Sir Alex ថា​ដឹកនាំ​ក្លឹប ២៦ ឆ្នាំ មាន​តែ​កីឡាករ ៤ រូប​នេះ​ស្ថិត​នៅ​លំដាប់ World Class

អតីត​អ្នកចាត់ការ​ចូល​និវត្ត​លោក Sir Alex Ferguson បាន​ចុច​ឈ្មោះ​កីឡាករ ៤ រូប​ដែល​លោក​គិត​ថា​បាន​ស្ថិត​នៅ​កម្រិត World Class កំឡុង​ពេល​លោក​ដឹកនាំ​អស់ ២៦ ឆ្នាំ​នៅ​ទឹកដី Old Trafford នៃ​ក្លឹប Manchester United។

Ice_screenshot_20210726 101110

Ice_screenshot_20210726 101105

វីរបុរស​វ័យ ៧៩ ឆ្នាំ បាន​លើក​ពាន​រង្វាន់​ដល់​ទៅ ៣៨ លើក​ជាមួយ United ពោល​ក្រោយ​ចាត់តាំង​ឲ្យ​មក​កាន់​តំណែង​នៅ​ឆ្នាំ ១៩៨៦ និង​ចូល​និវត្ត​ទៅ​វិញ​នៅ​ឆ្នាំ ២០១៣ ជាមួយ​ពាន​ Premier League លើក​ទី ១៣ ចុង​ក្រោយ​នៃ​អាជីព។

សម្រង់​សម្តី​ដែល​ Ferguson ធ្លាប់​បោះពុម្ព​ផ្សាយ​តាម​រយៈ​សៀវភៅ​កាល​ពី​ឆ្នាំ ២០១៥ ឈ្មោះ​ថា Learning from life and My Years at Manchester United បុរស​សញ្ជាតិ​ស្កុតឡែន​សរសេរ​ថា៖ "បើ​អ្នក​អាន​ព័ត៌មាន ឬ​ស្តាប់​អ្នក​អធិប្បាយ​ប្រហែល​ថា​ពួក​យើង​បណ្តុំ​ទៅ​ដោយ​កីឡាករ World Class ដោយ​សារ​នេះ​ខ្ញុំ​មិន​ចង់​ថា​រិះគន់​ទៅ​កីឡាករ​ល្អ​ណា​មួយ​នោះ​ទេ តែ​កំឡុង​ពេល​ដឹកនាំ ២៦ ឆ្នាំ​របស់​ខ្ញុំ គឺ​មាន​តែ​កីឡាករ ៤ រូប​ប៉ុណ្ណោះ ស្ថិត​នៅ​កម្រិត World Class មាន Cantona, Giggs, Ronaldo និង Scholes ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​ ៤ គឺ Cristiano គេ​ប្រៀប​ដូច​ជា​គ្រឿង​លម្អ​នៅ​ចុង​នៃ​ដើម​ណូអែល​មួយ​អ៊ីចឹង"។

Ice_screenshot_20210726 101101

គួរ​បញ្ជាក់​ថា អ្នក​ទាំង ៤ ដែល Ferguson បាន​លើក​ឡើង គឺ​មាន ៣ រូប​សុទ្ធ​សឹង​តែ​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​អស់​ហើយ នៅ​ឡើយ​តែ​ Ronaldo ម្នាក់​គត់ បច្ចុប្បន្ន​ស្ថិត​នៅ​វ័យ ៣៦ ឆ្នាំ ដែល​លេចលឺ​ថា​អាច​នឹង​ចាកចេញ​ពី Juventus ត្រៀម​ត្រលប់​មក Man Utd ផង​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole