សប្ដាហ៍​ថ្មី ២៦-១ សីហា៖ អ្នក​កើត​ឆ្នាំ ៣ ហៅ​អី​បាន​ហ្នឹង រាសី​ហក់ឡើង​ខ្ពស់​ត្រដែត​

នៅ​រយៈ​ពេល ​៧ ​ថ្ងៃ​នៃ​សប្ដាហ៍​ថ្មី​ រាប់​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់ ១ សីហា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​រៀបរាប់​ខាង​ក្រោម គឺ​ជីវិត​ពួក​គេ​នឹង​រស់​ស្រួល ហើយ​ចង់​សម្រេច​កិច្ច​ការងារ​អ្វី​មួយ​ក៏​មិន​លំបាក​នោះ​ដែរ៖

អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

Ice_screenshot_20210726 112638

ជោគជតា​រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ នៅ​សប្តាហ៍​ថ្មី​នេះ នឹង​ទទួល​បាន​សំណាង​ល្អ​ច្រើន ក៏​ដោយសារ​ការ​ជ្រោមជ្រែង​ពី​ចំហាយ​វិជ្ជមាន​នៃ​មនុស្ស​ជុំវិញ​ខ្លួន។ ញញឹម​នឹង​កើត​ឡើង​ច្រើន​ជាង​ទុក្ខ ហើយ​អ្នក​ហាក់​ដូច​ជា​មាន​មនុស្ស​តាម​ចាំ​ជួយ​ជាប់​ជានិច្ច។

មិន​ត្រឹម​តែ​លាភ​សំណាង​និង​វិបុលភាព​ផ្នែក​ទ្រព្យ​ប៉ុណ្ណោះ​ទេ ដំណឹង​ល្អ​ក្នុង​ទំនាក់ទំនង​ស្នេហា​ក៏​អ្នក​នឹង​ជួប​ផង​ដែរ។ មនុស្ស​ល្អ​នៅ​នឹង​មុខ រឿង​ល្អក់កករ​ផាត់​ចេញ​ឆ្ងាយ ហើយ​សម្រាប់​អ្នក​មាន​គូ​ស្រាប់​ ក៏​កាន់​តែ​បន្ថែម​ភាព​ល្អូកល្អិន​ជាង​មុន។

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

Ice_screenshot_20210726 112517

ហោរាសាសាស្រ្ត​បាន​តំណាល​មក​ថា នៅ​សប្តាហ៍​ថ្មី​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ក៏​នឹង​រួច​ផុត​ពី​ការ​លំបាក​ដែល​សេសសល់​ពី​សប្តាហ៍​មុន​ទាំង​ស្រុង។ មនុស្ស​ដែល​ខិតខំ​បំពេញ​ការងារ​ពិត​ប្រាកដ ក៏​នឹង​ទទួល​បាន​លាភ​សំណាង ហើយ​ការ​ប្រាថ្នា​ចង់​បាន​អ្វី ក៏​នឹង​កើត​ចេញ​ជា​ផ្លែផ្កា​បណ្តើរៗ​ពី​ចុង​ខែ​កក្កដា​នេះ​ទៅ។

ការ​ព្យាយាម​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ទទួល​បាន​ផល​តបស្នង​ត្រលប់​មក​វិញ​ហើយ។ បើ​អ្នក​ធ្លាប់​ជួយ​មនុស្ស​ពី​មុន​ច្រើន​ទៀត ទោះ​អ្នក​មិន​រំពឹង​អ្វី​ពី​គេ ក៏​គេ​មក​សង​អ្នក​វិញ​ដែរ។ នា​ពេល​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ខាល ដាក់​អី​បាន​ផ្លែ​ហ្នឹង ពោល​ជោគជ័យ​សឹង​តែ​គ្រប់​វិស័យ ល្មម​នាំ​ឲ្យ​រីក​ទ្រព្យ​ធំ​ជាង​មុន​ច្រើន។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

Ice_screenshot_20210726 112522

បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​មក ជា​រឿង​នឹក​ស្មាន​មិន​ដល់ ក៏​វា​នឹង​រសាត់​បាត់​ទៅ​អស់​ត្រឹម​សប្តាហ៍​ថ្មី​នេះ។ តែ​យើង​ចង់​ណែនាំ​ឲ្យ​អ្នក​កើត​ឆ្នាំ​រោង បន្ត​អត់ធ្មត់​បន្តិច​ទៀត ដ្បិត​មិន​ជា​បាន​លាភ​ធំ​ដូច​ឆ្នាំ​ពីរ​ខាង​លើ តែ​ក៏​អាច​គ្រប់គ្រង​ស្ថានការណ៍​ជីវិត​នៅ​ចំណុច​ល្អ​ប្រសើរ​មួយ​ដែរ។

តាម​ពិត​ទៅ​នេះ​ក៏​អរគុណ​នូវ​ភាព​ឈ្លាសវៃ​ពី​កំណើត​របស់​អ្នក​កើត​ឆ្នាំ​រោង​ផង ទើប​គួប​ផ្សំ​នឹង​លាភ​សំណាង ដែល​ជួយ​ឲ្យ​ជីវិត​របស់​ពួក​គេ​ថ្កុំថ្កើង​ឡើង ដូច​ជា​ស្តេច​នាគ​នៅ​មហាសមុទ្រ។ ការ​ផ្លាស់ប្តូរ​វិជ្ជមាន​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ ដូច្នេះ​កុំ​បារម្ភ​ច្រើន​ពេក​អី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole