មាន​តែ​ស្វាមី​ល្អៗ​ទេ ដែល​ទម្លាប់​ធ្វើ​រឿង ៤ នេះ​សម្រាប់​ភរិយា​នៅ​ពេល​យប់

មាន​តែ​ស្វាមី​ល្អ ដែល​ស្រលាញ់​ភរិយា​របស់​គេ​អស់​ពី​ចិត្ត ទើប​មាន​ទម្លាប់​ធ្វើ​រឿង ៤ នេះ​ជា​ប្រចាំ​រៀងរាល់​ពេល​យប់៖

៤) បើ​ប្រពន្ធ​ចម្អិន​អាហារ នោះ​ប្តី​ជា​អ្នក​លាង​ឬ​រៀប​ចាន

Dan Ong Chung Thuy 1 23423

បើ​ភរិយា​ជា​អ្នក​ចម្អិន​អាហារ នោះ​ខាង​ស្វាមី​នឹង​មិន​ព្រម​ទំនេរ​ដៃ​ស្រួល​ទេ ពោល​គឺ​មក​ជួយ​រៀបចំ​បាយ​ទឹក​ប្រពន្ធ​ខ្លួន។ ឧទាហរណ៍​ថា​ដូច​ជា​ការ​រៀបចំ​ចាន និង​លាង​ចាន ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ និយាយ​ទៅ​ពួក​គាត់​មិន​ចាត់​ទុក​ប្រពន្ធ​ជា​អ្នក​បម្រើ​ការងារ​ផ្ទះ ឬ​រ៉ាប់រង​ការងារ​នោះ​ទាំង​ស្រុង​ឡើយ។

៣) តែងតែ​សួរ​នាំ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រពន្ធ

Ice_screenshot_20210726 111801

ពេល​ខ្លះ​ប្តី​ទៅ​ធ្វើ​ការ​បាត់ យប់​ទើប​មក​ដល់​ផ្ទះ ទោះ​បី​គាត់​ហត់នឿយ​ប៉ុណ្ណា ក៏​ចង់​ដឹង​សុខទុក្ខ​ប្រពន្ធ​កូន​នៅ​ឯ​ផ្ទះ ថា​តើ​មួយ​ថ្ងៃ​ពេញ​នេះ មាន​រឿងរ៉ាវ​អ្វី​ខ្លះ​កើត​ឡើង តើ​មាន​ជួប​បញ្ហា​អ្វី​ឬ​អត់ ឬ​រីករាយ​នឹង​សកម្មភាព​អ្វី​ខ្លះ។ ខុស​ពី​បុរស​ដែល​អាត្មានិយម បែរ​ជា​យក​ពេល​នោះ​ទៅ​កម្សាន្ត​ជាមួយ​ទូរស័ព្ទ​របស់​គេ ហើយ​សឹង​តែ​លែង​មាន​ពេល​ឲ្យ​ប្រពន្ធ។

២) មិន​ភ្លេច​និយាយ​ពាក្យ​ថា "ស្រលាញ់"

Ice_screenshot_20210726 111807

មនុស្ស​ស្រី​ណា​ក៏​ដូច​មនុស្ស​ស្រី​ណា​ដែរ ជឿ​ទៅ​ទោះ​ចំណាស់​ប៉ុណ្ណា ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​កក់ក្តៅ​ពេល​បាន​លឺ​ពាក្យ​ថា "ស្រលាញ់" ចេញ​ពី​មាត់​ស្វាមី​ខ្លួន។ បុរស​ដែល​ល្អ​បំផុត​ពេល​មក​ដល់​ផ្ទះ គេ​មក​និយាយ​ពាក្យ​ល្អៗ​ជាមួយ​ប្រពន្ធ មក​ឱប​ថើប​បន្តិច​ទៅ ពោល​នៅ​តែ​ឲ្យ​ខាង​ប្រពន្ធ​មាន​អារម្មណ៍​ថា នាង​នៅ​តែ​សំខាន់​ដូច​ថ្ងៃ​ដំបូង​សម្រាប់​ជីវិត​របស់​គាត់។

១) យក​ចិត្ត​ទុក​ដាក់​លើ​កន្លែង​គេង​របស់​ប្រពន្ធ

Phong Thuy Phong Ngu Vo Chong De Anh Nang Chieu Vao Giuong

ខាង​ប្តី​ដែល​ល្អ​ពិត គឺ​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ចន្លោះ​ក្រឡៀត​ទាំង​អស់ មិន​ថា​តែ​លើ​គ្រែ​គេង​របស់​ប្រពន្ធ។ បើ​បាន​មក​ដល់​បន្ទប់​មុន គេ​ក៏​ឆ្លៀត​ពេល​ហ្នឹង​រៀបចំ​គ្រែ បោសសម្អាត​កន្លែង​គេង ពោល​នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​គោរព​បំផុត។ តើ​អ្នក​ជា​ស្រ្តី អ្នក​ទទួល​បាន​ស្វាមី​ដ៏​អស្ចារ្យ​បែប​នេះ​ហើយ​ឬ​នៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole