គួរឱ្យសោកស្ដាយ! Alex Telles របួសករជើងធ្ងន់ធ្ងរខកខានជួយក្លិបខែដំបូងក្នុង Premier League

លោក Ole Gunnar Solskjaer បាន​ឱ្យ​ដឹង​ថា​ខ្សែការពារស្លាបឆ្វេង Alex Telles នឹង​ខកខានជួយក្លិប​បិសាចក្រហម Manchester United ក្នុង​ខែ​ដំបូង​នៅ Premier League ដោយ​សារ​របួស​ករជើង​អំឡុងពេល​ហ្វឹកហាត់ក្នុង​កាសរ​ប្រកួតមិត្តភាពមុនបើករដូវ​កាល។

D93e4190 8ad2 49fc 97c6 B62562e9273b

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹប គ្រូបង្វឹក​សញ្ជាតិន័រវេសបាននិយាយថា៖“ ជាអកុសល! វាគឺជាដំណឹងដ៏អាក្រក់សម្រាប់ Alex Telles ជាងអ្វីដែលយើងបានសង្ឃឹមទុក​ទៅ​ទៀត"។

"របួសកជើងរបស់គាត់គឺធ្ងន់ជាងអ្វីដែលយើងបានរំពឹងទុក ហើយគាត់នឹងអវត្តមានយូរបន្តិចយ៉ាងហោចណាស់មិន​អាច​បង្ហាញខ្លួនក្នុងសីហាទាំងមូល"។

45842915 0 Image A 30_1627136853492

"វាមិនល្អ​នោះទេ ប៉ុន្តែនោះគឺជាបាល់ទាត់។ យើងមានកីឡាករក្មេងៗដែល​ចង់លេង ហើយជាការពិតណាស់ Brandon Williams ធ្វើបានយ៉ាងល្អនៅក្នុងតំនប់​ការពារស្លាបឆ្វេង ។"

Telles បានរងរបួសកជើងកាលពីសប្តាហ៍មុន ក្នុងពេលហ្វឹកហាត់ ដែលបង្ខំឱ្យគាត់ខកខានការប្រកួត​ដែល​ Man Utd បរាជ័យក្នុងការ​ប្រកួតមិត្តភាព ៤-២ ទល់នឹងក្រុម Queens Park Rangers ។ ទោះយ៉ាងណា!បញ្ហារបួស​នេះហាក់ដូចជាធ្ងន់ធ្ងរណាស់។

0_GettyImages 1329365417

ឥឡូវនេះ Solskjaer សង្ឃឹមថា Luke Shaw នឹងជាសះស្បើយទាន់ពេលវេលា សម្រាប់ការចាប់ផ្តើមយុទ្ធនាការរដូវកាល ២០២០-២២ នៃក្របខ័ណ្ឌ Premier League របស់ក្រុមបិសាចក្រហមបន្ទាប់ពីបានបាក់ឆ្អឹងជំនីរនៅ Euro ២០២០ ជាមួយជម្រើស​ជាតិអង់គ្លេស។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

Optimized by Optimole