រដ្ឋអាជ្ញាព័រទុយហ្កាល់ស៊ើបអង្កេតលើ​ដំណើការ​ផ្ទេររបស់ Eder Militaoពីក្លិប FC Porto ទៅ Real Madrid

បន្ទាប់ពីមានបណ្តឹងពីជនអនាមិក(មិនបង្ហាញឈ្មោះ)ទាក់ទងនឹងថ្លៃឈ្នួលផ្ទេររបស់ Eder Militao ដែលត្រូវបានប្រើដើម្បីបង់ថ្លៃកីឡាករ និងអាជ្ញាកណ្តាលនៅក្នុងប្រទេសប្រេស៊ីលនោះ ពេលនេះព្រះរាជអាជ្ញាព័រទុយហ្កាល់ស៊ើបអង្កេតការផ្ទេរនេះហើយ។

16119437578601

រដ្ឋអាជ្ញានឹងធ្វើការស៊ើបអង្កេតលើការផ្ទេររបស់ Militao ពីក្លិប Sao Paulo ទៅកាន់ Porto ដែលធ្វើឱ្យក្លិបព័រទុយហ្កាល់ចំណាយលុយ ៨.៥ លានអឺរ៉ូលើ​តម្លៃខ្លួន។

Militao Real_madrid.jpg_242310155 758x467

ក្រុមមេធាវីនិង​រដ្ឋអាជ្ញាព័រទុយហ្គាល់ក៏នឹងស៊ើបអង្កេតពីការផ្ទេររបស់ Eder Militao ពី​ក្លិប FC Porto ទៅកាន់ Real Madrid ក្នុង​តម្លៃ៥០លានអឺរ៉ូក្នុងឆ្នាំ ២០១៩ផង​ដែរ ។ ភ្នាក់ងារពីរគឺលោក Giuliano Bertolucci និងលោក Bruno Macedo ដែលពាក់ព័ន្ធនឹងការផ្ទេររបស់ Militao ទៅកាន់ក្លិប Real Madrid ត្រូវបានចាប់ខ្លួននៅក្នុងរឿងអាស្រូវដែលនាំឱ្យមានការលាលែងពីតំណែងរបស់ប្រធានាមក្លិប FC Benfica លោក Luis Filipe Vieira កាល​ពី​ម្សិលមិញផង​ដែរ។

They Investigate Commissions In The Signing Of Militão By Real

ខ្សែការពារវ័យ ២៣ ឆ្នាំរូបនេះ និង Real Madrid មិនជាប់​ពាក់ព័ន្ធចោទប្រកាន់នៅក្នុងបញ្ហានេះទេ ព្រោះថា Los Blancos បានធ្វើអ្វីគ្រប់យ៉ាងតាមច្បាប់និង​ដំណើ​ការ​នៃ​ការ​ផ្ទេរកីឡាករ៕

ប្រភព៖ Marca

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN