Pedri ឆ្លើយតប​ហើយ រឿង​គេ​ថា​ខ្លួន​មុខ​រាង​បាក់ ពេល​ទៅ​លេង​នៅ​អូឡាំពិក

៨ ក្រុម​ចុង​ក្រោយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ផ្នែក​បាល់ទាត់​បុរស យើង​បាន​រក​ឃើញ​ហើយ ដោយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឡើង​ទៅ​ផង​ដែរ ដោយ​ត្រូវ​ប៉ះ​ក្រុម​កូឌីវ័រ។

Ice_screenshot_20210730 115933

ពាក់ព័ន្ធ​នឹង​កីឡាករ​របស់​អេស្ប៉ាញ ​គេ​សង្កេត​ឃើញ​ថា​ខ្សែ​បម្រើ Pedri នៅ​តែ​ធ្វើ​បាន​ល្អ តែ​នៅ​ប្រកួត​ដំបូង​កំឡុង​ពេល​ថត​រូប គេ​ហាក់​ឃើញ​យុវជន​របស់​ក្លឹប Barcelona រាង​មុខ​បាក់ ដោយ​មើល​ទៅ​ដូច​ជា​នឿយណាយ​អស់​កម្លាំង​ខ្លាំង។ ជាក់ស្តែង​កីឡាករ​វ័យ ១៨ នៅ​រយៈ​ពេល ១១ ខែ​ចុង​ក្រោយ​នេះ​គេ​សកម្ម​ខ្លាំង​ណាស់ តាំង​ពី​ការ​លេង​ឲ្យ​ក្លឹប​មក​ទល់​នៅ​ជម្រើស​ជាតិ​សរុប​ជាង ៧០ ប្រកួត​ហើយ។

ដោយ​មើល​ឃើញ​ថា គ្មាន​ពេលវេលា​សម្រាក​អ្វី​ឲ្យ​ស្រួល​ខ្លួន​ដូច​កីឡាករ​ឯ​ទៀត​សោះ​នោះ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​យល់​ឃើញ​ថា Pedri មិន​អាច​បន្ត​របៀប​ហ្នឹង​ទៀត​ឡើយ ដែល​អាច​នាំ​ឲ្យ​គុណភាព​គេ​ធ្លាក់​ចុះ​នៅ​ពេល​ខាង​មុខ។

Ice_screenshot_20210730 115944

Ice_screenshot_20210730 115937

យ៉ាង​ណា​កីឡាករ​របស់​អេស្ប៉ាញ​បាន​ឆ្លើយតប​ទៅ​កាន់​សារព័ត៌មាន Catalunya Radio យ៉ាង​ច្បាស់លាស់​ថា៖ "ខ្ញុំ​មិន​បាន​ហត់នឿយ​អ្វី​នោះ​ទេ ដោយ​ខ្ញុំ​តែងតែ​ព្យាយាម​មាន​ពេលវេលា​សម្រាក ហើយ​វា​ក៏​មិន​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​គេង​ឲ្យ​លក់​ស្កប់ស្កល់​នោះ​ដែរ ដោយ​វា​ជួយ​ខ្ញុំ​បាន​ច្រើន​ណាស់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole