ក្នុងទំនាក់ទំនងស្នេហា ការអត់ធ្មត់ ការលើកលែងអធ្យាស្រ័យឲ្យគ្នា គឺរមែងតែងកើតមានហើយ ប៉ុន្តែគ្រប់ចំណុចទាំងអស់ ក៏វាមានព្រំដែនកំណត់របស់វាដែរ។ សម្រាប់បុរសៗប្រសិនបានធ្វើរឿងខុសឆ្គងទាំង ៣ ដូចបង្ហាញខាងក្រោម នោះជឿថាកម្រមានមនុស្សស្រីណាលើកលែងឲ្យបានណាស់ ហើយប្រាកដជាឈានដល់ផ្លូវបែក ជាការផ្សះផ្សាត្រូវរ៉ូវគ្នាវិញ៖
៣) ប្រច័ណ្ឌគ្មានហេតុផល
ស្នេហាស្រីប្រុស គេខ្លាចបំផុតគឺចំណុចហ្នឹងឯង ទៅណាក៏មិនបាន រាប់អាននរណាក៏មិនបាន សឹងតែចង់ឲ្យនៅតែផ្ទះ។ ប្រសិននារីដែលស្រលាញ់បុរសបែបហ្នឹង យូរទៅនាងនឹងទទួលរងសម្ពាធឯង។
ការស្រលាញ់គ្នាច្បាស់លាស់ មិនចាំបាច់តែចេះប្រច័ណ្ឌខ្លាំងបែបហ្នឹងឡើយ ផ្ទុយទៅវិញទាមទារឲ្យតែចេះជឿជាក់លើគ្នា ហើយខាងស្រីក៏ដូចគ្នា បើគេស្រលាញ់អ្នកពិត គេយល់អារម្មណ៍អ្នកច្បាស់ណាស់ មិនចេះតែដើរទៅផ្តល់ក្តីសង្ឃឹមឲ្យបុរសដទៃណាម្នាក់ឡើយ។ មួយផ្សេងទៀត បើសង្សារ ឬភរិយាយើងស្អាត ហើយបុរសផ្សេងគេមកចែចូវវាជារឿងរបស់គេ ហើយយើងទៅខឹងមនុស្សស្រីដែលយើងស្រលាញ់ នោះវាជារឿងខុសឆ្គងធ្ងន់ធ្ងរណាស់។
២) ស្រលាញ់គ្នាគ្មានគោលដៅ
បើថ្ងៃណាមួយខាងស្រីដឹងថា បុរសដែលខ្លួនស្រលាញ់គ្មានគោលដៅជីវិតច្បាស់លាស់ជាមួយនឹងខ្លួនឯងផង នោះក៏ជាថ្ងៃដែលនាងចាប់ផ្តើមដកចិត្តពី ១០០ មក ០ ជាបណ្តើរៗដែរ។
មនុស្សស្រីដែលច្បាស់លាស់ម្នាក់ នាងត្រូវការបុរសដែលនឹងធឹង និងចាស់ទុំ គិតគូរវែងឆ្ងាយទៅថ្ងៃមុខ មិនមែនមកសប្បាយជាមួយគ្នារយៈពេលខ្លី ហើយចាកចេញទៅវិញឡើយ។
១) ក្លាយជាអ្នកទី ៣
បើនាងដឹងថា បុរសដែលនាងស្រលាញ់បានកុហកបោកប្រាស់នាង ថានៅទំនេរ មិនទាន់មាននរណា ហើយធ្វើឲ្យនាងធ្លាក់ក្នុងរណ្តៅដែលជាស្រមោលអ្នកទី ៣ នោះជាថ្ងៃដែលនាងឈឺចាប់ និងអស់ជំនឿលើអ្នកខ្លាំងបំផុត។
អ្នកនឹងដើរចេញ ដ្បិតបើត្រូវឈឺចាប់ ស្រក់ទឹកភ្នែកក៏ដោយ។ នាងស្អប់បំផុតមនុស្សប្រុសដែលកុហកនាង ជាពិសេសបុរសដែលនាងទុកចិត្តនិងស្រលាញ់ស្មើជីវិត។ ដូច្នេះហើយសម្រាប់បុរសៗ រឿងទាំង ៣ ដូចរៀបរាប់ខាងលើ បើជៀសបានកុំធ្វើអី ព្រោះបើអ្នកមិនច្បាស់លាស់នឹងគេ អ៊ីចឹងក៏កុំចូលមកក្នុងជីវិតគេ នាំឲ្យគេខូចចិត្តឬខាតពេលវេលាជាមួយអ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក