អាហារ​ទាំង ១០ អាច​សម្អាត​ជាតិ​ពុល​ក្នុង​សួត គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ទទួល​ទាន​រាល់ថ្ងៃ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ហើយ​សុខភាព​យើង​ល្អ ឬ​មិន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្នែក​សួត​ហ្នឹង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាតិ​ពុល​នៅ​ក្នុង​នោះ ហើយ​ដើម្បី​ឲ្យ​សួត​ដំណើរការ​ទៅ​បាន​ល្អ គ្រូ​ពេទ្យ​បាន​ណែនាំ​នៅ​អាហារ ១០ ប្រភេទ​ខាង​ក្រោម​ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖

១០) ការ៉ុត

Nuoc Ep Ca Rot

ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ Carotene និង Lutein ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ សារធាតុ​ទាំង​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ចូល​ទៅ​សម្អាត​ជាតិ​ស្លេស​ចេញ​ពី​ក្នុង​សួត​ផង​ដែរ។

៩) ខ្ទឹម​បារាំង

វា​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម ហើយ​អាច​កាត់​បន្ថយ​ការ​ក្អក និង​ជំងឺ​ផ្តាសាយ។ ខ្ទឹម​បារាំង​នេះ​សោត​ក៏​ជួយ​ឲ្យ​សួត​ដំណើរការ​បាន​ល្អ​ផង​ដែរ។

៨) ផ្លែ​ប៉ោម

2021 03 18 09 28 04 20.94

ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​រឹងមាំ និង​ប្រព័ន្ធ​ដង្ហើម​អាច​ដំណើរការ​ល្អ។

៧) ម្ទេស

ម្ទេស​សំបូរ​ទៅ​ដោយ​វីតាមីន A និង C ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​សាំ ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ វា​ក៏​ជួយ​ជំរុញ​ក្នុង​ការ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​សួត​បាន​ផង​ដែរ។

៦) ផ្កា​ខាត់ណា​ខៀវ

Ice_screenshot_20210717 140521

ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​សួត។ ជា​ពិសេស​សម្រាប់​អ្នក​ឧស្សាហ៍​ជក់​បារី គួរ​តែ​ទទួល​ទាន​ផ្កា​ខាត់ណា​ខៀវ​ឲ្យ​បាន​ច្រើន។

៥) ក្រូច​ថ្លុង

Ice_screenshot_20210717 140518

ក្រូច្លថុង​មិន​ត្រឹម​តែ​ជា​ប្រភព​ដែល​ផ្តល់​ឲ្យ​រាងកាយ​នូវ​វីតាមីន C ប៉ុណ្ណោះ​ទេ វា​ក៏​មាន​មុខងារ​ជួយ​សួត​ពី​ការ​ឆ្លង​ជំងឺ​នានា​បាន​ផង​ដែរ។

៤) ខ្ញី

ខ្ញី​មាន​ផ្ទុក​នូវ​ម៉ាញ៉េស្យូម និង​បេតាការ៉ូទីន ដែល​វា​អាច​ផ្តល់​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​រាងកាយ ហើយ​អាច​កម្ចាត់​នៅ​កោសិកា​ដែល​អាច​វិវត្ត​ទៅ​ការ​កើត​មហារីក​សួត។

៣) តែ​រុក្ខជាតិ

ប្រភេទ​តែ​រុក្ខជាតិ​មាន​ផ្ទុក​នូវ​សារជាតិ​ដែល​ល្អ​បញ្ចៀស​ការ​កើត​ជំងឺ​ក្អក ស្លេស​ដែល​មាន​នៅ​ក្នុង​ផ្លូវ​ដង្ហើម។

២) ខ្ទឹម​ស

វា​អាច​ការពារ​និង​ព្យាបាល​ជំងឺ​មួយ​ចំនួន ដូច​ជា​លើស​ឈាម ទឹក​នោម​ផ្អែម និង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ជា​ដើម។ គេ​ណែនាំ​ឲ្យ​មាន​ទម្លាប់​ទទួល​ទាន​ខ្ទឹម​ស​នេះ​ជា​ប្រចាំ។

១) រមៀត

Ice_screenshot_20210717 140515

រមៀត​មាន​ផ្ទុក​នូវ​ជាតិ Curcumin ដែល​ជួយ​ការពារ​ជំងឺ​មហារីក​សួត លើស​ពី​នេះ​ទៀត​វា​ក៏​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺ​រលាក​មួយ​ចំនួន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole