១ សប្ដាហ៍​ស្រក ៣ គីឡូ! បើ​អាច​អនុវត្ត​ត្រូវ​តាម​ក្បួន​ខ្នាត នៃ​របៀប​ហាត់ប្រាណ​ទាំង ១០

មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ តែ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា ណា​មួយ​បើ​និយាយ​ពី​ការ​ហាត់ប្រាណ កំឡុង​ពេល​មាន​ស្ថានភាព​រាតត្បាត​ជំងឺ COVID-19 ផង អ៊ីចឹង​យើង​មិន​អាច​ទៅ​កន្លែង​ហាត់ប្រាណ (Gym) បាន​នោះ​ឡើយ។ ដូច្នេះ​ការ​ហាត់​នៅ​ផ្ទះ ក៏​អ្នក​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដែរ គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​ក្បួនខ្នាត​ច្បាស់លាស់។

តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​របៀប​ហាត់ប្រាណ​ទាំង ១០ សម្រាប់​អ្នក​អាច​សាកល្បង​អនុវត្ត​បាន​នៅ​ផ្ទះ ហើយ​បើ​ធ្វើ​បាន​ត្រឹមត្រូវ​និង​អនុវត្ត​ជា​ប្រចាំ​ នោះ​ធានា​ត្រឹម ១ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ហើយ​អាច​ស្រក​ដល់ ៣ គីឡូក្រាម​ក៏​មាន៖

១) ចលនា​បង្វែរ​ខ្លួន

1

ចលនា​ទី ១ នេះ​គឺ​ស្រួល​ទេ ដោយ​អ្នក​តម្រូវ​ឲ្យ​ឈរ​នៅ​មួយ​កន្លែង ហើយ​បង្វែរ​ខ្លួន​ចុះ​ឡើង​ ហើយ​រក្សា​ជំហរ​ជើង​ឲ្យ​នៅ​នឹង​ដដែល។ ធ្វើ​វា​យឺតៗ ហើយ​បង្កើន​ល្បឿន​ម្តង​បន្តិចៗ​ ដោយ​ម្ខាង​រយៈ​ពេល ៣-៦ នាទី។

២) ចលនា​តុល្យភាព

2

រក្សា​ជំហរ​ជើង​ឆ្វេង ហើយ​លើក​ជើង​ស្តាំ​ឡើង រួច​ប្តូរ​មក​ជើង​ខាង​ឆ្វេង​វិញ​ម្តង។ លើក​ជើង​មក​លើ​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ដៃ​របស់​អ្នក​ក៏​ត្រូវ​លើក​ឡើង​តាម​ចង្វាក់​នោះ​ដូច​គ្នា តែ​ត្រូវ​រក្សា​លំនឹង​ខ្លួន​ប្រាណ។ អនុវត្ត​បែប​នេះ ៣-៥ ដង​នៃ​ជើង​ម្ខាង។

៣) ចលនា​រមៀល

3

ចលនា​នេះ​មិន​ត្រឹម​តែ​ស្រក​ទម្ងន់​លឿន​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ដល់​ឆ្អឹង​និង​សន្លាក់​ផង​ដែរ។ អ្នក​តម្រូវ​ឲ្យ​ដេក​នៅ​លើ​ផ្ទៃ​រាប​ស្មើ ហើយ​លើក​ជើង​ទាំង​សង​ខាង​របស់​អ្នក​ឡើង រួច​ផ្គុំ​ដៃ​របស់​អ្នក​មក​ប៉ះ​ជើង​នោះ ដោយ​អនុវត្ត​បែប​ហ្នឹង​ចុះ​ឡើង ១២ ដង អ្នក​នឹង​ចាប់​អារម្មណ៍​ការ​ប្រែប្រួល​សន្លាក់​សាច់ដុំ​ពោះ​និង​ខ្នង។

៤) ចលនា​ញ័រ

4

អ្នក​តម្រូវ​ឲ្យ​ដេក​នៅ​លើ​ផ្ទៃ​រាប​ស្មើ ហើយ​ឱប​ដៃ​ទាំង​សង​ខាង​ចូល​គ្នា​នៅ​កម្ពស់​ស្មា រួច​ជង្គង់​រាង​បត់​បន្តិច បន្ទាប់​មក​លើក​ក្បាល​និង​ស្មា​ឡើង​យឺតៗ តែ​រក្សា​ជំហរ​ខ្នង​ឲ្យ​ប៉ះ​នឹង​ឥដ្ឋ​ដដែល។ រក្សា​ជំហរ​បែប​នេះ​រយៈ​ពេល ៣០ វិនាទី​ជាប់។

៥) ចលនា​លាត​សន្ធឹង​ខ្លួន

5

តម្រេត​ខ្នង​របស់​អ្នក​ទៅ​លើ​ផ្ទៃ​រាប​ស្មើ រួច​លើក​ដៃ​សន្ធឹង​ទៅ​លើ​ក្បាល​របស់​អ្នក ហើយ​ជើង​ទាំង​ពីរ​ត្រូវ​រក្សា​ជំហរ​ឲ្យ​ត្រង់។ រក្សា​ជំហរ​តួ​ខ្លួន​បែប​ហ្នឹង​ឲ្យ​ជាប់​រយៈ​ពេល ១ នាទី។

៦) ចលនា​លើក​ត្រកៀក

6

អ្នក​គេង​រាប​ស្មើ​ធម្មតា ហើយ​លើក​ជើង​របស់​អ្នក​ឡើង​លើ​យឺតៗ ហើយ​ដាក់​ដៃ​របស់​អ្នក​ទៅ​ទប់​នៅ​ផ្នែក​ត្រកៀក ហើយ​ភ្នែក​របស់​យើង​សម្លឹង​ទៅ​លើ រួច​ដក​ដង្ហើម​វែងៗ។ បន្ត​ចលនា​បែប​ហ្នឹង​ចន្លោះ​ពី ៣០ វិនាទី ទៅ ១ នាទី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៧) ចលនា​ដង្ហើម

8

ផ្កាប់​ខ្លួន​យើង​ទៅ​លើ​ផ្ទៃ​រាប​ស្មើ រួច​លើក​តួ​ខ្លួន​ផ្នែក​ខាង​លើ​ដូច​ជា​ពស់ តែ​រក្សា​កំភួន​ដៃ​ឲ្យ​ប៉ះ​នឹង​ផ្ទៃ​រាប​ស្មើ ហើយ​ភ្នែក​សម្លឹង​ទៅ​មុខ។ រក្សា​ជំហរ​បែប​នេះ​រយៈ​ពេល ៣០ វិនាទី។

៨) ចលនា​កោង​ខ្លួន

9

អ្នក​អង្គុយ​នៅ​លើ​ផ្ទៃ​រាប​ស្មើ ហើយ​ខ្វែង​ជើង​របស់​អ្នក​ដូច​ក្នុង​រូប ដោយ​ដៃ​ខាង​ស្តាំ​ដាក់​មក​លើ​ភ្លៅ​ខាង​ឆ្វេង ហើយ​បង្វែរ​ចុះ​ឡើង​រយៈ​ពេល ៣០ វិនាទី​នៃ​ម្ខាង។

៩) ចលនា​ខ្វែង​ខ្លួន

Ice_screenshot_20210715 134721

ប្រៀប​ដូច​ជា​ការ​ហាត់ប្រាណ​ធម្មតា ដោយ​ទម្លាក់​ដៃ​មក​ស្មើ​ចុង​ម្រាម​ជើង​ខ្វែង​ខ្លួន​ទៅ​មក ហើយ​ព្យាយាម​ឱន​ឲ្យ​ដល់​ក្រោម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អនុវត្ត​បែប​នេះ​ ១០ ដង​សង​ខាង​ទៅ​មក។

១០) ចលនា​ពត់​ខ្លួន

10

អង្គុយ​ឱន​មុខ​ចុះ​ទៅ​លើ​ឥដ្ឋ ហើយ​បត់​ជើង​របស់​អ្នក រួច​លាត​សន្ធឹង​ដៃ​ទាំង​ពីរ​ទៅ​ខាង​លើ​ឲ្យ​អស់ ហើយ​រក្សា​ជំហរ​បែប​នេះ​រយៈ​ពេល ៣០ វិនាទី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole