ចំណាយ​តិច​មិន​ពិបាក​ធ្វើ! ត្រឹម​ទឹក​ក្រូចឆ្មារ​មួយ​កែវ​រៀងរាល់​យប់ អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ប្រសិន​អ្នក​មាន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​នឹង​ក្រូច​ឆ្មារ ១-២ ចំណិត​ច្របាច់​ចូល ច្របល់​ចូល​គ្នា ទទួល​ទាន​រាល់​យប់​មុន​ពេល​ចូល​គេង តើ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ?

ស្តាប់​ទៅ​ងាយ ហើយ​ទាំង​ពេលវេលា​និង​ថវិកា​គឺ​ចាយ​តិច​មែនទែន តែ​ទៅ​មើល​ប្រយោជន៍​ផ្តល់​មក​វិញ​គឺ​ច្រើន​លើស​ពី​ការ​ស្មាន៖

៥) ជួយ​ដល់​ការ​គេង

Bi Quyet Pha Nuoc Chanh Khong Can Nem Nhin Vao Hat Trong Ly La Biet Ngay 202104071534221717

សម្រាប់​អ្នក​គេង​មិន​សូវ​លក់ ឬ​ពិបាក​ក្នុង​ការ​គេង ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក​ក្រូចឆ្មារ ១ កែវ​មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។

ក៏​ដោយសារ​វា​មាន​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​រាងកាយ ជួយ​ឲ្យ​អ័រម៉ូន​មាន​ស្ថិរភាព និង​បង្កើន​ថាមពល​រាងកាយ ឲ្យ​អ្នក​គេង​លក់​ស្រួល​ទាំង​កំឡុង​ពេល​គេង និង​ក្រោយ​ក្រោក​មក​ពេល​ព្រឹក។

៤) ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ

20190524_042142_717615_NBI Tieu Hoa.max 800x800

វា​នឹង​ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​បាន​កាន់​តែ​ល្អ ហើយ​ក៏​អាច​កម្ចាត់​កាកសំណល់​មិន​ល្អ​ទៅ​ខាង​ក្រៅ​បាន​យ៉ាង​ងាយ​ទៀត​ផង។

បន្ថែម​ពី​នេះ​អាស៊ីត​ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ បើ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច​ទៀត នោះ​វា​នឹង​កាន់​តែ​ល្អ អាច​ជួយ​ការពារ​ការ​កើត​ជំងឺ​គ្រួស​តម្រង​នោម និង​ការពារ​ប្រព័ន្ធ​ទឹក​នោម​ឲ្យ​ដំណើរការ​ល្អ។

៣) ជួយ​ឲ្យ​ស្រក​ទម្ងន់

MAN_1892 E1589182474541

វា​ក៏​ចូល​ទៅ​ដុត​បំផ្លាញ​កាឡូរី និង​បំបាត់​ជាតិ​ខ្លាញ់​លើស​បាន​យ៉ាង​ឆាប់​រហ័ស។ នេះ​ជា​វិធីសាស្រ្ត​សម្រក​ទម្ងន់​មួយ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​គេ​ទទួល​ស្គាល់​ច្រើន​បំផុត។

២) ពង្រឹង​ប្រព័ន្ធ​ភាព​សាំ​រាងកាយ

Ice_screenshot_20210722 115947

វា​ក៏​ផ្តល់​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ជួយ​ឲ្យ​រាងកាយ​រឹងមាំ ពោល​គឺ​ប្រព័ន្ធ​ភាព​សាំ ហើយ​ល្អ​សម្រាប់​ស្បែក។ លើស​ពី​នេះ​វីតាមីន C ដែល​មាន​នៅ​ក្នុង​នោះ ក៏​ជួយ​ពង្រឹង​កោសិកា​ឈាម ដែល​ជា​កត្តា​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ភាព​សាំ​ដូច​គ្នា។

១) ពង្រឹង​សុខភាព

ជាមួយ​បរិមាណ​ទឹក​ដែល​យើង​ទទួល​បាន ក៏​ជួយ​ដល់​ដំណើរការ​បន្សាប​ជាតិ​ពុល​នៅ​ពេល​យប់ ឲ្យ​វា​មាន​ប្រសិទ្ធភាព​បន្ថែម​មួយ​កម្រិត​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole