ផ្លូវការ៖ លោក Ole បន្ត​កុងត្រាជាមួយ Manchester United ដល់​ឆ្នាំ២០២៤

លោក Ole Gunnar Solskjaer បានចុះកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United ដែលកុងត្រា​នឹងឱ្យ​គាត់​បន្ត​ដឹកនាំ​ក្លឹបរហូតដល់ឆ្នាំ ២០២៤ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

0_Pre Season Friendly Derby County V Manchester United

កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឲ្យ​លោក​ទទួលបាន​ប្រាក់​ឈ្នួល ២៥​លាន​សម្រាប់​កុងត្រា​ថ្មី​នេះ ខណៈ​ដែល​លោក​បាន​ចំណាយ​លុយ​ជាង ៣៦០លានផោន​លើ​ការ​ចុះកុងត្រាកីឡាករថ្មី។

NewFile 1

លោក Ole Gunnar Solskjaer បានមានប្រសាសន៍ក្នុង​វេបសាយផ្លុវការ​ជាមួយក្លិបថា៖” អ្នករាល់គ្នាដឹងពីអារម្មណ៍ដែលខ្ញុំមានចំពោះក្លិបនេះ ហើយខ្ញុំរីករាយដែលបានចុះកុងត្រាថ្មីនេះ។ វាគឺជាពេលវេលាដ៏រំភើបសម្រាប់ក្រុមបិសាចក្រហម។ យើងបានបង្កើតក្រុមដែលមានតុល្យភាពល្អ នៃយុវជន និងកីឡាករដែលមានបទពិសោធន៍ដែលស្រេកឃ្លានភាពជោគជ័យ”។

Ole Gunnar Solskjaer Signs New Manchester United Contract Until 2024

“ខ្ញុំមានក្រុមគ្រូបង្វឹកដ៏អស្ចារ្យនៅជុំវិញខ្លួនខ្ញុំ ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបោះជំហានទៅមុខលើដំណើររបស់យើង។ ក្រុម Manchester United ចង់ឈ្នះពានរង្វាន់ធំបំផុត និងល្អបំផុត ហើយនោះជាអ្វីដែលយើងកំពុងព្យាយាម។ យើងបានធ្វើឱ្យប្រសើរឡើងទាំងនៅក្នុង និងក្រៅទីលានហើយនោះនឹងបន្តនៅរដូវកាលខាងមុខនេះ។ ខ្ញុំមិនអាចរង់ចាំក្នុង​ការ​ធ្វើ​ការ និងចាប់ផ្តើមយុទ្ធនាការនេះបានទេ»៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN