ថៃសម្រេច​បញ្ចប់​តំណែងគ្រូបង្វឹករបស់​ខ្លួន​ក្រោយ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជម្រុះ World Cup 2022

ក្រុមបាល់ទាត់ជម្រើសជាតិថៃបានធ្វើឱ្យគ្រូបង្វឹកលោក Akira Nishino មានភាពធូរស្រាលជាផ្លូវការពីតួនាទីរបស់ខ្លួន ខណៈ​ដែល​ប្រភព​ផ្លូវការ​បាន​បង្ហាញថា​ សមាគមកីឡាបាល់ទាត់​ថៃប្រកាសពី​បញ្ចប់​តំណែងគ្រូបង្វឹក​របស់​លោក​ហើយ។

194174478_2644477469195135_3273322228834655493_n

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ដ៏ខកចិត្តនៃយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់ជម្រើសជាតិថៃដែលពួកគេបានទទយល​លទ្ធផលស្មើគ្នា ១ លើក និងចាញ់ ២ លើកក្នុងចំណោមការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពូល G នៅពីក្រោយប្រទេស​វៀតណាម អេមីរ៉ាតអារ៉ាប់រួម និងម៉ាឡេស៊ី។

1568085646_1

បន្ទាប់ពីបញ្ចប់វគ្គជម្រុះ World Cup លោក Nishino បានជ្រើសរើសការត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួន ជាជាងទៅជាមួយក្រុមមកប្រទេសថៃវិញ ដែលបង្កឱ្យមានជម្លោះរវាងគាត់ និងថ្នាក់ដឹកនាំសមាគមបាល់ទាត់ថៃ។ ជំនួយការគ្រូបង្វឹកលោក Anurak Srikerd ត្រូវបានដាក់ឱ្យទទួលបន្ទុកជាបណ្តោះអាសន្ននៃក្រុមឈុតធំ​និងក្រុម U23 ហើយ​គ្រូបង្វឹកសញ្ជាតិ​ថៃ​រូបនេះ​ទំនង​បន្ត​ដឹកនាំ​រហូត​ទាល់​តេ​រក​បាន​គ្រូធំមក​ជំនួស។

Nishino_09nov20

កិច្ចការបន្ទាប់របស់ដំរីចម្បាំងនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ AFF ដែល​ជាពាន​រង្វាន់ជើងឯកថ្នាក់តំបន់នៅខែធ្នូ ហើយពួកគេក៏រង់ចាំការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់យុទ្ធនាការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ដែលនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ទន្ទឹមនឹងនេះក្រុម U23 នឹង​ត្រូវ​ចូល​រួម​ប្រកួត​ជម្រុះ AFC U23 Asian Cup 2022 ដែល​នឹង​លេង​ក្នុង​ខែវិច្ឆិការនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN