នៅក្រោមការសន្និដ្ឋានលក្ខខណ្ឌទស្សនៈមិនផ្លាស់ប្តូរ ការប្រើកម្លាំងមនុស្ស កម្លាំងសម្ភារ និងហិរញ្ញវត្ថុដែលមានស្រាប់ឱ្យបានពេញលេញ ដើម្បីបញ្ចេញនូវគុណសម្បត្តិរបស់ខ្លួនអ្នកផ្ទាល់ ជីកគាស់យកសក្តានុពលផ្ទាល់នៅក្នុងខ្លួន គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីរកផលចំណេញ។
មហាសេដ្ឋីជនជាតិអាមេរិក ហ៊ីលតុន (Hilton) បានទិញសណ្ឋាគារប្រណីតមួយនៅទីក្រុងញូវយ៉កក្នុងតម្លៃ ៧ លានដុល្លារ។ លោក ហ៊ីលតុន (Hilton) បានកត់សម្គាល់ឃើញថា សសរមូលធំទាំងបួនដ៏ស្រស់ស្អាតនៅច្រកដើររបស់សណ្ឋាគារ ធ្វើឱ្យគាត់មានអារម្មណ៍ថាសសរមូលទាំងនេះដូចជាគ្រីស្តាល់ គឺជាសសរដែលប្រហោងមួយ ហើយគ្មានអ្វីទាក់ទងនឹងទម្រពិដានឡើយ ។
ដូច្នេះ លោក ហ៊ីលតុន (Hilton) បញ្ជាឱ្យគេប្រញាប់រុះរើមើល ពិតជាដូចអ្វីដែលគាត់គិតមែន គឺជាសសរប្រហោងមួយតែប៉ុណ្ណោះ។ គាត់បានអញ្ជើញជាងឈើមក ដើម្បីតំឡើងបង្អួចកញ្ចក់ខ្នាតតូចដ៏ប្រណិតមួយចំនួននៅក្នុងសសរមូលធំនោះ បន្ទាប់មកដាក់ជួលក្នុងតម្លៃដ៏ខ្ពស់។
ភ្ញៀវដែលចេញចូលសណ្ឋាគារសុទ្ធតែជាលំដាប់អ្នកមាន នៅក្នុងបង្អួចកញ្ចក់នោះបានដាក់តាំងនូវផលិតផលម៉ាក់ល្បី ប្រាកដណាស់វានឹងអាចបង្កើនការលក់។ បង្អួចកញ្ចក់ទាំងនេះក៏ត្រូវបានផលិតផលគ្រឿងអង្ការ និង ទឹកអប់ម៉ាកល្បីរបស់ទីក្រុងញូយ៉កជួលភ្លាមៗ ប្រើសម្រាប់ដាក់តាំងនូវផលិតផលលំដាប់ខ្ពស់ ដើម្បីទាក់ទាញដល់ភ្ញៀវ។
ដោយបែបនេះ លោក ហ៊ីលតុន (Hilton) បានរកចំណូលប្រចាំឆ្នាំកើនដល់ 2.4 ម៉ឺនដុល្លាអាមេរិក។ ដោយសារតែបន្ថែមនូវផលិតផលម៉ាកល្បីទាំងនេះហើយ នាំឱ្យសណ្ឋាគាររបស់គាត់បន្ថែមភាពទាក់ទាញមិនតិចទេ ការចេញចូលនៅក្នុងសណ្ឋាគាររបស់ស្រី្តអ្នកមាន និងសុភាពនារីទាំងនោះក៏កាន់តែច្រើនឡើងដែរ។
ចូរគិតទៅមើល តើពួកយើងក៏ជាសសរដែលត្រូវបានគេទុកចោលដែលឬមួយយ៉ាងណា? នោះក៏ប្រហែលជាទ្រព្យសម្បត្តិមួយដែលអាចចំណេញប្រាក់ក៏ថាបាន៕
អត្ថបទ ៖ Mythical Bird / Knongsrok