បើ​អ្នក​ទម្លាប់​ទទួល​ទាន​ស៊ុត ២ គ្រាប់/ថ្ងៃ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​មក​លើ​រាងកាយ?

ស៊ុត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​សុខភាព​ដ៏​សំខាន់​មួយ​ដែរ ចុះ​អ្នក​ធ្លាប់​ដឹង​ទេ​ថា បើ​អ្នក​ទទួល​ទាន​វា​ ២ គ្រាប់/ថ្ងៃ​ជា​ប្រចាំ តើ​រាងកាយ​នឹង​កើត​មាន​រឿង​អ្វី​ខ្លះ?

បញ្ជាក់​ថា ស៊ុត​ ១ គ្រាប់ មាន​វីតាមីន A ៦ ភាគរយ, Folate ៥ ភាគរយ, វីតាមីន B5 ៧ ភាគរយ, វីតាមីន B12 ៩ ភាគរយ, វីតាមីន B2 ១៥ ភាគរយ, ផូស្វ័រ ៩ ភាគរយ និង​សេលេញ៉ូម ២២ ភាគរយ។ អ្នក​ទទួល​បាន​ថាមពល ៧៧ កាឡូរី ប្រូតេអ៊ីន ៦ ក្រាម និង​ខ្លាញ់​ល្អ ៥ ក្រាម​មក​កាន់​រាងកាយ។ ជាង​នេះ​នឹង​កើត​មាន​រឿង​សំខាន់ៗ​ដូច​ខាង​ក្រោម៖

១) កូឡេស្តេរ៉ុល HDL នឹង​កើន​ឡើង

Photo1608891838054 1608891838234208676771

តាម​ការ​សិក្សា​បង្ហាញ​ថា កូឡេស្តេរ៉ុល​ល្អ HDL ក៏​កើត​ចេញ​ពី​ការ​ទទួល​ទាន​ស៊ុត​ផង​ដែរ ហើយ​វា​មាន​មុខងារ​ទៅ​ចាប់​យក​កូឡេស្តេរ៉ុល​អាក្រក់​ចេញ​ពី​រាងកាយ​របស់​អ្នក។

២) កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

Vbf 2018121782416ee

ក្រោយ​ពេល​កាត់​បន្ថយ​កូឡេស្តេរ៉ុល​អាក្រក់ LDL ក៏​ស្មើ​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង​ផង​ដែរ។

៣) អ្នក​នឹង​មាន​សាច់ដុំ​រឹងមាំ

ស៊ុត​ធំ​មួយ​គ្រាប់ ជា​មធ្យម​មាន ៧២ កាឡូរី ដែល​ភាគ​ច្រើន​​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន។ ដូច្នេះ​វា​ក៏​អាច​ចូល​ទៅ​បង្កើត​និង​ជួសជុល​កោសិកា​សាច់ដុំ​បាន​យ៉ាង​ល្អ។

៤) ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ

Ice_screenshot_20210725 124229

​កម្រិត​ប្រូតេអ៊ីន​ដែល​ទទួល​បាន ក៏​ចូល​ទៅ​ជួយ​សុខភាព​ឆ្អឹង​ឲ្យ​ល្អ​ប្រសើរ​ឡើង ​និង​រឹងមាំ​ថែម​ទៀត​ផង។

៥) ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់

សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ គួរ​ទទួល​ទាន​ស៊ុត ២ គ្រាប់/ថ្ងៃ ព្រោះ​ដោយសារ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ហើយ​មិន​មាន​អារម្មណ៍​ថា​ឃ្លាន​អាហារ​ទៀត​នោះ​ទេ។ ជាង​នេះ​អ្នក​ក៏​អាច​លាយ​វា​ជា​មួយ​គ្រឿង​អំបិល​ម្រេច ឬ​លាយ​ជាមួយ​ប្រភេទ​អាហារ​ធញ្ញជាតិ​ក៏​បាន។

៦) ពង្រឹង​សុខភាព​ភ្នែក

Tap The Duc Cho Mat

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ស៊ុត​មាន​ផ្ទុក​នៅ Lutein និង Zeaxanthin ដែល​វា​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ភ្នែក។ ជាង​នេះ​សារធាតុ​ប្រឆាំង​របស់​វា​ក៏​ជួយ​ការពារ​ភ្នែក អំពី​ការ​ចុះ​ខ្សោយ និង​ផល​ប៉ះពាល់​នានា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole