កម្រ​ប្រទះ​ណាស់! មនុស្ស​ស្រី​មាន ៥ ចំណុច​នេះ ច្រើន​តែ​ជួប​សំណាង​ល្អ មាន​ព្រះ​តាម​ជួយ​ថែ​រក្សា

មនុស្ស​ស្រី​ដែល​មាន​ ៥ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម ត្រូវ​បាន​គេ​ជឿ​ថា ទំនង​ជា​មាន​វត្ថុ​សក្ដិសិទ្ធិ​អ្វី​មួយ​តាម​ជួយ​ថែ​រក្សា ហើយ​នាំ​សំណាង​ដល់​នាង​ជានិច្ច។

តស់កុំចាំយូរ ចូលទៅសង្កេតមើល តើ​អ្នក​ស្ថិតមាន​នៅ​ចំណុច​ណា​មួយ​ដែរ​ឬ​ទេ?

៥) ស្រ្តី​ដែល​នាំ​សំណាង​ដល់​អ្នក​រាល់​គ្នា

Ice_screenshot_20210728 125924

ប្រសិន​អ្នក​អាច​បង្កើត​សំណាង​ដល់​អ្នក​ដទៃ ហើយ​វា​កើត​មាន​ជា​ញឹកញាប់​នោះ គឺ​ប្រាកដ​ណាស់​អ្នក​កំពុង​ស្ថិត​ក្នុង​ផ្នែក​មួយ​ហើយ។ ឧទាហរណ៍​ថា ហាង​មួយ​នោះ​ស្ងាត់​ណាស់ តែ​ពេល​អ្នក​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ទី​នោះ ក៏​ស្រាប់​តែ​មាន​អតិថិជន​ដទៃហែរហូរ មក​ត​កន្ទុយ​គ្នា​ចាំ​ទិញ​ជា​បន្តបន្ទាប់ នោះ​មាន​ន័យ​ថា អ្នក​បាន​នាំ​លាភ​ចូល​ដល់​ម្ចាស់​ហាង។

៤) ល្អ​ទាំង​ក្នុង​និង​ក្រៅ

នេះ​មាន​ន័យ​ថា ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​នៅ​រូបសម្បត្តិ​ដ៏​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​របស់​អ្នក​ ហើយ​អ្នក​ក៏​មាន​ការ​លុត​ដំ​ខ្លួន​ឯង ក្នុង​ការ​ប្រើប្រាស់​អត្តចរិត​ដ៏​គួរ​ឲ្យ​គោរព​ចេញ​ពី​ខាង​ក្នុង​មកថែម​ទៀត។

នេះ​ក៏​ជា​សញ្ញា​មួយ បង្ហាញ​ច្បាស់​ថា អ្នក​រមែង​ជួប​សំណាង​ក្នុង​ជីវិត​ដែរ តែចំណាំមើល ជាញឹកញយ បើជួបរឿងស៊យ ក៏ស៊យមិនយូរ រអ៊ូតែបន្តិច ដូចមានគេចាំជួយ ស្រោចស្រង់ទាញអ្នកចេញពីស្ថានការណ៍លំបាកនោះភ្លាម។

៣) មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន

Ice_screenshot_20210728 125920

មនុស្ស​ស្រី​ខ្លះ​ស្អាត​ក៏​ស្អាត ទ្រព្យ​ក៏​មាន តែ​ខ្សត់​ញាតិ ប៉ុន្តែ​បើ​អ្នក​មាន​រូប​សម្បត្តិ​ល្អ​ហើយ មាន​មនុស្ស​ជុំវិញ​ខ្លួន​គេ​រាប់អាន ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់​ទៀត​នោះ វា​ក៏​ជា​ផ្នែក​នៃ​សំណាង​មួយ​ដែរ។

ជួនខ្លះមិនចាំតែមានលុយច្រើន ឬដើរសម្ញែងសម្ភារៈនិយមមុខក្រោយ តែជំពូកមនុស្សដូចជាអ្នក ទៅណាមកណា ហាក់មិនខ្សត់ញាតិ គេរៀបទុកដាក់ចាំទទួលយ៉ាងកក់ក្តៅ ពេលខ្លះហៅអ្វីបានហ្នឹង អត់បាច់ប្រឹងសម្តែង ពោលផៅសណ្តាន រាប់អានអ្នកជាខ្លួនអ្នក មិនដែលរំពឹងចង់បានអ្វីត្រលប់មកវិញ។

២) មាន​ដៃ​គូ​ជីវិត​ដ៏​ល្អ

Ice_screenshot_20210728 130015

លើស​ពី​មនុស្ស​ជុំវិញ​ខ្លួន ចូល​មក​ដល់​មនុស្ស​ក្បែរ​ខ្លួន អ្នកអាច​រក​បាន​ដៃ​គូ​ដែល​យល់​ចិត្ត ដៃ​គូ​ដែល​មិន​ក្បត់​អ្នក មិន​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ហើយ​គេ​ស្រលាញ់​អ្នក​អស់​ពី​ចិត្ត។

នេះរាប់ថា អ្នក​ពិត​ជា​សំណាង​ថែម​មួយ​កម្រិត​ទៀត​ហើយ ដែល​បាន​ជួយ​បុរស​ប្រភេទ​ហ្នឹង។ អ្វីដែលសំខាន់ បុរសនោះ អាចយកជាទីពឹងពាក់នៅក្នុងជីវិត រឹតតែមិនអាចកាត់ថ្លៃបាន ត្រង់គេសឹងតែហ៊ានលះបង់អ្វីគ្រប់យ៉ាង ដើម្បីតែប្តូរយកស្នាមញញឹម យកសេចក្តីសុខមកជូនអ្នកតែម្នាក់គត់។

១) មាន​កូន​ដើរ​តាម​គន្លង​ធម៌

Ice_screenshot_20210728 130031

ពេល​ដែល​មាន​គ្រួសារ​ហើយ​ បើ​អ្នក​បង្កើត​បានបុត្រធីតា ដែល​ចេះ​ស្តាប់​បង្គាប់ ចេះ​ដើរ​តាម​គន្លង​ធម៌របស់ឪពុក​ម្តាយ ចេះ​ខិតខំ​រៀនសូត្រ មាន​ការ​ប្រឹងប្រែង​ក្នុង​ជីវិត នោះក៏​មាន​ន័យ​ថា មួយ​ជីវិត​អ្នក​គឺ​ពោរពេញ​ដោយ​សំណាង​ហើយ​គ្មាន​ទេ​ពាក្យ​ថា ឯកោ ពាក្យ​ថា​ លំបាក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​