តើយើងអាចបើកអាជីវកម្មដោយគ្មានប្រាក់ក្នុងដៃបានដោយរបៀបណា?

#សិក្សាគម្រោងចំណាយ

តើយើងអាចបើកអាជីវកម្មដោយគ្មានប្រាក់ក្នុងដៃបានដោយរបៀបណា?

សំណួរនេះ មានមនុស្សជាច្រើនបានសួរមកខ្ញុំ ជាចម្លើយខ្ញុំ គឺថា ជាធម្មតា នៅលើលោកនេះ បើគ្មានប្រាក់ទេ យើងមិនអាចធ្វើអ្វីបានទេ ប៉ុន្ដែចំពោះការធ្វើអាជីវកម្ម ពេលខ្លះយើងអាចដំណើរការបានដោយមិនចាំបាច់ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនគ្រប់ចំនួន តែប្រើប្រាស់ប្រាក់កម្ចីពីធនាគារបានដោយងាយស្រួល។

ក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០១៣ ពិធីការិនីម្នាក់បានសួរមកខ្ញុំថា តើមានកត្ដាអ្វីខ្លះដែលជំរុញឱ្យខ្ញុំបានមកដល់ថ្ងៃនេះ?

ខ្ញុំអាចនិយាយបានថា ធ្វើអ្វីក៏ដោយ បើយើងខ្វះទុន ទោះយើងចង់ស្រមៃ ចង់សុបិនប៉ុនណាក៏ដោយ អ្នកណាក៏មិនអាចទៅរួចដែរ។ ប៉ុន្ដែមានអ្នកខ្លះសុបិនអាចក្លាយទៅជាការពិត ហើយអ្នកខ្លះទៀតគ្រាន់តែមានក្ដីស្រមៃ មិនមែនជាគោលបំណងរបស់គាត់ ព្រោះគាត់ខ្វះខាតដើមទុន។

ទុនជាអ្វី? មានអ្វីខ្លះ?

មានប្រសាសន៍​ក្នុង​វេទិកា​ ​ចែករំលែក​បទ​ពិសោធ​អាជីវកម្ម​ ​កាលពី​ពេលថ្មីៗនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​លើកឡើង​ថា​ ​ជា​ធម្មតា​នៅ​លើ​លោក​នេះ​ ​បើ​គ្មាន​ប្រាក់​ទេ​ ​នោះ​យើង​មិន​អាច​ធ្វើអ្វី​បាន​ឡើយ​ ​ប៉ុន្តែ​ចំពោះ​ការ​ធ្វើអាជីវកម្ម​ ​ពេលខ្លះ​យើង​អាច​ដំណើរការ​បាន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​គ្រប់​ចំនួន​ ​តែ​ប្រើប្រាស់​ប្រាក់​ក​ម្ចី​ពី​ធនាគារ​ ​បាន​ដោយ​ងាយស្រួល​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បញ្ជាក់​ថា​៖ «​ដើម្បី​អាច​​​យក​ប្រាក់​ក​ម្ចី​ពី​ធនាគារ​មក​បើក​អាជីវកម្ម​បាន​ ​គេ​ត្រូវតែ​

​មាន​ទី​១​ ​គម្រោង​អាជីវកម្ម​ ( ​Business​ ​Plan​) ​ទៅ​បង្ហាញ​គេ​ ​ហើយ​ត្រូវ​បរិយាយ​លម្អិត​ ​Business​ ​Plan​ ​នេះ​ ​ត្រូវ​ចំណាយ​ប៉ុនណា​? ​ឬ​ប៉ុន្មាន​? ​មាន​ទីតាំងនៅ​តំបន់​ណា​? ​មាន​អតិថិជន​ពេញ​និយម​ច្រើន​ទេ​? ​អាជីវកម្ម​របស់យើង​ ​មានគុណ​ភាព​ស្តង់​ដារ​ក​ម្រិ​ត​ណា​? ​អាច​​​រកចំណូល​បាន​តាម​ស្ដង់​ដារ​ឬទេ​? ​មាន​ធ្វើ​សវនកម្ម​ហើយ​ឬនៅ​? ​មាន​បញ្ជី​ត្រឹមត្រូវ​ហើយ​ឬនៅ​? ​មាន​ផែនការ​ច្បាស់លាស់​ឬទេ​?»

​អ្នកជំនាញ​អាជីវកម្ម​ឆ្នើម​ដដែល​បន្ថែម​ថា​ ៖ «​ជាបន្តបន្ទាប់​មក​នោះ​ ​យើង​ត្រូវ​ដាក់​គម្រោង​អាជីវកម្ម​ឱ្យ​ធនាគារ​មើល​ ឱ្យ​គេ​វាយ​តម្លៃ​ ​ព្រោះ​ប្រសិនបើ​គេ​មើលឃើញ​ថា​ ​យើង​មាន​ចំណូល​សមរម្យ​អាច​ទទួលយក​បាន​ ​មាន​គម្រោង​ច្បាស់លាស់​ ​គឺ​គេ​ឱ្យ​យើង​ខ្ចី​ភ្លាម​ ​ទោះបី​ការ​ផ្តល់​ក​ម្ចី​នេះ​ ​បាន​ត្រឹមតែ​ពី​៦​០​% ​ទៅ​៧​០​% ​ក្តី​» ។​

​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​រូប​នេះ​បង្ហាញ​ផ្លូវ​ថា​ ​មុន​ពេល​អនុញ្ញាត​ឱ្យ​បុគ្គលណាម្នាក់ខ្ចីប្រាក់​ ទំា​ង​ធនាគារ​ ​ឬក៏​មីក្រូ​ហិរញ្ញវត្ថុ​ ​គេ​តែងតែ​សិក្សា​អំពី​បុគ្គលនោះជាមុនសិន​ ​ទោះ​ជាបុគ្គលនះ​មាន​ប្លង់​ឱ្យ​គេ​រួចហើយ​ក៏ដោយ​ ​ព្រោះ​គេច​ង់​ដឹង​ថា​ ​តើ​បុគ្គលនោះយក​ប្រាក់​ទៅ​ធ្វើ ដោយ​បារម្ភ​ខ្លាចអតិថិជន​យក​ថវិកា​ទៅ​ប្រើ​ខុស​គោលដៅ​។ ​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​៖ «​គេ​មិន​ចង់​ឱ្យ​យើង​យក​ប្រាក់​លើស​តម្រូវ​ការ​ ​ឬ​យកទៅ​ប្រើប្រាស់​ខុស​តម្រូវ​ការ​ ​ខុស​ទិសដៅ​ទេ​។​ ​ជួនកាល​គេ​ឱ្យ​យើង​ខ្ចី​ហើយ​ ​គេ​ទៅ​តាមដាន​យើង​ទៀត​ក៏មាន​ ​ពេលខ្លះ​គេ​ជួយ​បណ្ដុះ​បណ្តាល​យើង​ ​ព្រោះ​ជាទូទៅ​គេ​មិន​ចង់​ឱ្យ​យើង​យក​ថវិកា​គេ​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​ ​និង​មិន​ចង់​ឱ្យ​យើង​បរាជ័យ​ ​ឬ​ក្ស័យធន​ទេ​ ​ព្រោះ​ពិបាក​ទារ​សំណង​មកវិញ​ ​ជាពិសេស​ ​គេ​ក៏​មិន​ចង់​រឹបអូស​ទ្រព្យ​របស់យើង​ដែរ​» ៕​