ហោរាសាស្ត្រ៖ នេះ​លេខ/ពណ៌​នាំ​សំណាង និង​ឆុង​ហេង​សម្រាប់​ឆ្នាំ​ទាំង ១២ នៅ​សប្ដាហ៍​ថ្មី

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ឲ្យ​ដឹង​នៅ​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ១២ រាប់​ចាប់​ពី​ថ្ងៃ​ទី ២៨ មិនា ដល់ ០៣ មេសា។ ក្នុង​នោះ​មាន​បង្ហាញ​ដូច​ខាង​ក្រោម៖

ឆ្នាំ​ជូត

នៅ​កន្លែង​ធ្វើ​ការ​អាច​ជួប​បញ្ហា​បន្តិចបន្តួច ពោល​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ក្តី។ ទន្ទឹម​នេះ​ទំនាក់ទំនង​ស្នេហា​ក៏​ដូច​គ្នា ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តី និង​អត់ធ្មត់​ខ្ពស់​បន្តិច។

លេខ​សំណាង: ៣,៥

ពណ៌​សំណាង: ផ្កា​ឈូក, ខៀវ

ឆុង​ហេង: រកា, ខាល

ពេលវេលា​ល្អ: ម៉ោង ៩ ព្រឹក

ឆ្នាំ​ឆ្លូវ

អ្នក​កើត​ឆ្នាំ​គោ នឹង​មាន​លាភ​សំណាង អាច​ទទួល​បាន​ឱកាស​ថ្មី​ក្នុង​ជីវិត ជួយ​ឲ្យ​អភិវឌ្ឍ​ទាំង​អាជីព​ការងារ និង​ការ​រកស៊ី។ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ គឺ​កើន​ឡើង​កម្រិត​បង្គួរ រី​ឯ​ទំនាក់ទំនង​ស្នេហា សម្រាប់​អ្នក​នៅ​លាវ អាច​ជា​នឹង​ជួប​គូ​ព្រេង។

លេខ​សំណាង: ៩,១១

ពណ៌​សំណាង: ទឹកក្រូច, ខ្មៅ

ឆុង​ហេង: មមី, កុរ

ពេលវេលា​ល្អ: ម៉ោង ៧ ព្រឹក

ឆ្នាំ​ខាល

ដំណើរការ​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​ខាល​នៅ​សប្តាហ៍​នេះ គឺ​រលូន​ល្អ​ជាង​ឆ្នាំ​ឯ​ទៀត ហើយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ធៀប​នឹង​ពេលវេលា​មុនៗ។ រី​ឯ​ទំនាក់ទំនង​ស្នេហា ក៏​មិន​ជា​មាន​បញ្ហា​អ្វី​ដែរ។

លេខ​សំណាង: ១២,២៥

ពណ៌​សំណាង: ក្រហម

ឆុង​ហេង: ជូត, ថោះ

ពេលវេលា​ល្អ: ៤ ល្ងាច

ឆ្នាំ​ថោះ

អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំ​ថោះ ក៏​មិន​មាន​ការ​រាំងស្ទះ​អ្វី​ដែរ ហើយ​អាច​ដំណើរការ​ទាន់​ពេលវេលា​ល្អ រី​ឯ​ផ្នែក​ហិរញ្ញវត្ថុ គឺ​អាច​ជួប​ការ​ធ្លាក់​ចុះ​បន្តិច។ ទន្ទឹម​នោះ​ទំនាក់ទំនង​ស្នេហា ក៏​អាច​មាន​ភាព​ច្របូកច្របល់​តិចតួច​ផង​ដែរ។

លេខ​សំណាង: ២,៥

ពណ៌​សំណាង: ខ្មៅ, ខៀវ

ឆុង​ហេង: ច, វក

ពេលវេលា​ល្អ: ៥ ព្រឹក

ឆ្នាំ​រោង

អ្នក​កើត​ឆ្នាំ​រោង​ នឹង​អាច​បំពេញ​កិច្ច​ការងារ​បាន​យ៉ាង​រលូន ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​គឺ​នៅ​កម្រិត​បង្គួរ មិន​ឡើង​ចុះ​ខ្លាំង​នោះ​ទេ។ ស្នេហា​គឺ​ផ្អែមល្ហែម អាច​នៅ​ក្បែរ​គ្នា​យ៉ាង​ល្អូកល្អិន​ចន្លោះ​ពេល​នេះ។

លេខ​សំណាង: ១០,២២

ពណ៌​សំណាង: មាស, ស្វាយ

ឆុង​ហេង: ឆ្លូវ

ពេលវេលា​ល្អ: ១០ ព្រឹក

ឆ្នាំ​ម្សាញ់

អ្នក​អាច​ជា​ជួប​បញ្ហា​ច្រើន​នៅ​កន្លែង​ការងារ ដូច្នេះ​ចូរ​មាន​ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បន្តិច។ ចំណែក​ឯ​ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​មាន​ការ​ធ្លាក់​ចុះ ហើយ​ស្នេហា​នឹង​មាន​រឿង​រកាំរកូស​គ្នា​តិចតួច​ដែរ។

លេខ​សំណាង: ៨,១២

ពណ៌​សំណាង: ខៀវ

ឆុង​ហេង: រោង, ច

ពេលវេលា​ល្អ: ២ រសៀល

ឆ្នាំ​មមី

ជោគជតារាសី​របស់​អ្នក​កើត​ឆ្នាំ​សេះ គឺ​ឡើង​ខ្ពស់​ត្រដែត​កំឡុង​ពេល​នេះ ដែល​អាច​នាំ​ឲ្យ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​មាន​ការ​កើន​ឡើង ប៉ុន្តែ​ទាក់ទិន​នឹង​ការ​វិនិយោគ​នានា ចូរ​កុំ​ទាន់​បង្ខំ​ពេក​អី។ ចំពោះ​រឿងរ៉ាវ​ស្នេហា បើ​កន្លង​មក​មាន​ការ​ឈ្លោះប្រកែក ពេល​នេះ​ក៏​ដល់​ពេល​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ។

លេខ​សំណាង: ១៥,៣០

ពណ៌​សំណាង: ទឹក​ក្រូច, ត្នោត

ឆុង​ហេង: ខាល, ម្សាញ់

ពេលវេលា​ល្អ: ១២ ​ថ្ងៃត្រង់

ឆ្នាំ​មមែ

បើ​ជា​សិស្ស គឺ​មាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា បើ​ជា​អ្នក​ធ្វើ​ការ គឺ​មាន​ថ្នាក់​លើ​សរសើរ​ក្នុង​អាជីព​ការងារ។ ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ឯ​ណោះ​វិញ អ្នក​ក៏​មាន​ឱកាស​បង្កើត​ចំណូល​បាន​ច្រើន តែ​ត្រូវ​រិះ​បន្តិច​លើ​ការ​ចំណាយ កុំ​ធូរ​ពេក​អី។ ស្នេហា​វិញ គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ប្រសិន​បើ​មិន​ទាន់​មាន​ដៃ​គូ អ្នក​អាច​ជា​នឹង​ដល់​គូ​ឆាប់ៗ។

លេខ​សំណាង: ២,១២

ពណ៌​សំណាង: លឿង, ក្រហម

ឆុង​ហេង: ថោះ, មមី

ពេលវេលា​ល្អ: ៨ ព្រឹក

ឆ្នាំ​វក

អ្នក​កើត​ឆ្នាំ​វក ឬ​ស្វា នឹង​ជួប​បញ្ហា​នៅ​កន្លែង​ការងារ ហើយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​នឹង​មាន​ការ​ធ្លាក់​ចុះ។ រី​ឯ​ទំនាក់ទំនង​ស្នេហា អាច​សប្បាយ​ពាក់​កណ្ដាល រីករាយ​ពាក់​កណ្ដាល ចំពោះ​អ្នក​នៅ​លីវ​មិន​ជា​មាន​បញ្ហា​អ្វី​ទេ។

លេខ​សំណាង: ២៥, ២៨

ពណ៌​សំណាង: លឿង, បៃតង

ឆុង​ហេង: កុរ, ជូត

ពេលវេលា​ល្អ: ១០ ព្រឹក

ឆ្នាំ​រកា

អ្នក​កើត​ឆ្នាំ​រកា នឹង​ជួប​លាភ​សំណាង​ខ្ពស់ ហើយ​បើ​ក្នុង​វិស័យ​ការងារ អាច​ជា​នឹង​បាន​ឡើង​ឋានៈ​តួនាទី​ថែម​ទៀត។ យ៉ាង​ណា​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ គឺ​បង្គួរ មិន​ឡើង​ចុះ​ខ្ពស់​ពេក​ឡើយ។ រី​ឯ​ស្នេហា អ្នក​មិន​ទាន់​ដល់​គូ​ទេ ព្រោះ​ពេល​នេះ​កំពុង​មមាញឹក​នឹង​ការងារ​ ការ​រកស៊ី​ខ្លាំង​ពេក។

លេខ​សំណាង: ៦,១២

ពណ៌​សំណាង: ស, ខ្មៅ

ឆុង​ហេង: វក

ពេលវេលា​ល្អ: ១២ ​ថ្ងៃ​ត្រង់

ឆ្នាំ​ច

អ្នក​កើត​ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ទី ១១ អាច​ពិបាក​ក្នុង​ការ​ផ្តោត​ធ្វើ​ការងារ​បន្តិច អារម្មណ៍​ពួក​គេ​ហាក់​ស្មុគស្មាញ មិន​រលូន​ល្អ​ឡើយ​នៅ​សប្តាហ៍​នេះ។ ចំពោះ​ហិរញ្ញវត្ថុ​ក៏​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ដែរ ហើយ​មាន​គម្រោង​វិនិយោគ​អី ត្រូវ​តែ​ជៀស​សិន។ ស្នេហា​វិញ បើ​មនុស្ស​នៅ​ឆ្ងាយ​ពី​គ្នា អាច​កាន់​តែ​ពិបាក។

លេខ​សំណាង: ៩, ១៨

ពណ៌​សំណាង: ក្រហម, លឿង

ឆុង​ហេង: ជូត, ឆ្លូវ

ពេលវេលា​ល្អ: ២ ​រសៀល

ឆ្នាំ​កុរ

អ្នក​កើត​ឆ្នាំ​កុរ អាច​ជា​មិន​សូវ​ជួប​រឿង​ល្អ​ឡើយ​នៅ​សប្តាហ៍​នេះ ហើយ​អាច​មាន​រឿង​លំបាក​ច្រើន​ក្នុង​ជីវិត តែ​កុំ​អស់​សង្ឃឹម ព្រោះ​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដូច​គ្នា​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ ក៏​ទាមទារ​ឲ្យ​អ្នក​អត់ធ្មត់​បន្តិច​ដែរ​នៅ​កំឡុង​ពេល​នេះ។ ខុស​គ្នា​នឹង​ស្នេហា អ្នក​កើត​ឆ្នាំ​កុរ​បែរ​ជា​ដល់​គូ​ទៅ​វិញ ប្រសិន​ជា​ពួក​គេ​កំពុង​នៅ​លាវ។

លេខ​សំណាង: ៨,១០

ពណ៌​សំណាង: ខ្មៅ

ឆុង​ហេង: ខាល, ច

ពេលវេលា​ល្អ: ៥ ល្ងាច

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole