ក្លឹប PSG សម្លឹង​ឃើញ​គោលដៅ​ថ្មី​ម្នាក់ ដោយ​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន ១ ទ្វេ​ជា ៣

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប AC Milan នោះ​គឺ Theo Hernandez ដោយ​ចង់​ប្រើប្រាស់​យុទ្ធសាស្រ្ត​បន្ថែម​ថ្លៃ​ពលកម្ម​ទ្វេ ១ ជា​ ៣ ដើម្បី​អូសទាញ​គេ​ឲ្យ​ចេញ​ពី​ក្លឹប​នៅ​អ៊ីតាលី។

601c7ccb55697

0_GettyImages 1232934355

កីឡាករ​វ័យ ២៣ ឆ្នាំ​ត្រូវ​បាន​ក្លឹប Milan ទិញ​គេ​ចេញ​ពី Real Madrid នៅ​តម្លៃ​ផ្ទេរ ២១,៥ លាន​អឺរ៉ូ កាល​ពី​ឆ្នាំ ២០១៩។ ឥឡូវ​សេសសល់​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៤ ខណៈ​ហាងឆេង​ថ្លៃ​ខ្លួន​អាច​ឡើង​ដល់ ៥០ លាន​អឺរ៉ូ​ហើយ។

យ៉ាង​ណា PSG មើល​ឃើញ​ថា កីឡាករ​វ័យ ២៣ ឆ្នាំ​អាច​មក​បន្ថែម​គុណភាព​នៅ​តំបន់​ការពារ​ក្រោម ជាមួយ​ចំណូល​ថ្មី Ramos និង Hakimi បាន​ ជា​ពិសេស​ក្រោយ​ឃើញ​ស្ថិតិ​ដ៏​ល្អ​នៅ ៤៥ ប្រកួត​ឲ្យ Milan រក​បាន ៨ គ្រាប់​និង Assist ៨ លើក។

6023d1fbaf35a

ទាក់ទង​នឹង​ទំហំ​ថ្លៃ​ពលកម្ម Hernandez នៅ AC Milan ​បច្ចុប្បន្ន​ទទួល​បាន​ប្រាក់​ទាប​ខ្លាំង ត្រឹម​តែ ១,៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​មួយ​រដូវ​កាល ហើយ​ប្រសិន​គេ​ព្រម​មក PSG នោះ​នឹង​បាន​ដល់ ៥​ លាន​អឺរ៉ូ​ឯ​ណោះ ដែល​ទាប​ជាង​ដៃ​ថ្មី Gianluigi Donnarumma ខ្ទង់ ៣ លាន​អឺរ៉ូ៕

ប្រភព៖ SportBible

Optimized by Optimole