Rashford នឹងខកខាន​ការ​ប្រកួតសំខាន់​ទាំង​នេះបន្ទាប់​ពីវះកាត់របួស

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford គ្រោងនឹងធ្វើការវះកាត់ស្មារបស់គាត់នៅចុងខែកក្កដា ហើយគាត់អាចនឹងសម្រាករយៈពេល ២ ខែទៀត។

Gettyimages 1046625622

ក្រុមបិសាចក្រហម Manchester United រំពឹងថាខ្សែប្រយុទ្ធរូបនេះនឹងខកខានការចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២១/២២ នៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមបិសាចក្រហមកំពុងប្រជែងនឹងក្រុម Manchester City នៃ​ពានរង្វាន់ Premier League ។

FBL ENG PR MAN CITY MAN UTD

ខណៈពេល​នេះមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយទេ តែវាអាចទៅរួចដែលថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងវិលត្រឡប់មកប្រកួតនៅក្រៅដីជាមួយក្រុម Leicester City នៅថ្ងៃទី ១៦ ខែតុលាបន្ទាប់ពីការសម្រាកវិស្សមកាល។​តែ​យ៉ាងណា! ការ​សម្រាកក្រោយវះកាត់​របួស​នឹង​ធ្វើឲ្យ​គាត់​ខកខាន​ការ​ប្រកួតមួយចំនួនដូចជា៖

20210527_114426 696x810 1

14th August — Leeds United (home)

21st August — Southampton (away)

28th August — Wolves (away)

11th September — Newcastle (home)

18th September — West Ham (away)

25th September — Aston Villa (home)

2nd October — Everton (home)

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN