ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង

ស្នេហាពិត អ្នកណាដែលថាមិនចង់ជួបនោះ តែវាមិនមែនចេះតែចង់បានដូចចិត្តប្រាថ្នានោះទេ។ វាស្តែងពីលើទង្វើដែលអ្នកប្រឹងប្រែងស្វែងរកខ្នះខ្នែងដោយខ្លួនឯង ហើយពេលខ្លះវាក៏មកពីស្ថានភាព ចិត្តគំនិតការចង់បានរបស់អ្នក និងអាចមកពីព្រហ្មលិខិតស្នេហារបស់អ្នកផងដែរ។

ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំល្បែងទាយរូបភាពមួយ ដែលអាចទាយដឹងពីវាសនាស្នេហារបស់អ្នកបាន ថាពេលណាអ្នកជួបស្នេហាពិត ដោយគ្រាន់តែជ្រើសរើសរូបផ្កាមួយដែលអ្នកពេញចិត្តប៉ុណ្ណោះ។

ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង ៖

Cover Flower

១. ផ្កា Sweet William

F 1

ប្រសិនជាអ្នកជ្រើសផ្កាប្រភេទនេះ វាសនារបស់អ្នកទាល់តែអ្នកអាចសម្រេចនូវក្តីស្រមៃ និងមានភាពជោគជ័យនៅក្នុងជីវិតនោះ ស្នេហាពិតរបស់អ្នកនឹងមកដល់ដូចគ្នា។

នោះបានន័យថាប្រសិនជាអ្នកទទួលបានជោគជ័យនៅក្នុងជីវិតទាំងរឿងលុយកាក់ ការងារ និងការរកស៊ីហើយ ដៃគូជីវិតរបស់អ្នកនឹងដើរចូលមកក្នុងជីវិតអ្នកដូចគ្នា ថែមទាំងស្នេហាពិតច្បាស់លាស់ពោរពេញដោយក្តីសុខទៀតផង។ ដូច្នេះកុំបណ្តោយខ្លួនទៅតាមវាសនាអី ខ្នះខ្នែងប្រឹងប្រែងនៅក្នុងជីវិត នោះរឿងជោគជ័យនឹងចូលមកដល់ផ្ទួនៗជាមិនខាន។

 

២. ផ្កា៖ កុលាបក្រហម

F 2

ប្រសិនជាអ្នកជ្រើសយកផ្កានេះ បានន័យថាអ្នកប្រហែលជាកំពុងតែនៅមិនទាន់ភ្លេចរឿងចាស់ និងអតីតកាលដែលកន្លងផុតដែលនាំឱ្យអ្នកឈឺចាប់ហើយ។

ការដិតដាមនឹងរឿងអតីតកាល និងមិនព្យាយាមដើរចេញពីអតីតនោះ នឹងធ្វើឱ្យអ្នកនៅឯកាបែបនេះរហូតទៅ ថែមទាំងមិនបើកឱកាសបានជួបនឹងមនុស្សល្អថ្មីៗ ព្រោះតែអ្នកខ្លាចរអារការឈឺចាប់ខ្លាចជួបរឿងដូចមុន ហើយគិតថាអ្នកថ្មីអាចនឹងដូចអ្នកចាស់។

ដូច្នេះមកដល់ពេលនេះហើយ អ្នកគួរតែព្យាយាមបំភ្លេច ដោះលែងខ្លួនឯងពីអតីតកាល ក៏ដូចជាផ្តល់ឱកាសដល់ខ្លួនឯងឱ្យកសាងជីវិតថ្មី ហើយជឿជាក់ថាស្នេហាពិត ពិតជាមាន។ ពេលអ្នកគិតផ្លូវវិជ្ជមានបែបនេះ ចេះស្រលាញ់ខ្លួនឯង ចេះអត់ឱនឱ្យរឿងកន្លងផុតនោះ ទីបំផុតស្នេហាពិតនឹងចូលមករកអ្នកដោយខ្លួនឯង។

 

៣. ផ្កា៖ Forget-Me-Nots

F 3

សម្រាប់អ្នកដែលជ្រើសរើសផ្កាមួយប្រភេទនេះ ពិតជាពិសេសណាស់ ព្រោះអ្នកនឹងជួបស្នេហាពិតក្នុងពេលឆាប់ៗនេះហើយ។ ហើយម្នាក់នោះ អាចជាមនុស្សដែលអ្នកធ្លាប់ស្គាល់ មនុស្សជិតស្និទ្ធ ឬមនុស្សដែលលួចស្រលាញ់អ្នកជាយូរណាស់មកហើយ ក៏អាចមនុស្សដែលអ្នកកំពុងតែនឹកដល់ពេលនេះផងក៏ថាបាន។

ដូច្នេះត្រៀមចិត្តត្រៀមកាយទទួលយកស្នេហាពិតរបស់អ្នកចុះ ហើយជឿជាក់លើការសម្រេចចិត្តរបស់អ្នក ព្រោះម្តងនេះអ្នកនឹងជួបស្នេហាពិតដោយមិនអាចប្រកែកបានឡើយ។

 

៤. ផ្កា៖Tulips

F 4

ប្រសិនជាអ្នកជ្រើសយកផ្កាមួយនេះ អ្នកប្រហែលជាមនុស្សម្នាក់ដែលមិនទាន់ត្រៀមខ្លួននឹងរឿងស្នេហាឡើយ ហើយអ្នកហាក់មិនខ្វល់ខ្វាយចង់មានស្នេហាដូចគេដូចឯងទៀតផង ជាហេតុធ្វើឱ្យមនុស្សល្អៗ និងស្នេហាពិតជាច្រើនបានកន្លងហួសពីជិវិតអ្នក ហើយអ្នកដែលស្រលាញ់អ្នកពិតបានតែអង្គុយកើតទុក្ខ និងខកបំណងនូវភាពសោះអង្គើយរបស់អ្នក។

ស្នេហាពិតរបស់អ្នកអាចជាមនុសស្សជិតស្និទ្ធ មិត្តភក្តិ ឬអ្នកស្គាល់គ្នាក៏ថាបាន ដូច្នេះអ្នកគួរតែក្រឡេកមើលជុំវិញខ្លួនខ្លះផង កុំចេះតែបណ្តោយៗតាមវាសនាខ្លាំងពេក ព្រោះបើអ្នកមិនប្រឹងប្រែង និងបើកចិត្តទទួលគេឯងផង ស្នេហាពិតចូលមកក្នុងជីវិតអ្នកបានម្តេចទៅ៕

ប្រភព៖ Pick a Card

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Optimized by Optimole