Evra បន្ទោសក្រុមហ៊ុនបណ្ដាញសង្គមដែលបណ្ដោយឲ្យមនុស្សសាយភាយការរើសអើងពូជសាសន៍

ថ្លែងប្រាប់ Sky News លោក Patrice Evra បាននិយាយថា៖“ វាពិតជាគួរឱ្យឈឺចាប់ណាស់! ដោយសារតែក្មេងៗទាំងនោះប្រហែលជាមិនខ្លាំងគ្រប់គ្រាន់ដូចមនុស្សដទៃទៀត។ ហើយវាមិនយុត្តិធម៌ទេ ព្រោះយើងគួរតែមានមោទនភាពចំពោះវា។ ខ្ញុំពិតជាមានមោទនភាពចំពោះរបៀបដែលអង់គ្លេសបានលេង"។

Patrice Evra Says Social Media Platforms Allow People To Spread Racism After Online Abuse Of England Trio_60f91987556df

"ជាការពិតយើងអាចពន្យាការ​បញ្ចញមតិយោបល់​(Comment ក្នុងបណ្ដាញសង្គម)ទាំង​នោះ។ ពួកគេអាចរារាំង(Block)ចោល​និងធ្វើ​គ្រប់​យ៉ាងក្នុងវេទិការបស់​ពួក​គេ។ ប៉ុន្តែខ្ញុំសុំទោសនៅពេលដែលវាជាព័ត៌មាន Covid។ ពួក​គេអាចឃើញ​ព័ត៌មានគ្រប់​យ៉ាង​ដែល​បង្ហោះហើយអាច​ចាត់​វិធានការយ៉ាងណាដែល​សក្ដិសម តែ​ពួក​គេ​បែប​ជាទៅ​ចាប់ ឬ​ប្លក់​អ្នក​ផុស​រូបអាក្រាតកាយក្នុង Instagram ទៅ​វិញ"។

218013339_299579995253834_2427909891338480905_n

"ដូច្នេះកុំប្រាប់ខ្ញុំថា វេទិកាទាំងនេះមិនអាចធ្វើអ្វីបានទេ ចំពោះអ្នកប្រកាន់ពូជសាសន៍។ ខ្ញុំមានអារម្មណ៍ដូចជាវេទិកាទាំងនោះដែរ ពួកគេអនុញ្ញាតឱ្យមនុស្សទាំងនោះផ្សព្វផ្សាយការរើសអើងជាតិសាសន៍។ ដូច្នេះកុំប្រាប់ខ្ញុំថា ពួកគេមិនអាចធ្វើអ្វីបានទេ"។

1_New Digital Mural Of The Three Black Footballers Racially Abused After England Lost The Euros Final

កីឡាករ Marcus Rashford, Jadon Sancho និងកីឡាករវ័យក្មេង Bukayo Saka របស់ក្រុម Arsenal បានជួបប្រទះនូវការរំលោភបំពានពូជសាសន៍គួរឱ្យស្អប់ខ្ពើមបន្ទាប់ពីស៊ុតបាល់ប៉េណាល់​ទី​កាត់​សេចក្ដី​មិន​ចូលនៅក្នុងការបរាជ័យវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ ទល់នឹងប្រទេសអ៊ីតាលី។

Marcus.Rashford.Jadon_.Sancho 1

បណ្តាញសង្គមយក្ស Twitter និងបណ្តាញសង្គម Instagram បានបរាជ័យក្នុងការដោះស្រាយជាមួយការ Commemnt រើស​អើងពូជសាសន៍ឱ្យបានទាន់ពេលវេលាដោយ​មាន​សារប្រមាថ និងរើសអើងពូជសាសន៍ជាច្រើន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN