​ចិញ្ចឹម​ទៅ​ក្នុង​រាងកាយ​អ្នក​ថែម​ទៀត។ ដូច្នេះ​នៅ​ពេល​ទទួល​ទាន​ប្រភេទ​អាហារ​ដែល​មាន​គ្រាប់​ធញ្ញជាតិ​ទាំង​មូល គឺ​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

១) ក្រុម​អាហារ​សម្បូរ​ប្រូតេអ៊ីន

4

នៅ​ពេល​ដែល​អ្នក​ចង់​សម្រក​ទម្ងន់ និង​ឲ្យ​រាងកាយ​មាន​ភាព​រឹងមាំ អ្នក​មិន​គួរ​រំលង​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ឡើយ។ ក្នុង​នោះ​មាន​ដូច​ជា​ស៊ុត ទឹក​ដោះ​គោ​ជូរ ទ្រូង​មាន់ និង​សាច់​ត្រី ពោល​នៅ​ពេល​ដែល​រាងកាយ​ស្រក​ទម្ងន់​ហើយ វា​នឹង​បំពេញ​ផ្នែក​នោះ​ឲ្យ​មាន​ភាព​រឹងមាំ និង​មាន​ភាព​ស្រស់ស្អាត​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole