ជីវិត​អ្នក​កំពុង​ជួប​បញ្ហា​ហើយ ជ្រើសរើស​ទេវតា​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ

អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ងងឹត​មួយ​ពេល​នេះ ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ពន្លឺ​ដែល​អាច​ចាកចេញ​ពី​ពិភព​ខ្មៅ​ងងឹត​នោះ​បាន​ដែរ។ ពេល​ខ្លះ​អ្នក​ត្រូវ​ការ​ពាក្យ​លើក​ទឹកចិត្ត ពាក្យ​ណែនាំ​ដ៏​ល្អ ដែល​វា​ក៏​អាច​ចូលរួម​ចំណែក​ជួយ​អ្នក​បាន។

តាម​រយៈ​អត្ថបទ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ទេវតា​មួយ ក្នុង​ចំណោម​ទេវតា​ទាំង ៣ ហើយ​អូស​ទៅ​ខាង​ក្រោម​ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ៖

ទេវតា​ទី ១

1

តាម​ពិត​ទៅ​នេះ​អាច​ថា​ជា​ពេលវេលា​ដ៏​អំណោយផល​សម្រាប់​អ្នក ក្នុង​ការ​គិត​ពី​ផែនការណ៍​ជីវិត​នៅ​ពេល​បន្ទាប់។ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ គិត​ឲ្យ​ជ្រៅ ហើយ​ត្រៀម​ខ្លួន​នឹង​ទទួល​យក​ការ​ផ្លាស់ប្តូរ។

អ្នក​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ពិត​ប្រាកដ។ បញ្ហា​ពេល​នេះ​ត្រូវ​គិត​ថា វា​គ្រាន់​ជា​សាកល្បង​ចិត្ត​អ្នក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​មិន​អន់​ដល់​ម្លឹង​ទេ ព្រោះ​រឿង​កន្លង​មក​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​លំបាក​ជាង​ហ្នឹង​ទ្វេ​ដង។ តុះ​ដល់​ពេល​ក្រោក​ឈរ​ហើយ យក​បញ្ហា​មក​ធ្វើ​ជា​ការ​ប្រកួតប្រជែង​សម្រាប់​ជីវិត ចូរ​កុំ​ខ្លាច​វា ហើយ​ញញឹម​ដើរ​ទៅ​រក​វា​ជានិច្ច។

ទេវតា​ទី ២

2

មនុស្ស​យើង​ការ​រៀនសូត្រ​គឺ​មិន​ចេះ​ចប់​នោះ​ទេ ហើយ​មិនមែន​សំដៅ​ទៅ​លើ​ការ​ចាប់​យក​ជំនាញ​អ្វី​ថ្មី​ឡើយ តែ​ជា​ការ​រៀន និង​សិក្សា​ពី​អ្វី​ដែល​អ្នក​បាន​នឹង​កំពុង​ជួប​ប្រទះ។

ទេវតា​ទី ២ ​ប្រាប់​មក​ថា នេះ​ជា​ពេល​វិជ្ជមាន​ដែល​អ្នក​ត្រូវ​គិត​អំពី​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត ជា​ពេល​ដែល​ត្រូវ​ចាប់​យក​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន។ វា​អាច​ពិបាក​បន្តិច​នៅ​ចំណុច​ចាប់ផ្តើម តែ​ក្រោយ​ឆ្លង​កាត់​ប៉ុន្មាន​ខែ​ទៅ​មុខ នោះ​វា​នឹង​ក្លាយ​ជា​ផល ដែល​អាច​បង្កើត​ប្រយោជន៍​សម្រាប់​អ្នក​វិញ​ហើយ។

ទេវតា​ទី ៣

3

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ តាម​ពិត​ទៅ​សមត្ថភាព​របស់​អ្នក​នៅ​តែ​មាន ប៉ុន្តែ​អ្នក​ខ្វះ​កម្លាំង​ចិត្ត ខ្វះ​អ្នក​ជំរុញ ទើប​ធ្វើ​ឲ្យ​រាងកាយ​ហាក់​មាន​សភាព​ស្ពឹក​ស្រពន់ សឹង​តែ​ពេល​ខ្លះ​ឃើញ​លុយ​នឹង​មុខ ក៏​មិន​ដឹង​ថា​យក​មក​ដើម្បី​គោលដៅ​អ្វី។

អ្នក​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ជីវិត តែ​អ្នក​ពុំ​បាន​ដាក់​ចិត្ត​ចាប់​យក​វា នោះ​ក៏​ដោយសារ​តែ​អ្នក​ខ្វះ​កម្លាំង​ចិត្ត។ វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ញញឹម​សម្រាប់​ខ្លួន​ឯង រៀន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ហើយ​ត្រូវ​ចាំ​ថា បង្កើត​វា​ឲ្យ​ចេញ​ជា​ផ្លែផ្កា ហើយ​គ្រប់​យ៉ាង​នៃ​ជីវិត​នឹង​មក​តាម​ក្រោយ។ បើ​ហត់​ខ្លាំង​ ក៏​សម្រាក​បន្តិច​ទៅ តែ​កុំ​ឈប់ កុំ​បោះបង់ ហើយ​កុំ​ដើរ​ថយ​ក្រោយ​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole