គន្លឹះជោគជ័យ! មិនថាអ្នកជាថៅកែ ឬបុគ្គលិកនោះទេ បើអ្នកអាចរៀនសូត្រតាមបុគ្គលទាំងពីរនេះបាន អ្នកនឹងជោគជ័យមិនខានឡើយ

ចូលមើលលោក Jack Welch ដែលជាកូនប្រុសរបស់បុគ្គលិកធ្វើការក្នុងរថភ្លើង តើគាត់បានក្លាយជាសហគ្រិនល្បីល្បាញយ៉ាងដូចម្តេចទៅ?

នៅខែតុលា ឆ្នាំ ១៩៦០ នៅពេលលោក Jack Welch ដែលមានសញ្ញាបត្រកម្រិតបណ្ឌិត និងបទពិសោធន៍ក្នុងអាជីព បានបើកឡាន Volkswagen ដ៏ចាស់មួយ ជាមួយនឹងប្រពន្ធរបស់គាត់ ពេលដែលបានមកដល់ក្រុមហ៊ុនផ្លាស្ទិកដែលជាផ្នែកមួយរបស់ក្រុមហ៊ុន General Electric នៅទីក្រុង Fairfield រដ្ឋ Connecticut នៃសហរដ្ឋអាមេរិក បានពោរពេញដោយក្តីសង្ឃឹម តែពេលដែលគាត់មកដល់ អ្នកដែលមកទទួលគាត់មានតែជាងមេកានិចម្នាក់ដែលមានតំណែងតូចទាប និងប្រាក់ខែតិចតួចប៉ុណ្ណោះ។ នៅពេលនោះគាត់គ្មានទីស្នាក់អាស្រ័យនឹងនរឡើយ ដូច្នេះប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Carolyn បានរើទៅស្នាក់នៅជាមួយនឹងឪពុកម្តាយរបស់លោក Jack Welch ហើយលោក Jack Welch បានស្នាក់នៅបន្ទប់ជួលមួយ។

ស្ថានភាពរស់នៅដ៏លំបាក និងការងារតូចទាប មិនមែនជាបញ្ហាសម្រាប់ លោក Jack Welch ទេ ប៉ុន្តែបុគ្គលិករបស់ក្រុមហ៊ុននេះមានចរិតមិនល្អ និងប្រកាន់បក្សពួកនិយម ដោយសារតែភាពមិនប៉ិនប្រសប់នៃបច្ចេកទេសរបស់អ្នកគ្រប់គ្រងមិនល្អនេះហើយ បណ្តាលឱ្យលោក Jack Welch មានការមិនសប្បាយយ៉ាងខ្លាំង គ្មានចិត្តក្នុងការអភិវឌ្ឍន៍ គាត់ក៏កើតមាននូវគំនិតចង់ចាកចេញពីក្រុមហ៊ុន ស្ទើរតែនៅពេលនោះគាត់តាំងចិត្តថា នឹងផ្តាច់ការទាក់ទងនឹងក្រុមហ៊ុន GE នេះតែម្តង។

Jack Welch Nbforum

ប៉ុន្តែរឿងរ៉ាវស្រាប់តែមានការប្រែប្រួលនឹកស្មានមិនដល់ នៅពេលដែលគាត់ធ្វើការលាចំពោះមុខបុគ្គលិកគ្រប់គ្នានោះ លោក Reuben Gutoff ជានាយកប្រតិបត្តិវ័យក្មេងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន GE បន្ទាប់ពីគាត់បានវិភាគអំពីស្ថានភាពនៃការប្រកួតប្រជែងបច្ចុប្បន្នក្នុងការផលិត ផលិតផលផ្លាស្ទិកថ្មីទាក់ទងនឹងដើមទុន និងលក្ខណៈរូបវន្តរបស់លោក Jack Welch ហើយ គាត់បានដឹងភ្លាមថា នេះជាធនធានមនុស្សដ៏កម្រមួយ។

ដើម្បីឃាត់លោក Jack Welch ឱ្យយនៅបន្ត លោក Reuben Gutoff មិនត្រឹមតែសន្យាផ្តល់ប្រាក់ខែ៣ដងជូនដល់គាត់ទេ អ្វីដែលរឹតតែសំខាន់ទៀតនោះ គាត់បានលុបបំបាត់ចោលរាល់បញ្ហាបុគ្គលិកបក្សពួកនិយមទាំងអស់ជូនលោក Jack Welch ទៀត ហើយបានយកការងារដែលសំខាន់មួយនេះផ្តល់ដល់គាត់ និងបានផ្តល់បន្ថែមនូវទំហំធំទូលាយសម្រាប់ការអភិវឌ្ឍន៍។

លោក Jack Welch ដើមឡើយបានត្រៀមចាកចេញពីក្រុមហ៊ុនរួចរាល់អស់ទៅហើយ តែពេលដែលលោក Reuben Gutoff សុំឱ្យគាត់នៅបន្ត គាត់មានអារម្មណ៍ថានេះគឺជាឱកាសដែលល្អខ្លាំងណាស់។ លោក Jack Welch បានកែប្រែគំនិត ជ្រើសរើសនៅបន្ត។

ជាការពិតបញ្ជាក់ថា ការសម្រេចចិត្តគ្រានោះរបស់លោក Reuben Gutoff គឺមានប្រាជ្ញាឈ្លាសវៃខ្លាំងណាស់ នៅចន្លោះឆ្នាំ ១៩៧៣ - ១៩៧៧  លោក Jack Welch បានទទួលមុខតំណែងជាអគ្គនាយករងនៃក្រុមហ៊ុនផ្លាស្ទិក ហើយឧស្សាហកម្មផ្លាស្ទិករបស់ក្រុមហ៊ុន GE មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ប្រាក់ចំណូលប្រចាំឆ្នាំកើនឡើងដល់ ៣៣%។ លោក Jack Welch នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់ បានធ្វើឱ្យខ្លួនលោតផ្លោះមិនឈប់ អាជីវកម្មអភិវឌ្ឍន៍ទៅមុខមិនឈប់ឈរ ទីបំផុតនៅឆ្នាំ ១៩៨១ បានឈានដល់ចំណុចកំពូល គាត់ក៏បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិទូទៅ (ECO) នៃក្រុមហ៊ុន GE (General Electric)

Merlin_11178009_c357ded5 1b51 4941 878c 37e28bf287f0 ArticleLarge

គាត់បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិជាង ៣០០ ពាន់លានដុល្លារអាមេរិក ហើយការលក់បានឈានដល់ជិត ៩០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្លាយជានាយកប្រតិបត្តិកំពូលនៃអាណាចក្រសាជីវកម្មដែលមាននិយោជិកប្រហែល ២៧៦,០០០ នាក់ និងបានចែកចាយជាង ១០០ ប្រទេស និងតំបន់ ជុំវិញពិភពលោក ហើយលោក Jack Welch បានយកសមត្ថភាពអាជីវកម្ម និងការដឹកនាំដែលខុសប្លែកពីគេនេះ យកមកអភិវឌ្ឍន៍ក្រុមហ៊ុន GE ដែលមានដំណើរការធម្មតាបានអភិវឌ្ឍន៍ឱ្យក្លាយទៅជាសហគ្រាសលំដាប់ពិភពលោក ហើយតម្លៃទីផ្សារបានកើនឡើងទ្វេដង។ លោក Jack Welch ផ្ទាល់ក៏បានរីកចម្រើនផ្នែកសមត្ថភាពយ៉ាងខ្លាំងផងដែរ ព្រមទាំងបាននាំមុខគេនៅក្នុងសហគមន៍ធុរកិច្ចអន្តរជាតិក្នុងចំណោមក្រុមហ៊ុនខ្លាំងៗជាច្រើន។

ប្រសិនបើអ្នកជាចៅកែមួយរូប អាចរៀនសូត្រតាមលោក Reuben Gutoff រៀនសូត្រអំពីកែវភ្នែកដ៏វាងវៃក្នុងការជ្រើសរើធនធានមនុស្ស តែបើអ្នកគឺជាបុគ្គលិកគេវិញ អាចរៀនសូត្រតាមលោក Jack Welch រៀនសូត្រពីចក្ខុវិស័យដ៏ប៉ិនប្រសប់របស់គាត់ដែលបានប្រឈម និងឱកាស៕

អត្ថបទ ៖​ Mythical Bird / Knongsrok