<<ការមកដល់បាច់ទី ១ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន
ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន>>
ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩នៅលើសកលលោក រដ្ឋាភិបាលជប៉ុនមានការរីករាយក្នុងការផ្តល់ វ៉ាក់សាំងAstraZeneca ប្រមាណមួយលានដូស ដែលបានផលិតនៅក្នុងប្រទេសជប៉ុន ឲ្យប្រទេសកម្ពុជា។ បាច់ទីមួយនេះគឺមានវ៉ាក់សាំងចំនួន ប្រមាណ៣៣ម៉ឺនដូស ដែលបានមកដល់ថ្ងៃនេះ ហើយចំនួនដែលនៅសល់ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានប្រគល់លិខិតពី ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។
នៅក្នុងលិខិតនេះ ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាជំនួយលើកនេះ នឹងរួមចំណែកជួយដល់វិធានការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកទឹកចិត្តប្រជាជនកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រជាជនជប៉ុន។
<
As a part of the efforts of the Government of Japan to counter COVID-19 infections worldwide, Japan is pleased to provide the Kingdom of Cambodia with approximately one million doses of the AstraZeneca vaccine that has been manufactured in Japan. The first batch of this vaccine, containing around 330 thousand doses, arrived in Cambodia today and the remaining doses will arrive over the next few weeks.
Before handing over of vaccines, H.E. Mr. MIKAMI Masahiro, Ambassador of Japan to the Kingdom of Cambodia paid courtesy call to Samdech Akka Moha Padei Techo HUN Sen and handed a letter from H.E. Mr. SUGA Yoshihide, Prime Minister of Japan.