ហោរាសាស្ត្រ​ខែ​សីហា៖ ដើម​ទ្រព្យ​ដល់ពេលចេញ​ផ្លែហើយ សម្រាប់​អ្នក​កើត​ឆ្នាំ ៣ នេះ

នៅ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទំព័រ​ថ្មី​នៃ​ខែ​សីហា​នឹង​ឈាន​ចូល​មក​ដល់​ហើយ។ បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​នៅ​ខែ​ក្រោយ​នេះ។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

1

មនុស្ស​ដែល​កើត​ឆ្នាំរោង (នាគ) តែងតែ​រមែង​ជា​មនុស្ស​ដែល​រួសរាយ រាក់ទាក់ និង​ស្មោះត្រង់។ ពួក​គេ​មាន​គុណសម្បត្តិ​ជា​ច្រើន​ក្នុង​ជីវិត ដែល​នាំ​ឲ្យ​ទទួល​បាន​ការ​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។

ចូលខែក្រោយនេះ គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ ការ​ឲ្យ​តម្លៃ​ពី​អ្នក​មាន​តំណែង​ធំ​ជាង​ខ្លួន ហើយ​អាច​ឡើង​មុខមាត់ បុណ្យស័ក្ដិ ក្នុង​អាជីព​ការងារ​ទៀត​ផង។ នៅ​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​កើត​ឆ្នាំ​នាគ នឹង​បង្កើត​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ហើយ​បើ​ការ​ធ្វើ​ជំនួញ​នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត​គាំទ្រ​ពី​អតិថិជន លក់​ដាច់​បាន​ច្រើន លើស​គោលដៅ​រំពឹង​ទុក​ក៏​មាន។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

2

ជា​ទូទៅ​អ្នក​កើត​ឆ្នាំ​សេះ គឺ​ជា​មនុស្ស​រឹងមាំ ហើយ​ឧស្សាហ៍​ព្យាយាម និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។ នៅ​ខែសីហាខាងមុខ​នេះ ពួក​គេ​នឹង​ជួប​សំណាង​ធ្លាក់​ពី​លើ​មេឃ ស្គុះស្គាយ​ដូច​ផ្កា​នា​ពេល​ព្រឹកព្រលឹម។

នៅ​ក្នុង​ជំនួញ​ឬ​ការងារ នឹង​ទទួល​បាន​ការ​ជាវ​ពី​អតិថិជន​ជា​ច្រើន ហើយ​បើ​ការងារ​ជាប់​កុងត្រា គេ​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​ទៀត។ គេ​ក៏​អាច​នឹង​ជួប​អតិថិជន​ថ្មី ដែល​កាន់​តែ​ល្អ​ជាង​មុន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​ថ្លៃថ្នូរ​ដែល​អាច​បន្ថែម​សំណាង​ដល់​គេ។

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

3

អ្នក​កើត​ឆ្នាំ​ច​ ច្រើន​តែ​ជា​មនុស្ស​ដែល​ឈ្លាសវៃ រហ័សរហួន និង​ស្វាហាប់។ មុន​ពេល​ធ្វើ​អ្វី​មួយ ពួក​គេ​មាន​ការ​គិត​ល្អិតល្អន់​និង​ប្រុងប្រយ័ត្ន​ខ្លាំង មិន​ងាយ​ឲ្យ​មាន​កំហុស​កើត​ចេញ​មក​ឡើយ។

នៅខែសីហាខាងមុខនេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​ការ​កើន​ឡើង​ផ្នែក​ទ្រព្យសម្បត្តិ តែ​ក៏​អរគុណ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​អ្នក​កន្លង​មក​ដែរ។ នៅ​កន្លែង​ធ្វើ​ការ​នឹង​មាន​លទ្ធផល​ល្អ​ជាង​មុន នៅ​កន្លែង​ធ្វើ​ជំនួញ​នឹង​មាន​ភ្ញៀវ​បុក​ចូល​ខ្លាំង​ជាង​មុន ហើយ​បើ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថ្នាក់​លើ ក៏​នឹង​មាន​ថ្នាក់​ដឹកនាំ​ខាង​លើ គេ​សរសើរ​និង​ផ្តល់​រង្វាន់​ថែម​មទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole